rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

ដោយ ម៉ម ពិសី

នៅវ៉េណេស៊ុយអេឡា មានភេរវកម្មបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង កាលពីថ្ងៃសៅរ៍ទី៤សីហា ក្នុងពេល​ដែលលោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ កំពុងថ្លែងសន្ទរកថា លើវេទិកាជួបជុំជាមួយនឹងកងទ័ព។ គ្រាប់បែក ដែលគេបង្ហោះតាមយានដ្រូន បានផ្ទុះនៅមិនឆ្ងាយប៉ុន្មាន ពីលើចំខាងមុខវេទិកាលោកប្រធានាធិបតី​វ៉េណាស៊ុយអេឡា ក៏ប៉ុន្តែមិនបានធ្វើឲ្យលោកប្រធានាធិបតី រងរបួសឡើយ។ ភ្លាមៗ ក្រោយអំពើ​ភេរវកម្ម​នេះ លោក​ប្រធានាធិបតី​ម៉ាឌុយរ៉ូ បានប្រកាសចោទប្រកាន់ដោយចំពោះ ថាប្រធានាធិបតីប្រទេសកូឡុំប៊ី គឺជាអ្នកបញ្ជា ឲ្យក្រុមទុច្ចរិកបង្កភេរវកម្មនេះ ដើម្បីសំដៅសម្លាប់រូបលោក។

ហេតុការណ៍ភេរវកម្ម ផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ

ភេរវកម្មបានកើតឡើង ក្នុងពេលរសៀលថ្ងៃសៅរ៍ ទី៤ សីហា នៅរដ្ឋធានីការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា។ ក្នុងពេលកើតហេតុ លោក នីកូឡា ម៉ាឌុយរ៉ូ កំពុងតែធ្វើ​សន្ទករថា ក្នុងអង្គពិធីដ៏ធំមួយ ដែលមានការចូលរួម ពីមេទ័ព នាយទាហានរាប់ពាន់នាក់។ កម្មវិធី ដែលមានទាំងការដើរព្យុហយាត្រាកងទ័ពនេះ មានផ្សាយផ្ទាល់ តាមកញ្ចក់​ទូរទស្សន៍ជាតិវ៉េណេស៊ុយអេឡាទៀតផង។

នៅក្នុងវីដេអូ ដែលគេថតបាន គេឃើញលោកប្រធានាធិបតីម៉ាឌុយរ៉ូ កំពុងតែថ្លែងសន្ទរកថា​ ក៏ស្រាប់តែឮសម្លេងផ្ទុះ។ រំពេចនោះគេឃើញលោកនីកូឡា ម៉ាឌុយរ៉ូ ក៏ដូចជាមនុស្ស​នៅក្បែរនោះ នាំគ្នាសំឡឹងទៅលើចំពីខាងមុខ ក្នុងទឹកមុខភ័យ ងឿងឆ្ងល់។ ភ្លាមៗ ស្រាប់តែកងអង្គរក្ស បាននាំគ្នាយករនាំងការពារគ្រាប់ផ្ទុះ មករំ បាំងជុំវិញរូប​លោក​ម៉ាឌុយរ៉ូ ហើយបានជន្លៀសលោកម៉ាឌុយរ៉ូ ចេញពីវេទិកានោះ។ មនុស្សម្នា ក៏បានផ្អើល​​ឆោឡោ រត់ចេញក្នុងពេលនោះដែរ។

បើតាមការឲ្យដឹង ពីអាជ្ញាធរវ៉េណេស៊ុយអេឡា គឺគ្រាប់បែកត្រូវបានគេបញ្ជាភ្ជាប់មកជាមួយ និងយានដ្រូន ដែលហោះសំដៅយកមកបំផ្ទុះនៅលើវេទិការបស់លោកម៉ាឌុយរ៉ូ។ ក៏ប៉ុន្តែ គ្រាប់បែកនោះ បានផ្ទុះមុននឹងមកដល់ទីតាំងកំណត់។ បើតាមប្រភពដដែល ក្នុងពេលព្រមគ្នានេះ នៅក្នុងកម្មវិធីនោះដែរ មានគ្រាប់បែកផ្សេងទៀត បានផ្ទុះ។ ក្រុមសមត្ថកិច្ចវ៉េណេស៊ុយអេឡា បានចុះទៅឆែកឆេ នៅតាមអាគារ ដែលស្ថិតនៅជុំវិញទីកន្លែងកើតហេតុ​ ដើម្បីតាមរកទីតាំងដែលក្រុមភេរវកម្ម បានបញ្ជាបំផ្ទុះគ្រាប់បែកទាំងនេះ។ ជាសរុប ក្នុងហេតុការណ៍ភេរវកម្មនេះ មិនមានអ្នកស្លាប់ទេ តែមានរបួសទាហាន៧នាក់។

លោក ម៉ាឌុយរ៉ូ ចោទប្រធានាធិបតីកូរឡុំប៊ី ជាអ្នកបញ្ជា

លោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ បានប្រកាសក្នុងសន្ទុរកថា តាមវិទ្យុ និងទូរទស្សន៍ ប៉ុន្មានម៉ោងក្រោយហេតុការណ៍នេះថា លោកប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos  គឺពិតជាអ្នកបញ្ជាឲ្យគេមកធ្វើឃាតលើរូបលោក ទាំងដោយគ្មានប្រាប់ពីភស្តុតាង​អ្វីទាំងអស់។ ជាងនេះទៅទៀតការអះអាងចោទប្រកាន់ដោយចំពោះ ទៅលើប្រធានាធិតបី​កូឡុំប៊ីនេះ គឺធ្វើឡើងភ្លាមៗ​ ក្រោយកើតហេតុមិនប៉ុន្មានម៉ោងផងទេ ពោលគឺសមត្ថកិច្ច ពុំទាន់មានពេលគ្រប់គ្រាន់ ក្នុងការស៊ើបអង្កេតឡើយ។

យ៉ាងណាមិញ រដ្ឋាភិបាលកូឡុំប៊ី បានច្រានចោលការចោទប្រកាន់នេះទាំងស្រុង ដោយបានចាត់ទុកថា ជាការចោទប្រកាន់ដោយល្ងិតល្ងង់ គ្មានហេតុផលអ្វីទាំងអស់។ ក្រសួងការបរទេសកូឡុំប៊ី បានចេញលិខិតមួយច្រានចោលការចោទប្រកាន់ ហើយបានលើកឡើងថា កន្លង​មក​លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា ចោទកូឡុំប៊ីជានិច្ច ទោះមានរឿងអ្វីកើតឡើង គឺតែងតែគិតថាកូឡុំប៊ីជាអ្នកនៅពីក្រោយដែរ។ ការចោទប្រកាន់ដ៏ហួសហេតុនេះ គឺជាការមើលងាយ មកលើរូបលោកប្រធានាធិបតីកូឡុំប៊ី និងប្រជាជាតិកូឡុំប៊ី ដោយផ្ទាល់តែម្តង។

ជាការកត់សម្គាល់ កន្លងមកនេះលោកប្រធានាធិបតីកូឡុំប៊ី បានចេញមុខរិះគន់លោកនីកូឡាម៉ាឌុយរ៉ូ ជាសាធារណៈយ៉ាងខ្លាំងៗបំផុត ដោយចាត់ទុកលោកម៉ាឌុយរ៉េ ជាមេដឹកនាំផ្តាច់ការ។ លោក Juan Manuel Santos  បាននិយាយថា​ លោកម៉ាឌុយរ៉ូ មិនយូរមិនឆាប់ នឹងត្រូវធ្លាក់ពីកៅអី ព្រោះថាប្រជាជនវ៉េណេស៊ុយអេឡា មិនអាចបន្តស្ថិតក្រោម​នឹម​កៀបសង្កត់ ផ្តាច់ការរបស់របបដឹកនាំបែបយោធា និងកុម្មុយនិស្តិនិយម របស់លោកម៉ាឌុយរ៉ូ នេះទៀតបានទេ។

នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ ជាមួយភ្នាក់ងារព័ត៌មានបារាំង លោកប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា វ៉េណេស៊ុយអេឡា ក្រោមការដឹកនាំកណ្តាប់ដៃដែក ក្រាញអំណាចរបស់លោកម៉ាឌុយរ៉ូ កំពុងដាំក្បាលចុះ។ អតិផរណា ឡើងខ្ពស់ ដល់​ទៅ​១លាន%។ លោក Juan Manuel Santos  បានបន្ថែមថា អ្វីដែលល្អបំផុត សម្រាប់​វ៉េណាស៊ុយអេឡា និងកូឡុំប៊ី ដែលមានព្រំដែនជាប់គ្នាដល់ទៅជាង២ពាន់គីឡូម៉ែត្រនោះ គឺរដ្ឋាភិបាលលោកម៉ាឌុយរ៉ូ ត្រូវតែរលំ ហើយបើអាចបាន គឺដោយសន្តវិធី។

គឺសំដីរិះគន់ទាំងអស់នេះហើយ ដែលធ្វើឲ្យលោកម៉ាឌុយរ៉ូ គិតថា លោកប្រធានាធិបតីកូឡុំប៊ី  ជាអ្នករៀបចំផែនការធ្វើឃាតនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកម៉ាឌុយរ៉ូ បានទាំង​ចោទ​ថា​ គឺក្រុមពួកប្រឆាំង ដែលបច្ចុប្បន្នរស់នៅលើដីសហរដ្ឋអាមេរិក ដែលបានបញ្ជូន​លុយ​បញ្ជូន​កាក់ ដើម្បីរៀបចំផែនការ​ធ្វើ​ឃាតនេះ។ តែយ៉ាងណា លោក ម៉ាឌុយរ៉ូ បាននិយាយម្តងហើយម្តងទៀតថា ផែនការធ្វើឃាតនេះ គឺបញ្ជាចេញពីក្រុងបូហ្កូតា រដ្ឋធានីកូឡុំប៊ី។

លេចមុខក្រុម “ចលនាជាតិនៃកងទាហានគ្មានឯកសណ្ឋាន”

បើតាមប្រភពពីអ្នកស្រី Patricia Peleo ដែលជាសកម្មជនប្រឆាំងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ហើយតែងតែធ្វើសកម្មភាពតាមបណ្តាញសង្គមនោះ បានឲ្យដឹងថា មានក្រុមដែលគេមិនទាន់ស្គាល់អត្តសញ្ញាណមួយ​ បានផ្ញើលិខិតមួយ មកឲ្យគាត់ ដើម្បីឲ្យគាត់បានផ្សាយតាមបណ្តាញ Youtube។ លិខិតនេះ បានអះអាងថា ផែនការភេរវកម្មសម្លាប់លោកម៉ាឌុយរ៉ូ គឺជាប្រតិបត្តិការរបស់ពួកគេ។ ក្រុមនេះតាំងខ្លួន និងដាក់ឈ្មោះថាជា “ចលនា​នៃកងកម្លាំងទាហាន គ្មានឯកសណ្ឋាន” ដែលជាការប្រមូលផ្តុំនៃជនស៊ីវីល និងមានទាហានខ្លះនៅក្នុងនោះ។

លិខិតដែលក្រុមនេះ បានផ្សព្វផ្សាយនេះ មានសរសេរជាអាថទិ៍ថា៖ វាគឺជារឿងមួយផ្ទុយស្រលះពីកិតិ្តយសរបស់កងទ័ព ដែលមានតួនាទីការពារផលប្រយោជន៍របស់ប្រជាជន តែផ្ទុយទៅវិញ កងទ័ពវ៉េណេស៊ុយអេឡា បានឱនក្បាល ចូលរួមជាមួយប្រធានាធិបតីផ្តាច់ការ នីកូឡា ម៉ាឌុយរ៉ូ បូបជញ្ជក់ទ្រព្យសម្បតិ្តជាតិយ៉ាងថោកទាបបំផុត

លិខិតនេះបន្តថា៖ យើងមិនអាចអត់ឱនឲ្យបានទេ ចំពោះទង្វើ ដែលធ្វើបាបប្រជាជន ទុកឲ្យប្រជាជនលំបាកវេទនា អ្នកជំងឺគ្មានថ្នាំព្យាបាល រូបិយបណ្ណគ្មានតំលៃ ប្រៀបបាននឹងក្រដាសស ប្រព័ន្ធអប់រំ លែងបង្រៀនក្មេង តែផ្ទុយទៅវិញ គិតតែពីពង្វង់ លាងខួរក្បាលក្មេង ឲ្យជឿស្លុងទៅតាមទ្រឹស្តីកុម្មុយនីស្ត

តែយ៉ាងណា ក្រុមនេះជាអ្នកណាឲ្យប្រាកដ មានអ្នកណានៅពីក្រោយ គឺមិនទាន់មានអ្វីមកសន្និដ្ឋានបានទេ។ អ្វីដែលយើងអាចកត់សម្គាល់បាន គឺថាចលនាបះបោរ តវ៉ាទំលាក់លោកម៉ាឌុយរ៉ូ បានស្ងាត់បន្តិចទៅវិញ ដោយពុំមានបាតុកម្មនៅតាមផ្លូវទេ។ នេះក៏ដោយសារលោកម៉ាឌុយរ៉ូ បានប្រើទាហាននិងនគរបាល បង្រ្កាបយ៉ាងសាហាវ។ ដូច្នេះ ចលនាតវ៉ារបស់មហាជនដោយសន្តិវិធីនេះ អាចប្រែប្រួលទៅទំរង់ផ្សេង ដោយមនុស្សមួយចំនួន ដែលមានកំហឹងខ្លាំង អាចប្រមូលគ្នាជ្រើសយកផ្លូវងងិត តាមរយៈការធ្វើសកម្មភាពភេរវកម្ម ​សំដៅសម្លាប់លោកប្រធានាធិបតីម៉ាឌុយរ៉ូ ដោយផ្ទាល់ ក៏អាចថាបាន៕

កិច្ចសន្យារ៉ាហ្វាល់បារាំង-ឥណ្ឌា ក្លាយ​​ជា​រឿង​អាស្រូវ​នយោបាយ ?

អឺរ៉ុប​ដែល​នៅខ្វែងគំនិត ក្នុង​រឿងអន្តោប្រវេសន៍ ចង់​ផ្តល់សន្ទុះ​ដល់​ការចរចា​Brexit

តើ​លទ្ធផល​នៃ​ជំនួប​រវាង​កូរ៉េ​ទាំងពីរ​អាច​ជួយ​ផ្តល់​សន្ទុះ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែរ​ឬ​ទេ?

លោកដូណាល់ ត្រាំ ដំឡើងពន្ធ​១០ភាគរយ លើ​ពាក់កណ្តាល​នៃ​ទំនិញចិន នាំចូល​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទៅ​ម៉ាសេដ្វាន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​រុស្ស៊ី

ប្រធាន​ក្រុមហ៊ុន​សាំស៊ុង និង​ហ៊ីយុនដាយ នឹង​អមដំណើរ​លោក​មូនចៃអ៊ីន ទៅ​ព្យុងយ៉ាង

សង្គ្រាមពាណិជ្ជកម្ម​ ​តម្រូវ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​​ធ្វើ​​កំណែទម្រង់

តើ​ក្នុង​លក្ខខណ្ឌ និង​កំហុសឆ្គង​បែប​ណា​ដែល​ជំរុញ​អឺរ៉ុប​ឲ្យ​ប្រើ​មាត្រាទី៧ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក?

កិច្ចប្រជុំស្តីពីអាកាសធាតុ ប្រឈម​នឹង​ការ​ខ្វះ​ឆន្ទៈនយោបាយ​និង​ថវិកា

រុស្ស៊ី​បាន​បង្ហាញ​អានុភាព​យោធា​តាម​រយៈ​មហាសមយុទ្ធ​មិន​ធ្លាប់​មាន​ចាប់ពី​ក្រោយ​សង្រ្គាមត្រជាក់

សំណុំរឿងអ៊ុយហ្គួរ៖ អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យ សហគមន៍អន្តរជាតិ មានចាត់ការចិន

បោះឆ្នោត​សភា​នៅ​ស៊ុយអែត៖​ហេតុអ្វី​បាន​ជា​គណបក្ស​ស្តាំនិយមជ្រុល​កំពុង​ឡើង​សម្លេង​ខ្លាំង?

កម្ពុជា​ជា​ប្រទេសកិត្តិយស​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ

សង្រ្គាម​នៅ​ស៊ីរី៖​ជោគវាសនា​ទីក្រុង​អ៊ីដឡិប​កំពុង​ស្ថិត​លើ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​ញូយ៉ក

ឥណ្ឌា៖ តុលាការកំពូល​លុបចោល​ទោស​ព្រហ្មទណ្ឌ លើ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា

ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងត្បូងទៅព្យុងយ៉ាង​ដើម្បី​ផ្តល់​​សន្ទុះថ្មី​ដល់​កា​រចរចា

បី​ឆ្នាំក្រោយមក កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​មានតែនៅលើ​ក្រដាស

វេទិកា​នៃ​កិច្ចសហប្រតិបត្តិការ​​ចិន​-អាហ្វ្រិក​​ចាប់​បើក​នៅ​ប៉េកាំង

ប្រធានាធិបតីហ្វីលីពីន ឌុយទែរតឺ ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង នៅ​អ៊ីស្រាអែល

អាមេរិក​ឈប់​ផ្តល់​ជំនួយ​ដល់​ភ្នាក់ងារ​អ.ស.ប.​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន