rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ពិភពលោក​ផ្ទុះ​ប្រតិកម្ម​ក្រោយ​សេចក្តី​ប្រកាស​របស់​លោក ត្រាំ ស្តីពី​ក្រុង​ហ្ស៊េរុយសាឡិម

ដោយ អៀង សុខម៉ិញ

ទោះ​បី​ប្រមុខ​ដឹកនាំ​ប្រទេស​នៅ​លើ​ពិភពលោក​ជា​ច្រើន​ បាន​ព្រមាន​ពី​អំពី​ផលវិបាក​ជា​យថាហេតុ​យ៉ាងណា​ក៏​ដោយ ក៏​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​មិន​ខ្វល់​យក​ត្រចៀក​ស្តាប់​ដែរ ! លោក​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ល្ងាច​ថ្ងៃពុធទី ៦ ធ្នូ ទទួល​ស្គាល់​ ហ្ស៊េរុយសាឡិម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអែល ហើយ​បាន​ប្រកាស​​រើ​​​ស្ថានទូតអាមេរិក​​ទៅ​ទី​នោះ​វិញ នៅ​ថ្ងៃ​ខា​ង​មុខ។ សម្រាប់​លោកត្រាំ សេចក្តី​សម្រេច​នេះ ជា​ការ​ជំរុញ​ដំណើរ​​ស្វែង​រក​សន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ប៉ុន្តែ​​​កំហឹង​និងប្រតិកម្មបាន​ផ្ទុះ​ឡើង​​​យ៉ាង​ខ្លាំង និង​ព្រោងព្រាត​។ ​ប៉ាឡេស្ទីន​ដែល​ទាមទារ​រយក​ហ្ស៊េរុយសាឡិម​ខាង​កើត​មក​ធ្វើ​ជា​រដ្ឋ​ធានី របស់​ខ្លួនដែរ​នៅ​ពេល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ បាន​អំពាវនាវ​ធ្វើ​សង្គ្រាម​Intifada។

កំហឹង​និង​ប្រតិកម្ម​ បានផ្ទុះ​ធ្លាក់​មក​លាជ និង​កាន់​តែ​ច្រើន​ឡើងៗ ក្រោយ​បាន​ឮ​សេចក្តី​ប្រកាស​​ជា​ផ្លូវការ​របស់​លោក​ត្រាំ ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម​ភ្លាម។ បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​មុន​គេ​តាមរយៈ​ប្រសាសន៍​របស់​លោក អេម៉ានុយអែល ម៉ាក្រុង​ ពី​ទីក្រុង​អាល់ហ្សេ ប្រទេស​អាល់ហ្សេរី ថា​ជា​សេចក្តី​សម្រេច​ដ៏​គួរ​ឱ្យ​សោកស្តាយ​បំផុត។

អឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី កាណាដា ឆ្លងដល់​អាស៊ី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ... សុទ្ធ​តែ​បាន​នាំ​គ្នា​សម្តែង​ការ​ព្រួយ​បារម្ភ​ និង​បង្ហាញ​ជំហរ​ប្រឆាំង​នឹង​លោក​ត្រាំ ស្ទើរ​ជា​ឯកច្ឆ័ន្ទ ថា​ជា​សេចក្តី​សម្រេច​គ្មាន​ទំនួល​ខុស​ត្រូវ មិនសមហេតុផល​ គ្មាន​ការ​​ពិចារណា ...

ពលរដ្ឋ​នៅ​តំបន់​ហ្កាហ្សា​ដុត​រូប​ថត​លោក​ត្រាំ និង​ទង់ជាតិ​អាមេរិក ក្រោយ​សេចក្តី​ប្រកាស​របស់​លោក​ត្រាំ REUTERS/Ibraheem Abu Mustafa

ខាង​អាហ្វ្រិក​ស្ងាត់​មាត់​ជាងគេ តែ​ខាង​ពិភពអារ៉ាប ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល​បាន​បញ្ចេញ​កំហឹង​យ៉ាង​សន្ធោសន្ធៅ។ សម្រាប់​អារ៉ាប៊ីសាអូឌីត ហ្ស័កដានី តួកគី និងអ៊ីរ៉ង់ អាមេរិក​កំពុង​រំលោភ​ច្បាប់​អន្តរជាតិ រំលោភសាសនា។ ឯប៉ាឡេស្ទីនវិញ ចុកចាប់​ជាងគេ​​បំផុត​ ! ចលនា​ហាម៉ាស​ក៏​ដូច​ជា​​អាជ្ញាធរ​ប៉ាឡេស្ទីន ​លែង​ទទួល​ស្គាល់​ សហរដ្ឋ​អាមេរិក ជាអន្តរការី​ សម្រាប់​ដំណើរការ​ស្វែងរក​សន្តិភាព​ឱ្យ​តំបន់​ដើមបូព៌ាទៀត​ហើយ ហើយ​បាន​ប្រកាស​ធ្វើ​សង្គ្រាម​ Intifada។ លោក ម៉ាមូត​អាប៉ាស ប្រធានអាជ្ញាធរ​ដែនដី​ប៉ាឡេស្ទីន យល់​ថា​ពេល​នេះ ទោះ​ត្រូវ​ធ្វើ​សង្គ្រាម ចុះ​នរក ក៏​ប៉ាឡេស្ទីន​ក្រាញ​ស្លាប់​នៅ​ហ្ស៊េរុយសាឡិម​ដែរ !

​មាន​តែ​អ៊ីស្រាអែលមួយគត់ ដែល​បាន​ចាត់​ទុក​ថ្ងៃ​ទី ៦ ធ្នូ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ! ជា​ថ្ងៃ​ដែល​ហ្ស៊េរុយសាឡិម​រស់​ឡើង​វិញ ដោយ​បានក្លាយ​ជា​រដ្ឋធានី​របស់អ៊ីស្រាអែល។ លោក នេតាន់ យ៉ាហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បានថែម​ទាំង​បង្ហាញ​ភាព​ជឿជាក់​ ប្រកប​ដោយ​មោទនភាព​ថា​ នឹង​មាន​ប្រទេស​ជាច្រើន​ទៀត ធ្វើ​តាម​គំរូ​អាមេរិក ទទួល​ស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី។ ប៉ុន្តែទន្ទឹម​នឹង​ភាព​រីករាយ​អំណរ អ៊ីស្រាអែល​ក៏​បាន​ដាក់ពង្រាយ​កម្លាំង​ទ័ព​បន្ថែម​ នៅ​តំបន់​អាណានិគមកិច្ច​អ៊ីស្រាអែល​លើ​ប៉ាឡេស្ទីន ដើម្បី​ត្រៀម​​នឹង​ទប់ ​អំពើហិង្សា​របស់​ប៉ាឡេស្ទីន។

​អង្គការ​សហប្រជាជាតិ​ បើក​ប្រជុំ​បន្ទាន់

អង្គការ​សហប្រជាជាតិ​បាន​សេចក្តី​សេចក្តី​ថ្លែងការណ៍​ ថ្កោល​ទោស តែ​ដោយ​មិន​ប្រើ​ឈ្មោះ​ ដូណាល់ ត្រាំ​ ដោយ​ចំ​ឡើយ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានអះអាង​​បញ្ជាក់​ថា​លោក​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​វិធានការ​សម្រេច​ជា​ឯកតោភាគី​ ដែល រារាំង​រំខាន​ដល់​ដំណើរការ​ចរចា​សន្តិភាព ឱ្យ​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។ លក្ខន្តិកៈ​ក្រុង​ហ្ស៊េរុយសាឡិម ត្រូវ​តែ​ជា​ដំណោះស្រាយ​នៃការ​ចរចា​ដោយ​ផ្ទាល់​រវាង​ភាគី​ទាំង​ពីរ​ ក្រោម​ម្លប់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ និ​ងមហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ចំពោះ​លោក​អគ្គលេខាធិការ​ ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន គ្មាន​ច្រក​ណា​ស្រាយ​ចេញ​ក្រៅ​ពី​បង្កើត​រដ្ឋ​ពីរ​​រស់ក្បែរគ្នា​ទេ។

ក្រុមប្រឹក្សា​សន្តិសុខ​ នឹង​ជំនួប​ប្រជុំ​បន្ទាន់​ ​នៅ​ថ្ងៃសុក្រ​ស្អែកព្រឹក តាម​សំណើ​របស់​ប្រទេស​ចំនួន​៨​ ក្នុង​ចំណោម​១៥​ប្រទេស​ជា​សមាជិក​អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍​នៃ​​ក្រុមប្រឹក្សា​ ដូច​ជា ស៊ុយអែត បារាំង អ៊ីតាលី អង់គ្លេស បូលីវី អ៊ុយរ៉ាហ្កាយ អេហ្ស៊ីប និង​សេណេហ្គាល់។

ប៉ាឡេស្ទីននឹងគ្មាន​ចំណែក​នៅ​ហ្ស៊េរុយសាឡិម

លោក ត្រាំ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ​សេចក្តី​សម្រេច​ចិត្ត​របស់​លោកមាន​ហានិភ័យ​ខ្ពស់​ណាស់ អាច​នឹង​ធ្វើ​ឱ្យ​ផ្ទុះ​ភាព​តានតឹង​នៅក្នុង​តំបន់​ផង ! ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ លោក​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំង​អស់ រក្សា​ភាព​ស្ងប់​ស្ងាត់ និងអត់​ធ្មត់ ព្រមទាំង​បាន​រំលឹក​ឡើង​វិញ​ អំពី​ជំហរ​របស់​អាមេរិក ក្នុង​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ដោយ​បង្កើត​ឱ្យ​មាន​រដ្ឋ​ពីរ​រស់​ក្បែរ​គ្នា។

ប៉ុន្តែបញ្ហា​នៅ​ត្រង់​ថា​ ពេល​នេះ លោកត្រាំ​បាន​ទទួលស្គាល់​ហ្ស៊េរុយសាឡិម​ជា​រដ្ឋធានី​របស់អ៊ីស្រាអែល ហើយ​ប្រុង​លើក​ទូត​ទៅ​តាំង​នៅ​ទី​នោះ​ទៀត មាន​ន័យ​ថា​លោក​ត្រាំ​ប្រកាន់​ខាង​ហើយ ! មិនមែន​ជា​អ្នក​សម្របសម្រួល​អព្យាក្រឹត្យ​ ជួន​លំអៀង ជួន​មិន​លម្អៀង ដូច​ពីមុនទៀត​ទេ។

លោក ត្រាំ តែង​បាន​អួត​លើក​តម្កើង​ខ្លួន​ជា​ថាមាន​ថ្វី​មាត់​ ​ ជាមេចាត់ចែង​រក​​​កិច្ចសន្យា​ធំៗ (ក្នុង​វិស័យ​ជំនួញ) ដែល​អាច​សម្រេច​រក​ឃើញកិច្ចព្រមព្រៀង​ជានិរន្ត​មួយ​ឱ្យ​ជម្លោះ​តំបន់​ដើម​បូព៌ា​នេះ ! លោក​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​សម្រេច​ជោគជ័យ​ ចំណុច​ណា​ដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​ធ្វើ​មិន​បាន ! មេចាត់ចែង​ពូកែ មិនដែល​ធ្វើ​សម្បទាន​ទេ ជា​ទូទៅ​ មិន​ថា​នៅ​មុន​ឬ​ក្រោយ​ការ​ចរចា​ឡើយ ! ហ៊ានថា​ហ៊ាន​ធ្វើ ឬ​ហ៊ានស៊ីហ៊ានសង !

យ៉ាងណា​មិញ នៅ​ក្នុង​វិបត្តិ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នេះ ក្នុង​នាម​ជា​មេចាត់ចែង លោកត្រាំ អតីត​​​អ្នក​ជំនួញ ​មិន​ខា្លច​នឹងដើរ​តួ​ជា​អ្នក​ហ៊ានស៊ីហ៊ាន​សង ​​​ប្រថុយមួយ​ចាន​ទឹក​មួយ​ចាន​គោក ដោយ​សម្រេច​កាន់​ជើង​ខាងណា​មួយ​ឡើយ។ ​អាមេរិក​បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​យ៉ាង​ច្បាស់​លាស់​ និងប្រកាន់​​ច្រក​មួយ​ ​ ក្នុង​ដំណោះស្រាយ​បង្កើ​តរដ្ឋ​ពីរ​មែន ប៉ុន្តែដោយ​ពិត​ទៅនោះ​ រដ្ឋបាលលោក​ត្រាំ ​គ្មាន​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​ ​ប្រាកដប្រជា​ទេ។

បើ​តាម​ការ​លេច​ធ្លាយ​ព័ត៌មាន​ ចុះ​ផ្សាយក្នុង​ទំព័រ​កាសែត​New York Times គន្លង​ផ្លូវ​មួយដែល​អាមេរិក​បាន​សិក្សា​ពិគ្រោះ​ជាមួយ​ស្តេច​អារ៉ាប៊ីសាអូឌីត គឺ​បង្កើត​រដ្ឋ​ពីរមែន តែ​ប៉ាឡេស្ទីន នឹង​គ្មាន​ប្រទេស​មូលជាប់​គ្នា​​តែមួយ​ឡើយ​ ហើយ​ក៏​នឹង​គ្មាន​រដ្ឋធានី​នៅ​ហ្ស៊េរុយសាឡិម​ខាង​កើត ដូច​ដែល​ពួក​គេ​ចង់​បាន​ឡើយ គឺ ។ អនាគត​ប្រទេស​ប៉ាឡេស្ទីន ប្រសិនបើ​មាន នឹង​ត្រូវ​មាន​រដ្ឋ​ធានីនៅ​នៅ​ Abou Dis ​ ក្រុង​តូច​មួយ​ក្បែរ​ហ្ស៊េរុយសាឡិម ដែល​ស្ថិត​នៅ​ក្រោម​អាណានិគមកិ​ច្ច​អ៊ីស្រាអែល​ដែរ។ ចំណែក​តំបន់​អាណានិគមកិច្ច​អ៊ីស្រាអែល​ផ្សេង​ទៀត នឹង​ត្រូវ​រក្សា​ទុក​ដដែល។ ​

គ្មាន​អ្នក​ដឹកនាំ​ប៉ាឡេស្ទីន​ណា​ម្នាក់​អាច​ទទួល​ព្រម​យកសំណើ​នយោបាយបែប​​សម្លាប់​ខ្លួនឯង​នេះ​ទេ។ តែ​លោក​ត្រាំ​ យល់​ថា​ល្បែង​ភ្នាល់​របស់​លោក​នឹង​ឈ្នះ​ ...

ជំនួបកំពូល​សហភាព​អឺរ៉ុប៖ ​មាន​ពន្លឺ​សម្រាប់​Brexit ​តែ​ងងឹត​សម្រាប់​វិបត្តិ​ជន​ភៀសខ្លួន​

របាយការណ៍៖​វិសមភាព​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង​តាំង​ពី​ជិត ៤០ឆ្នាំ និង​អាច​កាន់​តែ​ដុនដាប​នៅ​រង្វង់​ឆ្នាំ ២០៥០

ដូណាល់ ត្រាំ ​ប្រឈមគ្រោះ​ថា្នក់ ក្រោយ​ការ​​បាត់បង់​​កៅអី​​ព្រឹទ្ធសភា ​រដ្ឋ​អាឡាបាម៉ា

បារាំង​រៀបចំ​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ដើម្បី​ផ្តល់​សន្ទុះ​ឲ្យ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស COP២១ ក្នុង​ឆ្នាំ ២០១៥

កូរ៉េខាងត្បូង​ចូល​ចំណោម​ជា​កំពូល​ប្រទេស​​ឧស្សាហកម្ម​អាវុធ

បារាំង-អ៊ីស្រាអែល៖​លោកម៉ាក្រុង​ទទួល​ជួប​លោកនេតាន់យ៉ាហ៊ូ​នៅ​ក្នុង​បរិបទ​តានតឹង​ស្តីពី​លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡិម

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖ រងើក​ភ្លើង​សង្រ្គាម​ចាស់​ ឆាបឆេះ​ជាថ្មី ​ដោយ​ខ្យល់​លោកត្រាំ

នៅពេល​​សង្រ្គាម​ផលប្រយោជន៍​​ធ្វើ​ឲ្យ​គេបំ​ភ្លេច​បុព្វហេតុ​​​ប៉ាឡេស្ទីន?​

លោក​ដូណាល់ ត្រាំ​នឹង​បន្ថែម​វិបត្តិ ​ក្រោយ​ការ​ទទួល​ស្គាល់​ហ្សេរុយសាឡឹម​​ជារដ្ឋធានី​​របស់​អ៊ីស្រាអែល​

ស្ថានការណ៍​នយោបាយ​នៅ​យេម៉ែន ក្រោយ​ការ​ស្លាប់​លោក​អតីត​ប្រធានាធិបតីអាលី អាប់ដាឡា សាឡេះ

កូរ៉េខាងត្បូង-អាមេរិក ធ្វើ​សមយុទ្ធ​ផ្លូវអាកាស ទម្រង់​ធំ​បំផុត​មិន​ធ្លាប់​មាន

សហរដ្ឋ​អាមេរិកដកខ្លួន ​ចេញពី​កិច្ច​ព្រមព្រៀង​ពិភពលោក​ស្តីពី​ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍

សន្និសីទ​​អន្តរជាតិ​ស្តីពី​​ការចងចាំ​​ក្រោយ​សង្រ្គាម "Paysage après coup" ធ្វើឡើងនៅប្រទេស​បារាំង

សាក្សី៖ លោកអ៊ែរដូហ្កាន​បាន​អនុញ្ញាតិ​ឲ្យ​ធនាគារ​តួកគី​បង្វិល​លាងលុយ អ៊ីរ៉ង់

អាមេរិក​គំរាម​កម្ទេច​កូរ៉េខាងជើង​ តែ​ចិន និង​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​អត់ធ្មត់ និង​ស្នើ​ឲ្យ​បន្ត​កិច្ចចរចា

លោកដូណាល់ ត្រាំ ​ភ្លឺភ្នែក ​ជាមួយ​​នឹង​​មីស៊ីល​អន្តរទ្វីប​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ របស់​កូរ៉េ​ខាងជើង

ស្វ៊ីស៖​សន្និសីទអន្តរជាតិ​ស្តីពី​ស៊ីរីរៀបចំជាថ្មី តែ​បន្ត​បង្កប់​ដោយ​ភាព​ចម្រូងចម្រាស និង​ការ​មិន​ទុក​ចិត្ត​គ្នា

នៅ​ប៉ាគីស្ថាន ហេតុអ្វី​បាន​ជា​កងទ័ព​មិន​ចេញមុខ បង្រ្កាប​បាតុករអ៊ីស្លាម​?

អេហ្ស៊ីប៖​ស្វែង​យល់​ពី​ភេរវកម្ម​សម្លាប់​មនុស្ស​យ៉ាង​តិច ៣០៥នាក់​នៅ​វិហារអ៊ីស្លាម al-Rawda