អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​ដូណាល់ ត្រាំ​កំពុង​ដើរ​ជាន់ដាន​របស់​លោក​និចស៊ុន ?

ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​នៅ​តែ​រង​ភ្លៀង​រិះគន់ បន្ទាប់​ពី​លោក​បាន​បណ្តេញ​នាយក​FBI ចេញ​ពី​តំណែង​យ៉ាងទាន់ហន់ នៅ​ថ្ងៃ​អង្គារ​កន្លងទៅ។ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​អះអាងថា លោក​ជែម ខមី​ត្រូវ​បាន​បណ្តេញចេញ ដោយសារ​តែ​លោក​គ្មាន​សមត្ថភាព​ដឹកនាំ​ស្ថាប័ន​ស៊ើបអង្កេត​របស់​FBI​តទៅទៀត។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក រួម​ទាំង​សមាជិក​សភា​អាមេរិក ជឿផ្ទុយ​ទៅវិញ​ថា លោក​ជែម ខមី ត្រូវ​ លោកដូណាល់ ត្រាំ ដកហូត​ចេញពី​តំណែង ដោយសារ​តែ​លោក​កំពុង​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​រុស្ស៊ី ជាមួយ​មនុស្ស​ដែល​ធ្វើការ​ឲ្យ​លោក​ដូណាល់ ត្រាំ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រៀបធៀប​ លោក​ដូណាល់ ត្រាំ​ទៅ​នឹង​អតីត​ប្រធានាធិបតី Richard Nixon ដែល​ បាន​ដក​បញ្ឈរជើង​រដ្ឋអាជ្ញា​ពិសេស​ម្នាក់ កាលពី​ឆ្នាំ ១៩៧៤។

ប្រធានាធិបតី​អាមេរិក​លោក​Richard Nixon បាន​លាលែង​ចេញពី​តំណែង​ប្រធានាធិបតី​ដោយសារ​តែ​រឿង​អាស្រូវ​Watergate
ប្រធានាធិបតី​អាមេរិក​លោក​Richard Nixon បាន​លាលែង​ចេញពី​តំណែង​ប្រធានាធិបតី​ដោយសារ​តែ​រឿង​អាស្រូវ​Watergate
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ១៩៧៤ លោក​អតីត​ប្រធានាធិបតី​ Richard Nixon​បាន​បណ្តេញ​ចេញ​ពី​តំណែង លោក​Archibald Cox​ចេញ​ពី​តំណែង​រដ្ឋអាជ្ញា ដែល​បង្កើតឡើង​ជាពិសេស ដើម្បី​ស៊ើបអង្កេត​លើ​រឿងអាស្រូវ Watergate។ នៅក្នុង​រឿង​អាស្រូវ Watergate ការស៊ើបអង្កេត​ជាច្រើន​បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី​ Richard Nixon​មាន​ជាប់ពាក់ព័ន្ធ នឹង​ការបញ្ជូន​ចោរ​ឲ្យ​ទៅ​ចូលលួច​ក្នុង​ទីស្នាក់ការ​របស់​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​រដូវក្តៅ ឆ្នាំ ១៩៧៤ លោក​ប្រធានាធិបតី Richard Nixon​បាន​ប្រកាស​លាលែង​ពី​មុខតំណែង នៅ​មុន​ពេល​ដែល​សភា ប្រុង​នឹង​បោះឆ្នោត​ទម្លាក់​លោក​ចេញ​ពី​តំណែង ដោយសារ​តែ​រឿងអាស្រូវ​Watergateនេះ។

 
៣៣​ឆ្នាំ​ក្រោយ​រឿងអាស្រូវ Watergate លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដដែល​នេះ បាន​សម្រេច​បណ្តេញ​ចេញ​តំណែង នាយក​FBI ដែល​កំពុង​ស៊ើបអង្កេត​លើ​រឿងអាស្រូវ ដែល​នៅក្នុង​នោះ​អាច​មាន​ជាប់ពាក់ព័ន្ធ​លោក​ដូណាល់ ត្រាំ។ នៅក្នុង​លិខិត​ជូនដំណឹង​ទៅ​លោក​ជេម ខមី លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សរសេរ​ថា លោក​សម្រេច​ទៅ​តាម​ការសើ្ន​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ដែល បញ្ជាក់ថា លោក​ជេម ខមី​គ្មាន​សមត្ថភាព​ធ្វើការ។ អ្នកនាំពាក្យ​របស់​សេតវិមាន​នៅ​បាន​បញ្ជាក់ថា លោក​ជេម ខមី​ត្រូវ​ដកហូត​ចេញ​ពី​តំណែង នាយក​FBI​ដោយសារ​តែ​លោក​មិនចេះ​ធ្វើការ​ការស៊ើបអង្កេត លើ​រឿង​បែកលេចធ្លាយ​ម៉ែល​របស់​លោកស្រី​ហ៊ីឡារី​គ្លីនតុន។

កាសែត​អាមេរិកាំង និង​សមាជិក​សភា មក​ពីគណបក្ស​ប្រជាធិបតេយ្យ​មិន​ជឿ​លើ​អំណះអំណាង​របស់​សេតវិមាន ព្រោះថា លោក​ជេម ខេមី ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង បន្ទាប់​ពី​លោក​ទើប​បាន​ស្នើសុំ​ក្រសួង​យុត្តិធម៌​ថវិកា​ដើម្បី រើស​មនុស្ស​បន្ថែម សម្រាប់ ស៊ើបអង្កេត​លើ​ទំនាក់ទំនង​របស់​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក​ដូណាល់​ត្រាំ ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។ នៅ​ថ្ងៃ​ពុធ សមាជិក​សភា​បាន​ស្នើ​ឲ្យ​គេ​តែងតាំង​រដ្ឋអាជ្ញា​ពិសេស ដូច​ករណី​លោក​ប្រធានាធិបតី Nixon ដើម្បី​ដឹកនាំ​ការស៊ើបអង្កេត ប្រកប​ដោយ​ឯករាជ្យ ប៉ុន្តែ សេតវិមាន​បាន​ឆ្លើយបក​មកវិញ ថា​មិនមែន ជារឿង​ចាំបាច់។

សម្រាប់​សមាជិក​សភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ដូណាល់ ត្រាំ កំពុង​តែ​គិត បើសិន​ជា​លោក​សម្រេច​ដក​លោក​ជេម ខមី ដើម្បី​បិទ​ខ្ទប់​FBI កុំ​ឲ្យ​ស៊ើបអង្កេត​ទៅលើ​ក្រុមការងារ​របស់​លោក នោះ។ បើសិន​អនាគត​FBI​ថ្មី សម្រេច​បោះបង់​ចោល ការស៊ើបអង្កេត ទៅលើ​ទំនាក់ទំនង​លោកដូណាល់ ត្រាំ និង​រុស្ស៊ី នោះ រឿងអាស្រូវ​នេះ​នឹង​បែកខ្ចរខ្ចាយ កាន់តែខ្លាំង ហើយ​នឹង​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់​ត្រាំ រងការរិះគន់ មិន​ថា ពី​ខាង​ក្រុមគណបក្ស​សាធារណរដ្ឋ​របស់​លោក​ផ្ទាល់។

នៅក្នុង​ពេល​រង់ចាំ​ការតែងតាំង​ប្រធាន​RBI ថ្មី សភា​អាមេរិក នៅ​តែបន្ត​ស៊ើបអង្កេត​ពី​តួនាទី​របស់​រុស្ស៊ី នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី អាមេរិក ដែល​នៅក្នុង​នោះ ម៉ែល​របស់​លោកស្រី​ហ៊ីឡារី ត្រូវ​បាន​ចោរ​អ៊ីនធ័រនែត​ត្រូវ​បញ្ចេញ​ផ្សព្វផ្សាយ ដែល​ជា​ឧកាស​ហុចផល​ឲ្យ​លោកដូណាល់ ត្រាំ​ឈ្នះ​ឆ្នោត​ប្រធានាធិបតី។ នៅ​ឆ្នាំ ១៩៧៤ ការស៊ើបអង្កេត ទាំង​អ្នកកាសែត ហើយ​និង​សភា​អាមេរិក បាន​ឈាន​ទៅ​បំភ្លឺ​ការពិត​មួយ រហូត​ធ្វើ​ឲ្យ​លោក​Richard Nixon ត្រូវ​បង្ខំចិត្ត លាលែង​ចេញ​ពី​មុខតំណែង។ តើរឿង​អាស្រូវ​លើកនេះ នឹង​អាច​ធ្វើ​ឲ្យ​ដូណាល់ ត្រាំ ជួប​វាសនា ដូច​លោកលោក​Richard Nixon​ដែរ ឬទេ? គេ​នឹង​រង់ចាំ​មើល​វគ្គ​បន្តទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ