អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

​ម៉ាឌូរ៉ូ​​​នៅ​តែ​​​រក្សា​​​ទុក​​​​​​​គម្រោង​​​​​​រដ្ឋធម្មនុញ្ញ​​​​ថ្មី​​​​​​​​​ទោះបី​​​​​ជា​​​​លោក​​​​ដូណាល់​ត្រំ​​​គំរាម​​​​​​​ដាក់​​​​ទណ្ឌកម្ម​​​​ក្តី​​​

នៅ​​វេណេស៊ុយអេឡា ​រដ្ឋាភិបាល​​របស់​​លោក​​ប្រធានាធិបតី​​នីកូឡា​​ ម៉ាឌូរ៉ូ​ នៅ​​ថ្ងៃ​​អង្គារ៍​​ម្សិល​មិញ​​ បាន​​ប្រកាស​​​​ថា​​នៅ​​តែ​​រក្សា​​ទុក​​គម្រោង​​រដ្ឋធ្មនុញ្ញ​ថ្មី​របស់​លោក​ម៉ាឌូរ៉ូ​ដ​ដែល បើ​ទោះ​បី​ជា​អាមេរិក​​គម្រាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ណាក៏ដោយ​ក្តី។

ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា​ លោក​ Nicolas Maduro ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ​ទីក្រុង​ Caracas ​​វេណេស៊ុយអេឡា​ថ្ងៃ​ទី ​១៨​ខែ​កក្កដា​ឆ្នាំ ២០១៧។​
ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា​ លោក​ Nicolas Maduro ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ​ទីក្រុង​ Caracas ​​វេណេស៊ុយអេឡា​ថ្ងៃ​ទី ​១៨​ខែ​កក្កដា​ឆ្នាំ ២០១៧។​ Reuters
ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹង​ឡើង​កំដៅ​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ ២ ថ្ងៃ​បន្ទាប់​ពី​​ការ​បោះ​ឆ្នោត​ប្រជាមតិ​និមិត្តរូប​មួយ​​របស់​ក្រុម​​អ្នក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ចំនួន ៧​លាន​៦​សែន​នាក់ ដែល​បាន​បោះ​ឆ្នោត​ទាត់​ចោល​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ។ ការ​បោះ​ប្រជាមតិ​នេះ ត្រូវ​បាន​លោក ម៉ាឌូរ៉ូ ចាត់​ទុក​ថា​ជា​ការ​ខុស​ច្បាប់។

រីឯ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ត្រំ​វិញ នៅ​ថ្ងៃ​ចន្ទ​១៧​កក្កដា​មុន បាន​គំរាម​វេណេស៊ុយអេឡា ថា “អាមេរិក​នឹង​មិន​នៅ​ស្ងៀមស្ងាត់​គ្មាន​កម្មភាព​នោះ​ឡើយ នៅ​ខណៈ​ពេល​ដែល​​វេណេស៊ុយអេឡា ផុង​ខ្លួន​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​នយោបាយ​នោះ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ខ្លួន លោក​ត្រំ បាន​គូស​បញ្ជាក់​ប្រាប់​ទៀត​ថា​”ប្រសិន​បើ​របប​លោក​ម៉ាឌូរ៉ូ ​នៅ​តែ​បង្ខំ​ឲ្យ​ប្រជាជន​វេណេស៊ុយអេឡា ធ្វើការ​ទទួលយក​គម្រោង​រដ្ឋធម្មនុញ្ញ​ខ្លួន​នៅ​ថ្ងៃ​ទី​៣០​សីហា​ សហរដ្ឋអាមេរិក​នឹង​ចាត់​វិធានការ​នានា​ដើម្បី​ដាក់​ទណ្ឌកម្ម​យ៉ាង​​ធ្ងន់ធ្ងរ​និង​យ៉ាង​ទាន់​ហន់​ដែរ​​ទៅ​លើ​វេណេស៊ុយអេឡា តែ​ដោយ​ពុំ​បាន​លំអិត​ពី​វិធានការទាំង​នោះ​ឡើយ។​

មិនតែប៉ុណ្ណោះ​ប្រធានាធិបតីអាមេរិក បាន​ធ្វើការ​វាយ​តម្លៃ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​លោក ម៉ាឌូរ៉ូ ថា​ជា​អ្នក​ដឹកនាំ​ប្រទេស​ដ៏​គម្រក់​នឹក​ស្រម័យ​ចង់​តែ​ក្លាយ​ខ្លួន​ទៅ​ជា​ជន​ផ្តាច់​ការ​​ប៉ុណ្ណោះ និង​បាន​អំពាវនាវ​ឲ្យ​មាន​​ការ​រៀបចំ​បោះឆ្នោតមួយ​ដែល​ប្រកប​ដោយ​យុត្តិធម៌​​និង​សេរី​នៅ​វេណេស៊ុយអេឡា។ លោកត្រំ​ថែម​ទាំង​ថ្លែង​អះអាង​ដែរ​ថា “អាមេរិក​នឹង​ស្ថិត​នៅ​ក្បែរ​ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា​ជានិច្ច​​នៅ​ក្នុង​ដំណើរ​ស្វែង​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​​ដ៏​ពេញលេញ​​មួយ​និង​ការ​រីក​ចម្រើន​ជួន​ដល់​ប្រទេស​ជាតិ​​ខ្លួន”។

លោក ម៉ាឌូរ៉ូ​វិញ ក៏​បញ្ចេញ​ប្រតិកម្ម​យ៉ាងរហ័ស​តប​ត​ទៅ​លោក​ដូណាល់ត្រំ​​វិញ​ថា ​“មាតុភូមិ​​របស់​យើង​នឹង​មិន​បណ្តោយ​អោយ​រដ្ឋាភិបាល​បរទេស​ណា​មួយ​មក​បញ្ជារ​ឬ​ក៏​ត្រួតត្រា​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទេ”។​

ទន្ទឹមនេះដែរ ​ក្រុម​អ្នក​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយ​អេឡា​ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ធ្វើកូដកម្ម​ទូទៅ​មួយ​នៅ​ក្នុង​ប្រទេស​​ចំនួន​២៤​ម៉ោង​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កក្កដា​ស្អែក​នេះ ក្នុង​គោលដៅ​ដើម្បី ធ្វើ​អោយ​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​ប្រធានាធិបតី​វេណេស៊ុយអេឡា​និន្នាការខាង​សង្គមនិយម ទទួលបរាជ័យ។​​

នៅ​អឺរ៉ុប ប្រមុខ​ការទូត​សហភាពអឺរ៉ុប​​លោក Rederica Mogherini កាលពីថ្ងៃ​ចន្ទ​មុន ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​វេណេស៊ុយអេឡាដែរ​ឲ្យ​បញ្ចេញ​នូវ​កាយវិការ​​នយោបាយ​មួយ​​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​របស់​ខ្លួន មាន​ភាព​ធូរ​ស្រាល​​ឡើង​វិញ ដួច​ជា​​ការ​លើក​ផ្អាក​ដំណើរ​សភាធម្មនុញ្ញ”ជា​ដើម៕​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ