rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អន្តោប្រវេសន៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​​ចង់​សម្រួល​​​និតិវិធី​​បណ្តេញ​​ជនអន្តោប្រវេសន៍​​ខុសច្បាប់​​

media
អាមេរិក​គ្រោង​បណ្តេញភ្លាុមៗ​​​​​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​នៅ​អាមេរិក​តិចជាង​៣ខែ អោយចេញ​ពី​ទឺកដី​អាមេរិក Getty Images / John Moore

អាមេរិក​កំពុង​ចង់​សម្រួល​និតិវិធី​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដោយ​គ្រោងចង់​​​បណ្តេញ​​ភ្លាមៗ​តែ​ម្តង ជនអន្តោប្រវេសន៍ខុសច្បាប់ ​ដែលបាន​​ចូលទឹកដី​អាមេរិក​​ ​​តិចជាង​៣ខែ។ អង្គការ​ការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍​បាន​បិរហារ​ថា ផែនការ​នេះ​ប៉ះពាល់ដល់​​និតិវិធី​សុំសិទ្ធិជ្រកកោន​នៅ​អាមេរិក។​


តាំង​ពី​ឆ្នាំ២០០៤​មក អ្នក​ដែល​​ចូលខុសច្បាប់​ក្នុង​​ទឹកដី​សហរដ្ឋ​អាមេរិក​បាន​តិចជាង​១៤ថ្ងៃ​ ហើយ​​ត្រូវ​​​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួនបាន នៅ​ចំងាយ​តិច​​ជាង​១៦០គីឡូម៉ែត្រ​ពី​ព្រំដែន​ នឹង​ត្រូវ​បណ្តេញ​ចេញភ្លាមៗ​តែម្តង ពី​សហរដ្ឋ​អាមេរិក។ ​ឥឡូវនេះ ​ផ្នែក​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក​ចង់​សម្រួល​និតិវិធី​ទាំងនេះ ដោយ​ចង់​បណ្តេញភ្លាមៗដែរ នូវ​ជនអន្តោប្រវេសន៍​​ខុសច្បាប់​ដែល​បាន​ចូល​ក្នុង​ទឹកដី​អាមេរិក​​៩០ថ្ងៃហើយ ហើយ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន។ លើកនេះ ​អាមេរិក​លែង​គិតពី​តំបន់​ចាប់ខ្លួន​ជិតព្រំដែន​​ទៀតហើយ គឺថា បើ​ចាប់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់បាន​ហើយ​ ទោះចាប់បាន​នៅទីកន្លែងណា​ក៏ដោយចុះ គឺ​អាជ្ញាធរ​​ត្រូវតែ​​បណ្តេញ​​ពួកគេចេញ​ពីទឹកដី​​សហរដ្ឋអាមេរិក​ភ្លាមៗ​តែម្តង។

ការរឹតបន្តឹង​នយោបាយ​ប្រឆាំង​ជនអន្តោប្រវេសន៍​ខុសច្បាប់​នេះ គឺ​ឆ្លើយ​តប​នឹង​ការចង់បាន​របស់​​លោក​ដូណាល់ ត្រាំ។ សប្តាហ៍​នេះ ប្រធានាធិបតី​អាមេរិក​បាន​លើកឡើងវិញ ​​ពី​ជញ្ជាំង​ព្រំដែនជាមួយម៉ិចស៊ិក ​ដែល​អាមេរិ​កចង់​សង់ឡើង​នោះ។ លោក​ដូណាល់ ត្រាំ ចង់​អោយមាន​ផ្ទាំងស្រូប​ពន្លឺព្រះអាទិត្យ​​លើ​​ជញ្ជាំង​ព្រំដែន​នោះ ហើយ​ឥឡូវនេះ លោក​ត្រាំថែមទាំង​ចង់​អោយ​ជញ្ជាំង​ព្រំដែន​នោះ មានភ្លឺថ្លា ឆ្លុះ​ដូច​កញ្ចក់​​ទៀតផង។ បើ​តាម​ការ​បកស្រាយ​របស់​លោក​ត្រាំ គឺ​ដើម្បី​កុំអោយ​មាន​អ្នករងគ្រោះ​ដោយ​ការគប់កញ្ចប់គ្រឿងញៀននៅតាម​ព្រំដែន។ ​​​

ដោយឡែក ទាក់​ទង​នឹង​បញ្ហា​អន្តោប្រវេសន៍​ដែរ ​យុវនារី​ជនជាតិ​អាហ្វហ្កានីស្ថាន​៦នាក់​ ដែល​ត្រូវ​ចូលរួម​ប្រកួត​រ៉ូប៉ូផ្នែក​វិទ្យាសាស្ត្រ​ នៅ​សហរដ្ឋអាមេរិក​ពីថ្ងៃ​១៦ដល់​ថ្ងៃ​១៨កក្កដានេះ បាន​ទទួល​ទិដ្ឋាការ​ពីអាជ្ញាធរ​អាមេរិក​ហើយ ហើយ​បាន​ធ្វើដំណើរ​មកដល់​អាមេរិក​ហើយ​ម្សិលមិញ​នេះ។ មុនដំបូង អាមេរិក​បដិសេធ​ផ្តល់​ទិដ្ឋាការ​អោយ​ពួកគេ ប៉ុន្តែ ដោយសារ​រងការរិះគន់​ពេក​ លោក​ដូណាល់ ត្រាំ ​ប្រហែល​បាន​ជួយជំរុញ​អោយ​ពួកគេ​ទទួលបាន​ទិដ្ឋាការ​ចូលរួម​ប្រកួត៕