អានតួអត្ថបទ
អាមេរិក-wikiLeaks

លោក​ អូបាម៉ា​​​បន្ធូរ​បន្ថយ​​ទោស​​ទាហាន​​អាមេរិក​​ Chelsea Manning -WikiLeaks​​ សែ្រក​​ថា​​ជា​​ជ័យ​​ជំនះ​​

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មុន​ផុត​អាណត្តិ​ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា បាន​ចេញ​ក្រឹត្យ​ ធ្វើការ​បន្ធូរ​បន្ថយ​ទោស​របស់​នារី​យោធា​អាមរិក​មួយ​រូប​ឈ្មោះ Chelsea Manning ។ ទាហាន​រូប​នេះ​ ត្រូវ​បាន​តុលាកា​យោធា​អាមេរិក ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ពី​បទ​បាន​លួច​បញ្ជូន​ឯកសារ​សម្ងាត់​ទៅ​អោយ​WikiLeaks។

រូប​ថត​​នាង​ Chelsea Manning​ តាំង​ពីឆ្នាំ​២០១០​
រូប​ថត​​នាង​ Chelsea Manning​ តាំង​ពីឆ្នាំ​២០១០​ REUTERS/U.S. Army/Handout
ផ្សាយពាណិជ្ជកម្ម

ទាហាន​អាមេរិក​ឈ្មោះ នាង Chelsea Manning នឹង​ត្រូវ​​​​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​​នៅ​ថ្ងៃ​ទី​១៧​ឧសភា​ខាង​មុខ​នេះ​។ ​លោក​ប្រធានាធិបតី បារ៉ាក អូបាម៉ា នៅ​​សល់​តែ​ប៉ុន្មាន​ថ្ងៃទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ចាកចេញ​ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ចេញ​ក្រឹត្យ​លើកលែង​ទោស​ឲ្យ​​​នាង។ ទាហានអាមរិក​នេះ ត្រូវ​បាន​តុលាការ​យោធា​អាមេរិក​ផ្តន្ទា​ទោស​កាលពី​ខែ​សីហា​ឆ្នាំ​២០១៣​ ពី​បទ​បាន​លួច​ឯកសារ​សម្ងាត់​ចំនួន​៧​សែន​ឯកសារ ​បញ្ចេញ​ទៅ​អោយ​បណ្តាញ ​Wikileaks។

 
ការ​លើក​លែង​ទោស​ទាហាន​អាមរិក​រូប​នេះ​ ត្រូវ​បាន​បក្ស​ព័ន្ធ​បណ្តាញ Wikileaks ​ស្រែក​អបអរ​សាទរ​ថាជា​ជ័យ​ជំនះ​របស់​ខ្លួន ពីព្រោះ​យោង​តាម Wikileaks ទាហាន​អាមេរិក​រូប​នេះ បាន​ជាប់​ទោស​ក្នុង​គុក ពីព្រោះ​​តែ​នាង​ហ៊ាន​លាត​ត្រដាង​ប្រាប់ការពិតដល់​​​ពិភពលោក​ពី​ទង្វើ​​រំលោភ​បំពាន​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ាក់​និង​នៅ​អាហ្វហ្កានីស្ថាន។​

ភ្លាមៗ​នោះដែរ ប្រធាន​បណ្តាញ ​​Wikileaks ​លោក Edward Snowden ​បាន​បញ្ចេញ​ប្រតិកម្ម​​តាម​ Twitter ​ថាលោក​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​Chelsea ដែល​បាន​ធ្វើ​សកម្មភាព​​គ្រប់​​សព្វ​ប្រកបដោយ​សេចក្តីក្លាហានបំផុត​​ដើម្បី ​បំរើ ​ផល​ប្រយោជន៍ ​រួម​ក៏ព្រម​ទាំង​​​ពិភពលោក​ទាំង​មូល​។​ លោក ​បាន​ថ្លែង​លើក​ទឹក​នាងថែម​​ទៀត​ថា​ ​នៅ​សល់​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​១៧​ឧសភា​ខាង​មុខ​ នាង​នឹង​មាន​សេរីភាព​ឡើង​វិញ​ហើយ។​

អ្នកទោស​ជា​​​ទាហាន​អាមរិក​​នេះ ​ដែល​មាន​អាយុ​២៩​ឆ្នាំ បាន​ទទួល​ទោស​ក្នុង​ពន្ធនាគារ​​ជិត​៧​ឆ្នាំ​​កន្លង​មក​ហើយ ។ នាង​ក៏​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ បន្ទាប់​ពី​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​នៅ​លើក​ទី​មួយ​កាលពី​ខែ​កក្កដា​រួច​មក។​

ការ​ចេញ​ក្រឹត្យ​របស់​លោក​អូបាម៉ា ក្នុង​ការ​លើក​លែង​ទោស​​ Chelsea Manning នេះ បើ​ទោះបីជា​លោក ដូណាល់ត្រាំ ពុំ​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ម្សិលមិញ​ក្តី ក៏​ក្រុម​អ្នក​នយោយាយ​សំខាន់ៗ​នៅ​ក្នុង​​ជួរ​គណបក្ស​សាធារណៈរដ្ឋ​អាមេរិក  បាននាំគ្នា​ប្រតិកម្ម​​ថា ជា​សេចក្តី​សម្រេចចិត្ត​មួយ​ដ៏​អាស្រូវ​។ ពួកគេ ថែម​ថ្លែង​បញ្ជាក់​ទៀត​ថា ពុំ​យល់​ទាល់តែសោះ ថា​តើ​ហេតុអ្វី បាន​ជា​ប្រធានាធិបតី​អាមេរិក មាន​ចិត្តមេត្តា​ករុណា​ដ៏​ពិសេស​ម្ល៉េះ ចំពោះ​បុគ្គល​មួយ​រូប​​ដែល​ធ្វើ​ឲ្យ​មាន​​គ្រោះថ្នាក់​ដល់​ជីវិត​ទាហាន​ អ្នកការទូត​និង​ភ្នាក់ងារ​សម្ងាត់​​អាមេរិក​ក៏​ព្រម​ទាំង​ប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ