អានតួអត្ថបទ

លោកត្រាំ និង​លោកទ្រូដូ សម្តែង​គំនិត​ផ្ទុយគ្នា​ក្នុង​សន្នីសីទកាសែត​រួម

ក្រោយ​ជំនួប​នៅ​សេតវិមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា លោក ទ្រូដូ ជា​ភ្ញៀវ​បាន បាន​​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា។ ជា​សន្និសីទ​រួម ប៉ុន្តែមេ​ដឹកនាំ​ប្រទេស​ជាប់​របង​គ្នា​ទាំង​ពីរ បានបំភ្លឺ​ជា​សាធារណៈ​នូវ​គំនិត​ផ្ទុយ​គ្នា​ លើ​សំណុំ​រឿង​អន្តោប្រវេសន៍ និង​ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី។ ប្រធានាធិបតី​អាមេរិក​ចង់​សើរើ​ចរចា​ឡើង​វិញ តែ​នាយក​រដ្ឋមន្ត្រី​កាណាដា​បាន​រំលឹក​វិញ​ថា កិច្ចព្រមព្រៀង​នេះ​ជា​អាយុ​ជីវិត​របស់​សេដ្ឋកិច្ច​កាណាដា។ 

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ក្រោយ​​សន្និសីទ​កាសែត ថ្ងៃទី ១៣ កុម្ភៈ​២០១៧
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា និង​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ក្រោយ​​សន្និសីទ​កាសែត ថ្ងៃទី ១៣ កុម្ភៈ​២០១៧ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

លោក ត្រាំ និង​លោក ទ្រូដូ បាន​បញ្ជាក់ ដោយ​ចំហនិង​យ៉ាង​រលូន ​អំពីជំហរពីរ​ផ្ទុយ​គ្នា​នេះ នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា ក្រោយ​ជំនួប​បិទ​ទ្វារ​នៅ​សេតវិមាន​រួច។

ប្រមុខ​ដឹកនាំ​ទាំងពីរ ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​​ជំហរនយោបាយ​របស់​ខ្លួន​រៀងៗ​ខ្លួន។ នៅក្នុង​សំណុំ​រឿងអន្តោប្រវេសន៍ ដែល​តុលាការអាមេរិកទើប​បាន​សម្រេច​ព្យួរ​ក្រិត្យ​ប្រធានាធិបតី​ លោកត្រាំ​ នៅ​តែ​រក្សា​​ជំហរ​ដាច់ខាតដដែល​ ដោយ​បញ្ជាក់ថា “យើង​មិនអាច​​អនុញ្ញាត​ឱ្យ​មនុស្ស​អាក្រក់​ចូល​ប្រទេស​ទេ។ ខ្ញុំ​មិន​អាច​បណ្តោយ​ឱ្យ​វា​កើត​បាន​ឡើយ។ ជា​សេចក្តី​សម្រេច​ដែល​ពិបាក​ទទួល​យក​បន្តិច ប៉ុន្តែ​ធាតុ​ពិត​ នេះ​ជានយោបាយ​ល្អ”។

ឯ​ខាង​​លោកនាយក​រដ្ឋមន្ត្រី​ទ្រូដូ ដែល​បាន​ទៅ​ទទួលជន​​អន្តោប្រវេសន៍​ដល់​ព្រលាន​យន្តហោះ មិន​យល់​ស្រប​នឹង​លោក​ត្រាំ​ឡើយ ប៉ុន្តែលោកទ្រូដូ បាន​អះអាង​ថា​ លោក​គ្មាន​ហេតុផល​អ្វី​ត្រូវ​ផ្តល់​មេរៀន​ឱ្យ​អាមេរិក​ទេ ក្នុង​សំណុំ​រឿង​នេះ ហើយ​លោក​ក៏​មិនដាក់​បម្រាម​លើ​ខ្លួន​ឯង​ដែរ ៖ “សុវត្ថិភាព​របស់​ពលរដ្ឋ​កាណាដា ជា​គ្រឹះ​នៃ​ទំនួល​ខុស​ត្រូវរបស់​គ្រប់​រដ្ឋាភិបាល ! តែ​ទន្ទឹម​គ្នា​នេះ យើង​ប្រកាន់​ខ្ជាប់​ជានិច្ច​នយោបាយ​បើក​ចំហ​ទទួល​អន្តោប្រវេសន៍​និង​ជនភៀស​ខ្លួន​ដែល​មិន​ប៉ះពាល់​ដល់​សុវត្ថិភាព។ ការទទួល​ខុស​ត្រូវ​​​របស់​ខ្ញុំ​​ គឺ​ចង់​ធ្វើ​ជា​គំរូ​វិជ្ជមានឱ្យ​ពិភពលោក”។

ផ្ទុយ​ទៅ​វិញ គេ​មិន​បាន​ដឹង​អំពី​ជោគវាសនា​អនាគត​របស់​កិច្ចព្រមព្រៀង​​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទេ។ លោកត្រាំ និង​លោក​ទ្រូដូ បាន​បង្ហាញ​អំពីភាព​ស៊ីចង្វាក់​គ្នា តែហាក់​ដូច​មាន​រអៀស​ចិត្ត​គ្នា​ខ្លះ ឯ​សុន្ទរកថា​ក៏​ដូច​ជា​ស្មើ​ជ្រុល។ លោក​ត្រាំ​បាន​ត្រឹម​តែ​ធានា​រ៉ាប់រង​​ដៃគូ​កាណាដា​ថា​ នឹង​តម្រឹម​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី ឯ​លោក​នាយក​រដ្ឋមន្ត្រី​ ទ្រូដូ វិញ បាន​ទន្ទេញ​ពាក្យដដែល​ៗ បញ្ជាក់​អំពី​ភាព​សំខាន់ស្លាប់​រស់​​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​សម្រាប់​កាណាដា និង​ ៣៥​រដ្ឋ​របស់​អាមេរិក ដែលរំពឹង​ទាំង​ស្រុង​លើ​ទីផ្សារ​កាណាដា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ