rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ប្រេស៊ីល៖​អនាគតន​យោបាយ​ស្រពិចស្រពិល​របស់​លោក​លូឡា បន្ទាប់​ពី​សាលាឧទ្ធរណ៍​កាត់ទោស​ក្នុង​បទពុករលួយ

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល លោក​អតីត​ប្រធានាធិបតី​លូឡា​ត្រូវ​បាន​សាលាឧទ្ធរណ៍​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​បទប្រព្រឹត្ត​អំពើ​ពុករលួយ។ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នា​ថ្ងៃ​ពុធ ទី២៤ មករា គឺ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​សាលាដំបូង។ តែ​អ្វី​ដែល​ខុស​គ្នា សាលាដំបូង​បាន​កាត់ទោស​ឲ្យ​លោក​លូឡា​ជាប់គុក​ចំនួន ៩ឆ្នាំ និង​៦ខែ តែ​សាលាឧទ្ធរណ៍​បាន​សម្រេច​បន្ថែម​ទោស​ឲ្យ​ជាប់គុក​រហូត​ដល់​ទៅ ១២ឆ្នាំ និង​១ខែ។

សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​បាន​ធ្លាក់​មក ចំ​ពេល​ដែល​លោក​លូឡា​កំពុង​ត្រៀមខ្លួន​ត្រឡប់​ចូល​ឆាក​នយោបាយ​ជា​ថ្មី​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​តុលា​ខាង​មុខ។

រឿងរ៉ាវ​ពុករលួយ​របស់​លោក​លូឡា​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក​កាន់​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០។ លោក​លូឡា​ត្រូវ​បាន​ក្រុម​ចៅក្រម​ចោទ​ប្រកាន់​ក្នុង​បទពុករលួយ និង​លាងលុយកខ្វក់​មួយ​ចំនួន តែ​អំពើ​ពុករលួយ​ដែល​សាលាដំបូង បន្ទាប់​មក​សាលាឧទ្ធរណ៍​បាន​កាត់​ទោស​លោក​លូឡា គឺ​ទាក់ទង​នឹង​ការ​ដែល​លោក​លូឡា​បាន​ទទួល​ផ្ទះ​មួយ​នៅ​មាត់សមុទ្រ​ពី​ក្រុមហ៊ុន​សំណង់ OAS ជា​ថ្នូរ​នឹង​ការ​ប្រគល់​កុងត្រា​ទីផ្សារ​សាធារណៈ​មួយ​ពី​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​របស់​រដ្ឋ​ឈ្មោះ Petrobras។

ចៅក្រម​នៃ​សាលាឧទ្ធរណ៍​លោក Grebran Neto បាន​អះអាង​ថា ក្រៅ​ពី​សំណុំរឿង​មួយ​នេះ​ដែល​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់ លោក​លូឡា​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ ឬ​មិនផ្ទាល់​នៅ​ក្នុង​មហា​បណ្តាញ​ពុករលួយ​ផ្សេង​ទៀត​ដែរ។ តែ​លោក Cristiano Zanin Martins ដែល​ជា​ចៅក្រម​របស់​លោក​លូឡា​បាន​អះអាង​ផ្ទុយ​ទៅ​វិញ​ថា រឿងរ៉ាវ​ផ្ទះ​នៅ​មាត់​សមុទ្រ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​លូឡា​ទេ ហើយ​លោក​លូឡា​មិន​ដែល​ទទួល​បាន​កូនសោផ្ទះ​នោះ និង​ក៏​មិន​ដែល​ស្នាក់នៅ​បាន​មួយ​យប់​ដែរ។ ចំណែក​ក្រុម​សកម្មជន​របស់​លោក​លូឡា​មិន​ញញើត​នឹង​បរិហារ​លើ​សាលក្រម​របស់​សាលាឧទ្ធរណ៍​ថា​មាន​លក្ខណៈ​នយោបាយ។

សំណាង​របស់​លោក​លូឡា​ត្រឡប់​ចូល​ឆាក​នយោបាយ​មាន​ស្តួចស្តើង

នៅ​ចំពោះ​មុខ មាន​លូឡា​មាន​ជម្រើស​ពីរ ទី១ ចូល​ដេក​ក្នុង​គុក និង​ទី២ ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជា​ថ្មី​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​កៅអី​ប្រធានាធិបតី​ដែល​លោក​ធ្លាប់​បាន​អង្គុយ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០។ តែ​ជម្រើស​ណា​មួយ​ក៏​ដោយ​នៅ​ក្នុង​ជម្រើស​ទាំង​ពីរ​នេះ លោក​លូឡា​នឹង​ត្រូវ​បន្ត​ត តាំង​តាម​ផ្លូវ​តុលាការ​ជា​បន្ត​ទៀត។ សេចក្តីសម្រេច​របស់​សាលាដំបូង បន្ទាប់​មក​សាលាឧទ្ធរណ៍​ពេល​នេះ​ហាក់​នៅ​មិន​ទាន់​បាន​បិទផ្លូវ​តវ៉ា​ទាំង​ស្រុង​របស់​លោក​លូឡា និង​ក្រុម​មេធាវី​របស់​លោក​ទេ។ តែ​ការ​ដែល​ចៅក្រម​ទាំង ៣រូប​នៃ​សាលាឧទ្ធរណ៍​បាន​និយាយ​សម្លេង​តែ​មួយ​ដោយ​កាត់​ទោស​លោក​លូឡា​ឲ្យ​ជាប់​គុក​ចំនួន ១២ឆ្នាំ និង​១ខែ​ពេល​នេះ ច្រកផ្លូវ​តវ៉ា​របស់​លោក​លូឡា​ហាក់​ចង្អៀត​បន្តិច។

ក្រុម​មេធាវី​របស់​លោក​លូឡា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បន្ត​ប្រើ​គ្រប់​យន្តការណ៍​តុលាការ​ទាំង​អស់ រហូត​ដល់​ប្តឹង​ទៅ​តុលាការកំពូល។ ចំណែក​គណបក្ស​ពលករ​របស់​លោក​លូឡា​បាន​ចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​ដោយ​ចាត់​ទុក​ការ​កាត់ទោស​លើ​លោក​លូឡា​ថា ជា​ល្បិចកល​នយោបាយ​ដើម្បី​រារាំង​ការ​វិលត្រឡប់​ចូល​ឆាក​នយោបាយ​របស់​លោក​លូឡា និង​គណបក្ស​ពលករ។ ក្រៅ​ពី​បន្ត​ការ​ត តាំង​តាម​ផ្លូវ​តុលាការ លោក​លូឡា​អាច​ប្រើ​កម្លាំង​មហាជន​ដើម្បី​ដាក់​គំនាប​លើ​តុលាការ ពិសេស​កែនប្រមូល​សកម្មជន​របស់​លោក​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម។

លោក​លូឡា​បាន​បញ្ជាក់​ជា​ថ្មី​នៅ​ក្រោយ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ថា លោក​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​នា​ខែ​តុលា​ខាង​មុខ និង​ថា លោក​នឹង​ធ្វើ​ការ​តស៊ូ​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​លោក។ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា លោក​លូឡា​នៅ​សល់​សំណាង ៣០% ទៀត​ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ។ ចូរ​កុំ​ភ្លេច​ថា លោក​លូឡា​នៅ​បន្ត​ជា​ឥស្សរជន​នយោបាយ​ប្រេស៊ីល​ដ៏​មាន​ប្រជាប្រិយភាព ហើយ​លទ្ធផល​ស្ទង់មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ប្រេស៊ីល​ជាង ១ភាគ៣ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បោះឆ្នោត​ឲ្យ​លោក​លូឡា។

លទ្ធផល​នៃ​ការ​កាន់​តំណែង​របស់​លោក​លូឡា​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០

គឺ​លទ្ធផល​ដែល​លោក​លូឡា​សម្រេច​បាន​សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ ដែល​បាន​ធ្វើ​ឲ្យ​លោក​បន្ត​មាន​ប្រជាប្រិយភាព និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ប្រេស៊ីល​ទូទៅ។ កុំ​តែ​រដ្ឋធម្មនុញ្ញ​អនុញ្ញាត​ឲ្យ​កាន់​តំណែង​ត្រឹម ២អណត្តិ ម្ល៉េះ​លោក​លូឡា​បន្ត​កាន់​តំណែង​អណត្តិ​ទី៣ ឬ​ទី៤​ផង។ ក្រោម​ការ​ដឹក​នំា​របស់​លោក​លូឡា​រយៈពេល​៨ឆ្នំា លោក​លូឡា​បាន​នំា​ប្រទេស​ប្រេស៊ីល​ឲ្យ​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​១ ក្នុង​តំបន់ និង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​៨ ក្នុង​លោក។

ប្រេស៊ីល គឺ​ជា​កសិដ្ឋាន​ពិភពលោក​ជា​មួយ​នឹង​ធនធាន​ធម្មជាតិ​សម្បូរ​បែប​ដែល​ខ្លួន​មាន មាន​ទំាង​នៅ​លើ​ដី និង​ក្រោម​ដី។ កំណើន​សន្ទុះ​សេដ្ឋកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​លោក​លូឡា​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​របស់​គ្រួសារ​ប្រេស៊ីល​ដែល​មាន​ជីវភាព​មធ្យម​កើន​ឡើង​ជា​លំដាប់។ នេះ​ក៏​ដោយសារ​តែ​លោក​លូឡា​បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា « Bolsa Famillia » ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា « អាហារូបករណ៍​គ្រួសារ » ។ ក្នុង​រយៈពេល ៨ឆ្នំា មាន​ប្រជាជន​ប្រេស៊ីល​ចំនួន ២៩លាននាក់​បាន​ងើប​ផុត​ពី​ភាព​ក្រីក្រ និង​បាន​ក្លាយ​ជា​អ្នក​មាន​ជីវភាព​មធ្យម។ កម្មវត្ថុ​របស់​លោក​លូឡា គឺ​កំចាត់​ភាព​ក្រីក្រ​ឲ្យ​ដល់​ឫសគល់ និង​បំបាត់​គ្រោះ​ទុរ្ភិក្ស៕

ហេតុអ្វី អាមេរិក​ប្រឆាំង​គម្រោង​បង្កើត​តំបន់​គ្មាន​ការហោះហើរ នៅលើ​ព្រំដែន​កូរ៉េទាំងពីរ?

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.