អានតួអត្ថបទ

អង្គការសហប្រជាជាតិ​ស្វែង​រក​​ជំនួយ​មនុស្សធម៌ ២២ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៨

បើ​តាម​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ជនរងគ្រោះ​​ ក្នុង​ជម្លោះ​​ផ្សេងៗ និង​ដោយ​គ្រោះ​ធម្មជាតិ​ ទូទាំង​​​ពិភពលោក នៅ​ឆ្នាំ​២០១៨​ខាង​មុខ អង្គការ​សហប្រជាប្រជាតិ​ត្រូវ​ការ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ ២២​ពាន់​លាន​កន្លះ។ ជា​តម្រូវ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ។ ហេតុ​អ្វី​អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​ជំនួយ​សន្ធឹក​សន្ធាប់​ខ្លាំង​ម្ល៉េះ ?!

អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ ONU
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ និង​ពិសេស​វិបត្តិ​អូសបន្លាយ​ ជា​មូលហេតុ​ចំប​ង​នៃ​តម្រូវការ​ជំនួយ​មនុស្ស​ធម៌​ដ៏​មហាសាលនេះ ! នេះ​ជាការ​ពន្យល់​បំភ្លឺ​របស់​អគ្គលេខាធិការ​ង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌ ដោយ​លម្អិត​ទៀតថា ចំនួន​មនុស្ស​ត្រូវ​ការ​ជំនួយ​ បាន​កើន​ឡើង​៥% លើស​ឆ្នាំ​២០១៧​ ពោល​​គឺ​នឹង​មាន​ចំនួន​សរុប​ប្រមាណ​១៣៦​លាន​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន​២៦។ តែ​អង្គការ​សហប្រជាជាតិ​មិន​អាច​ជួយ​មនុស្ស​លោក​គ្រប់​រូប​បាន​ទេ ដោយ​ហេតុ​សន្តិសុខ​ និង​ដោយ​ហេតុ​តែ​គ្មាន​កិច្ចសហប្រតិ​បត្តិការ​ពី​សំណាក់​អាជ្ញាធរ​ឬ​ពី​ភាគី​ជាប់​ជម្លោះ។ គម្រោង​​ជំនួយ និង​ការពារ​ ​របស់​អង្គការ​សហប្រជាជាតិ​បច្ចុប្បន្ន​អាច​ជួយ​ពលរដ្ឋ​បាន​ត្រឹម​តែ​៩១​លាន​នាក់​ប៉ុណ្ណោះ។

​​អង្គការ​បាន​ទទួល​ស្គាល់​ថា មូលនិធិ​ស្នើ​សុំ​ ដែល​មាន​កំណើន​១%​ ជា​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ។ ប៉ុន្តែ​៧៦៦០​លាន​ នៃ​ទឹក​ប្រាក់​សរុប​២២​ពាន់​លាន​កន្លះ ត្រូវ​យក​ទៅ​ចំណាយ​ក្នុង​ជួយ​ប្រជាជន​​ក្នុង​វិបត្តិ​ស៊ីរី។ វិបត្តិ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០១១ និង​បន្ត​ស្ថិត​នៅជា​អាទិភាព​ទី​មួយ​ដដែល​ បន្ទាប់​មក​គឺ​វិបត្តិ​នៅ​យេម៉ែន ដែល​អង្គការ​សហប្រជាជាតិ​ត្រូវ​ការ​២៥០០​លាន។ វិបត្តិ​នៅ​ស៊ូដង់​ខាង​ត្បូង កុងហ្កោ សូម៉ាលី​ នីហ្សេរីយ៉ា​ សុទ្ធសឹង​ជា​វិបត្តិ​ធំៗ​ត្រូវ​ប្រឈម និង​មាន​តម្រូវការ​ថវិកា​កើន​ឡើង។ សេចក្តី​ត្រូវ​ការ​មនុស្សធម៌​ នៅ​អាហ្វហ្កានិស្ថាន អេត្បូពី អ៊ីរ៉ាក់ ម៉ាលី និង​អ៊ុយក្រែន ក៏​មាន​ទំហំ​ធំដែរ តែ​បាន​ថយ​ចុះ​ជាង​មុន​បន្តិច។

ចំពោះ​​ជំនួយ​គ្រោះ​ធម្មជាតិ​វិញ អង្គការ​សហប្រជាជាតិ​ប៉ាន់​ស្មាន​ថា គ្រោះ​រាំង​ស្ងួត គ្រោះ​ទឹក​ជំនន់ ព្យុះ​សង្ឃរា និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ទៀត ក៏​ជា​តំណាង​​នៃ​សេចក្តី​ត្រូវ​ការ​ផ្នែក​ជំនួយ​មនុស្ស​ធម៌។ បើ​តាមអ្នក​ឯកទេស​មួយ​ចំនួន ​នៅ​ឆ្នាំ​២០១៨ ពិភពលោក​អាច​នឹង​ត្រូវ​ជួប​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ខ្លាំង​។

ម្យ៉ាង​វិញ​ទៀត សេចក្តី​អំពាវនាវ​ស្វែង​រក​ជំនួយ កម្រ​សម្រេច​កម្មវត្ថុ​បាន​១០០%​ណាស់។ នៅ​ឆ្នាំ​២០១៧ អង្គការ​សហប្រជាជាតិបាន​ស្នើ​សុំ​២២ពាន់​លាន​ដុល្លារ តែ​គិត​មក​ដល់​ចុង​ខែ​វិច្ឆិកា​ទៅ​ហើយ អង្គការ​បាន​ទទួល​វិភាគ​ទាន​ត្រឹម ១៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ