rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

សហរដ្ឋអាមេរិក​បរិច្ចាក​ប្រាក់តែ ​៦០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ដល់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សំរាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ (UNRWA)

ដោយ បូលីន ដាវីដ

កាលពី​ថ្ងៃ​អង្គារ៍​ ទី​១៦ ខែ​មករា​កន្លង​ទៅ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​សំរេច​បរិច្ចាក​ទឹក​ប្រាក់​តែ​ចំនួន​ ៦០ លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ដល់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សំរាប់​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន។​ ហើយ​សហរដ្ឋ​អាមេរិក​បាន​សំរេច​បង្កក​ទឹក​ប្រាក់​បដិភាគ​មួយ​ផែ្នក​ទៀត​ចំនួន​ ៦៥ លាន​ដុល្លារ​។​ នេះ​ជា​ការ​គំរាម​កំហែង​ដោយ​ប្រយោល​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​បង្ខំ​ឲ្យ​ភាគី​ប៉ាឡេស្ទីន​វិល​មក​រក​តុ​ចរចា​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ ការ​កាត់​បន្ថយ​ជំនួយ​អាមេរិក​នេះ​កំពុង​ធ្វើ​ឲ្យ​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជាជាតិ​សំរាប់​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ខ្វះ​ថវិការពុំ​ដែល​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។​

សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ស្ថិត​ក្នុង​លំដាប់​ទីមួយ​ ដែល​បាន​បរិច្ចាក​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​មួយ​នេះ។​ តាម​រយៈ​លិខិត​ផ្លូវ​ការ​មួយ​ រដ្ឋាភិបាល​អាមេរិក​​បាន​ផ្តល់​ដំណឹង​ចំពោះ​ការ​បរិច្ចាក​ទឹកប្រាក់​ចំនួន​ ៦០ លាន​ដុល្លារ​ដល់​ការិយាល័យ​ជួយ​សង្គ្រោះ​ និង​កិច្ចការ​សហ​ប្រជាជាតិ​សំរាប់​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​ដើម​បូព៌ា (UNRWA)។ តាម​ពិត​ ទឹក​ប្រាក់​ដែល​សហរដ្ឋ​អាមេរិក​គ្រោង​បរិច្ចាក​ គឺ​មាន​ចំនួន​​ ១២៥ លាន​ដុល្លារ។​ ជាទូទៅ​ គេ​តែង​ហៅ​ឈ្មោះ​ស្ថាប័ន​នេះ​ជា​សាមញ្ញ​ថា​ ទីភ្នាក់ងារ​សហប្រជាជតិ​សំរាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​។

សូម​រំលឹក​ជូន​ថា​ កាលពី​ឆ្នាំ​១៩៤៩ អ.ស.ប បាន​បង្កើត​ទីភ្នាក់​ងារ​នេះតាមរយៈ​ដំណោះ​ស្រាយ​លេខ​ ៣០២ ក្រោយ​ពី​សង្គ្រាម​អ៊ីស្រាអែល​-អារ៉ាប់​ត្រូវ​បាន​បញ្ចប់​នាឆ្នាំ​១៩៤៨។​ នា​ពេល​បង្កើត​នោះ​ អាណត្តិ​របស់​ទីភ្នាក់​ងារ​នេះ​ គឺសំរាប់​រយៈ​ពេល​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។​ បេសកកម្ម​របស់​ទីភ្នាក់​ងារ​នេះ​ គឺ​ផ្តល់​ជំនួយ​គាំទ្រ​ជីវភាព​រស់នៅ​ដល់​ជន​ជាតិ​ប៉ាឡេស្ទីន​ ដែល​បាន​ធ្វើ​បំលាស់​ទី​កន្លែង​រស់នៅ​ដោយ​សារ​តែ​សង្គ្រាម​កាលពីឆ្នាំ​១៩៤៨​ និង​ ១៩៧៦។ សព្វ​ថ្ងៃ​ មាន​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ចំនួន​ ៥,៨ លាន​នាក់​កំពុង​រស់​នៅតាម​ជំរុំ​ជន​ភៀស​ខ្លួន​រាយប៉ាយ​នៅ​ក្នុង​ប្រទេស​ហ្សក​ដានី​ តំបន់​ស៊ីហ្សក​ដានី​ ដែនដី​ហ្គាហ្សា​ ប្រទេស​លីបង់​ និង​ប្រទេស​ស៊ីរី។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ មហាសន្និបាទ​អង្គការ​សហប្រជាជាតិ​បាន​បន្ត​អាណត្តិ​ទីភ្នាក់ងារ​នេះ​រយៈពេល​បី​ឆ្នាំ​ទៀត។​ ពោល​ គឺ​រហូត​ទៅ​ដល់​ខែ​មិថុនា​ ឆ្នាំ​២០២០។​ សព្វថ្ងៃ ទីភ្នាក់​ងារ​នេះ​ទទួល​បន្ទុក​ផ្តល់​ជំនួយ​ដល់​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ និង​កូនចៅ​ជនភៀស​ខ្លួន​ទាំង​នោះ​ តាម​រយៈ​ការ​អប់រំ​មូលដ្ឋាន​ សេវា​សុខភាព​ និង​ចំណី​អាហារ។ ចាប់​តាំង​ពី​ទីភ្នាក់​ងារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៥០ សហរដ្ឋ​អាមេរិក​បាន​បរិច្ចាក​ថវិកា​ចំនួន​ ៥,៨ ពាន់​លាន​ដុល្លារ។​ ឥឡូវ​នេះ ការ​កាត់​បន្ថយ​ជំនួយ​អាមេរិក​ ទីភ្នាក់​ងារ​នេះ​​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា​សំរាប់​ផ្គត់​ផ្គង់​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​បំរើ​ការ​នៅតាម​សាលារៀន​ និង​មន្ទីរ​ពេទ្យ​ក្នុង​ជំរំ​ជនភៀស​ខ្លួន។​

ក្រៅ​តែ​ពី​កំពុង​ធ្វើ​ឲ្យ​ទីភ្នាក់ងារ​នេះ​កំពុង​ជួប​វិបត្តិ​ថវិកាដ៏​ធ្ងន់​ធ្ងរ​ រដ្ឋការ​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​សហរដ្ឋអាមេរិក-ប៉ាឡេស្ទីន​ កាន់​តែ​ល្អក់​កករ​ថែម​ទៀត។​ ទំនាក់​ទំនង​នេះ​បាន​ធ្លាក់​ទៅ​រក​ភាព​តាន​តឹង ​ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ដូណាល់​ ត្រាំ បាន​ប្រកាសកាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ដោយ​បាន​​ទទួល​ស្គាល់​ជា​ឯកតោ​ភាគី​ថា​ ទីក្រុង​យេរូសាឡឹម​ គឺ​ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល។​ លើសពីនេះ ទំនាក់​ទំនង​នេះ​ក៏​បាន​ដាំក្បាល​ចុះ​កាន់​តែ​ជ្រៅ​ថែម​ទៀត​ ខណៈ​ពេល​ដែល​លោក​ ម៉ាហ៍​ម៉ូឌ​ អាបាស​ ប្រធាន​អាជ្ញាធរ​ប៉ាឡេស៊ីន​បាន​ប្រកាស​បដិសេធ​ឈប់​ទទួល​យក​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​អ្នក​សម្រុះ​សម្រួល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន។

លោកស្រី​​ Heather Nauert ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​អាមេរិក​កំពុង​ពិនិត្យ​ឲ្យ​បាន​ស៊ីជំរៅឡើង​វិញ ​ចំពោះ​របៀប​ដំណើរការ​ និង​របៀប​ចំណាយ​ចាយ​វាយ​របស់​ទីភ្នាក់​ងារ​ អ.ស.ប មួយ​នេះ។​ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ពន្យល់​ថា​ សហរដ្ឋ​អាមេរិក​តែង​ជា​ប្រទេស​បរិច្ចាក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ទីភ្នាក់​ងារ​មួយ​នេះអស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍មក​ហើយ។ ជាទូទៅ ទឹកប្រាក់​បដិភាគ​អាមេរិក​តំណាង​ឲ្យ​ ៣០% នៃ​ថវិកា​សរុប​របស់​ទីភ្នាក់ងារ​នេះ។​ ឥឡូវ​នេះ ដល់​ពេល​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ពី​របៀប​ផ្តល់​ថវិកា​ដល់​ទីភ្នាក់ងារ​នេះ​ហើយ។​ សហរដ្ឋ​អាមេរិក​ពុំ​អាច​ទ្រាំទ្រ​ទទួល​អំរែក​តែ​ម្នាក់​ឯង​បាន​ទេ។​ ការ​កាត់​បន្ថយ​ជំនួយ​នេះ​ គឺ​មិន​ខុស​ពី​ការ​ទឹកប្រាក់​​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​កាត់​បន្ថយ​ដល់​ អ.ស.ប ផង​ដែរ។​ ដើម្បី​ទទួល​បាន​ថវិកា​មួយ​ផែ្នក​ទៀត​ចំនួន​ ៦៥​លាន​ដុល្លារ​ ទីភ្នាក់​ងារ​នេះ​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​។

កាលពី​ឆ្នាំ​២០១៦ មាន​ប្រទេស​ និង​អង្គការ​មនុស្ស​ធម៌​ចំនួន​ជាង​ ១០០ បាន​បរិច្ចាក​ទឹក​ប្រាក់​ដល់​ទីភ្នាក់ងារ​នេះ។​ ជាសរុប​ ទីភ្នាក់ងារ​នេះ​បាន​ទទួល​ប្រាក់​បរិច្ចាក​ចំនួន​ ១,២ ពាន់​លាន​ដុល្លារសំរាប់​ទ្រទ្រង់​កម្មវិធីរបស់​ខ្លួន​។​ ក្រៅ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ មាន​អង្គការ​អន្តរជាតិ​ ទីភ្នាក់ងារ​ជាតិ​ មូលនិធិ​ឯកជន​ អង្គការ​មនុស្ស​ធម៌​ និង​សមាគម​នានា​គាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន។ លោក​ Jan Egeland អគ្គលេខាធិការ​ក្រុមប្រឹក្សា​ន័រវេស​សំរាប់​ជនភៀសខ្លួន​បាន​សំដែង​ការ​សោកស្តាយ​ថា​ ការ​កាត់​ផ្តាច់​ថវិកា​របស់​សហរដ្ឋ​អាមេរិក​នេះ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ លោក Pierre Krahenbuhl ប្រធាន​ទីភ្នាក់ងារ​សហ ប្រជាជាតិ​ សំរាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​បាន​ថ្លែង​ថា​ សេចក្តី​ព្រួយ​បារម្ភ​ចំពោះ​កង្វះ​ខាត​​​ថវិកា​កំពុង​តែ​កើត​ឡើង​ហើយ។​ ហើយ​ទីភ្នាក់​ងារ​ស្នើ​ឲ្យ​ប្រទេស​ជាសមាជិក​ អ​.ស.ប ទាំង​ឡាយ​ចូល​រួម​ផ្តល់​វិភាគ​ទាន​ដើម្បី​បង្គប់​ការ​ខ្វះខាត​នេះ។​ សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៧ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​ចំនួន​ ៣៥០ លាន​ដុល្លារ​ដល់​ទីភ្នាក់​ងារ​នេះ។​ តាមពិត​ បើ​តាម​គោលការណ៍ ចំនួន​ទឹក​ប្រាក់​បរិច្ចាកដល់​ទីភ្នាក់​ងារ​​នេះ គឺ​ទៅ​តាម​សទ្ធា​ចូលរួម​ពី​ប្រទេស​សមាជិក​ អ.ស.ប តែ​ប៉ុណ្ណោះ៕

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ

ហេតុអ្វី បាន​ជា​កើតមាន​សោកនាដកម្ម​បាក់ស្ពាន​នៅ​អ៊ីតាលី?

ដង្ហើម​សេដ្ឋកិច្ច​ចិន ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល សម្រាប់​ខែ​កក្កដា​

អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់?

ប្រព័ន្ធ​សុខាភិបាល​បេឡារុស ស៊ីរូង​ដោយ​អំពើ​ពុករលួយ និង​ការិយាធិបតេយ្យ

សុបិន​ដ៏គ្រោះថ្នាក់​បំផុត​របស់​ឡាវ ដែល​ចង់ក្លាយ ​ជា​ជង្រុគ​នៃ​ទំនប់​វារីអគ្គីសនី​ប្រចាំ​អាស៊ី

អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

តើអ្វីទៅ ​ជា​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ទល់​នឹង​បញ្ហា​អ៊ីរ៉ង់?

សកលភាវូបនីយកម្ម និង​ភាព​មិនពេញចិត្ត​របស់​ពលរដ្ឋ​ថ្នាក់ក្រោម​នៅ​បណ្តាប្រទេស​ជឿនលឿន

អ្នកកាសែតដែល​គេសម្លាប់នៅអាហ្វ្រិកកណ្តាល កំពុង​ស៊ើបអង្កេត​លើក្រុមហ៊ុន​ដែលស្និទ្ធ​នឹង​ក្រេមឡាំង

សំណុំរឿងបេណាឡា ៖ បក្សប្រឆាំង​ដាក់​ញាត្តិ​ចាប់​ថ្នាក់​រដ្ឋាភិបាល

តើ​​ការ​​សម្រុះ​​សម្រួល​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​រវាង​​សហរដ្ឋ​អាមេរិក-អឺរ៉ុប ​​អាច​​ទុក​ចិត្ត​​បាន​​ដែរ​​ឬ​​ទេ?​

ជំនួបត្រាំ-ពូទីន ១០ថ្ងៃមុន ត្រូវគេមើលឃើញ ជាការប៉ុនប៉ងកសាង”សណ្តាប់ធ្នាប់ថ្មី”ក្នុងលោក

អាកាសធាតុ​ក្តៅខ្លាំង​មិនធ្លាប់មាន​នៅ​ទូទាំង​ពិភពលោក​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

Global Witness ៖ ២០១៧ ឆ្នាំមរណៈរបស់អ្នកការពារបរិស្ថាន

ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

ក្រុមហ៊ុន​ផលិត​យន្តហោះ ​Boeing ​និង​ Airbus ​បន្ត​ការប្រជែងគ្នា​នៅ​ពិព័រណ៍ ​Farnborough ​ប្រទេស​អង់គ្លេស​

សូរខ្ទរ និង​ ចំហាយ នៃ World Cup -2018 ដែលបានចប់ទៅនៅរុស្ស៊ី  

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា