rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោក​ដូណាល់ត្រាំ បន្ធូរ​ដៃឲ្យ​ចិន តាម​រយៈ​ការ​ព្យួរ​ការដំឡើងពន្ធ ដល់​ពាក់​កណ្តាល​ខែ​ធ្នូ

ដោយ ម៉ម ពិសី

កាលពីថ្ងៃអង្គារទី​១៣សីហា រដ្ឋាភិបាលអាមេរិក បានសម្រេចព្យួរការដំឡើងពន្ធ លើផលិតផលចិន គិតជាទឹកប្រាក់សុរប ប្រមាណ៣០ម៉ឺនលានដុល្លារ រហូតដល់ពាក់កណ្តាល​ខែធ្នូ។ លោកដូណាល់ ត្រាំ បានអះអាងថា លោកបានសម្រេចដូចនេះ ក៏ដោយសារតែលោក ខ្លាចទំនិញឡើងថ្លៃ ហើយវាបង្កការលំបាក ដល់ប្រជាជនអាមេរិក នៅក្នុងអំឡុងពេលបុណ្យដំណាច់ឆ្នាំ។ គួរកត់សំគាល់ថា​ នេះជាលើកទីមួយហើយ ដែលលោកដូណាល់ ត្រាំ បានសារភាពទទួលស្គាល់ថា ថាដំឡើងពន្ធទៅលើផលិតផលចិន អាចធ្វើឲ្យ​ទំនិញឡើងថ្លៃ ហើយអ្នកដែលលំបាកគឺប្រជាជនអាមេរិក។ តើមានហេតុផលអ្វីខ្លះ ដែលលោកដូណាល់ ត្រាំ បានសម្រេចបន្ធូរដៃឲ្យចិន នាពេលនេះ ?

ព្យួរការដំឡើងពន្ធលើទំនិញចិន ដើម្បីកុំឲ្យទំនិញឡើងថ្លៃក្នុងពេល​​បុណ្យ​ដំណាច់​ឆ្នាំ

ស្ថិតក្នុងបរិបទសង្រ្គាមពាណិជ្ជកម្ម ដែលលោកដូណាល់ ត្រាំ បានបញ្ឆេះធ្វើជាមួយចិន ប្រមាណជាង១ឆ្នាំមកនេះ គឺ​លោករដ្ឋាភិបាលអាមេរិក បានគំរាមដំឡើងពន្ធនាំចូល ទៅលើផលិតផលចិន គិតជាទឹកប្រាក់សុរប៥៥០ពាន់លាន​ដុល្លារប្រចាំឆ្នាំ។ រដ្ឋាភិបាលអាមេរិក បានដំឡើងពន្ធ លើទំនិញចំនួន​២៥០ពាន់លានដុល្លាររួចទៅហើយ។ តាមធម្មតានៅសល់៣០០ពាន់លានដុល្លារទៀត ដែលអត្រាពន្ធដាថ្មី នឹងត្រូវអនុវត្ត នៅថ្ងៃទី​១ខែ​កញ្ញាខាងមុខនេះ។

តែកាលពីថ្ងៃទី១៣សីហា បើផ្អែកតាម​លិខិតប្រកាសមួយរបស់មន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម បាន​ឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអ្នកសម្របសម្រួលការចរចាពាណិជ្ជកម្ម​អាមេរិក បានទូរស័ព្ទនិយាយគ្នា ជាមួយលោករដ្ឋមន្ត្រីពាណិជ្ជកម្មចិន​។ ឆ្លងកាត់ការ​សន្ទនាគ្នានេះ ភាគីអាមេរិក បានប្រកាសថា អត្រាពន្ធដាថ្មីលើទំនិញប្រមាណ​៣០០ពាន់លានដុល្លារនេះ នឹងចូលជាធរមាន នៅថ្ងៃទី​១៥ខែធ្នូ។ ទំនិញដែលពាក់ព័ន្ធ គឺមានភាគច្រើន ជាផលិតអេឡិចត្រូនិកផលិតនៅចិន មានដូចជាទូរស័ព្ទដៃ កុំព្យូទ័រ ឬក៏ឧបករណ៍ក្មេងលេង និងល្បែងហ្គេមអេឡិចត្រូនិក​ជាដើម។

លោកដូណាល់ ត្រាំ​បានប្រាប់ហេតុផលថា លោកសម្រេចផ្អាកការដំឡើងពន្ធនេះ គឺដោយសារលោកមិនចង់ឲ្យប្រជាជនអាមេរិក មានការលំបាក នៅរដូវបុណ្យទានខាងមុខ ព្រោះថា​ទំនិញអាចនឹងឡើងថ្លៃដោយសារតែពន្ធឡើងថ្លៃដែរ។ បើយើងស្តាប់សម្តីលោកដូណាល់ ត្រាំនេះ ហេតុផលគឺថាលោកយល់ពីការលំបាក​របស់ប្រជាជនអាមេរិក ហើយលោកចង់ជួយជីវភាពប្រជាជន។ ចំណែក​ ពាក្យថា គាត់​បន្ធូរដៃ ឲ្យទៅខាងចិន គឺគ្រាន់តែជា​ផលវិបាក​ដោយប្រយោលតែប៉ុណ្ណោះ។

លោកត្រាំ ទទួលស្គាល់ពីផលវិបាកនៃការដំឡើងពន្ធ

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលលោកដូណាល់ ត្រាំ បាន​សារភាពទទួលស្គាល់ថា សង្រ្គាមពាណិជ្ជកម្មដែលលោកបានធ្វើជាមួយចិន​ អាចប៉ះពាល់ដល់ជី​វភាពរបស់ប្រជាជ​ន​អាមេរិក។ សម្តីលោកដូណាល់ ត្រាំ ដែលថា លោកលើកការដំឡើងពន្ធ ឲ្យដល់ពាក់កណ្តាលខែធ្នូវិញ ដោយខ្លាចក្រែងទំនិញឡើងថ្លៃមុនពេលបុណ្យទាន នាដំណាច់ឆ្នាំ គឺវាមានន័យប្រាកដណាស់ ថាលោកដូណាល់ត្រាំ ទទួលស្គាល់ថា តែកាល​ណា​ពន្ធលើ​ការនាំចូលឡើង នោះតម្លៃទំនិញក៏ឡើងដែរ។ ហើយអ្នកដែលលំបាកគឺប្រជាជន​អាមេរិក។ បើតាមការវិភាគ ការសម្រេចនេះ គឺមានលក្ខណៈនយោបាយ ចង់​ទិញ​ទិកចិត្តប្រជាជនច្រើនជាង។ តាមរយៈការសម្រេចនេះ លោកដូណាល់ ត្រាំ ចង់បង្ហាញថា លោកគិតគូរពីជីវភាព​របស់ប្រជាជនអាមេរិកជាធំ។

តាមពិតទៅ អ្នកជំនាញសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុអន្តរជាតិ បានក្រឿនរំលឹកជាច្រើនដងមកហើយ ថាធ្វើសង្រ្គាមពាណិជ្ជកម្ម តាមរយៈការដាក់ពន្ធកប់ពពក ពិន័យគ្នាទៅវិញទៅមក គឺមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចទេ។ វាជះឥទ្ធិពលអាក្រក់ណាស់ ដល់សកម្មភាពផលិត​ ដល់ចរន្តនាំចេញនាំចូល និងទៅលើតម្លៃទំនិញចុងក្រោយ នៅលើទីផ្សារ។

ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ មិនដែលចាប់អារម្មណ៍ទេ ព្រោះកម្មវត្ថុរបស់លោក គឺធ្វើយ៉ាងណា បំប៉ោងមតិមហាជនអាមេរិក ឲ្យយល់ឃើញថា គាត់កំពុងតែស្រោចស្រង់សេដ្ឋកិច្ចអាមេរិក ការពារសេដ្ឋកិច្ចអាមេរិក តាមរយៈការដាក់ពិន័យ ទៅលើការសម្រុកនាំចូលទំនិញរបស់ចិន។ តែពេលនេះ រដ្ឋាភិបាលអាមេរិក មិនអាចប្រកែក មិនមើលការពិតនៅនឹងមុខទាក់ទិននឹងការឡើងថ្លៃទំនិញបានឡើយ។ ដូច្នេះ ការសម្រេចផ្អាកការដំឡើងពន្ធនេះ វាហាក់ដូចជា​បង្ហាញប្រាប់ទៅភាគីចិន ឲ្យឃើញនូវចំណុចខ្សោយ​របស់អាមេរិក ថាអាមេរិម​មិនចេះតែ​ខ្លាំង ចេះតែ​តម្លើងពន្ធរហូតនោះទេ។ ទីផ្សារអាមេរិក នៅ​មិនទាន់អាចគេចចេញផុត ពីផលិតផលរបស់ចិនបានឡើយ។

ផ្សារហ៊ុន​ មានសន្ទុះល្អ

ជាច្រើនខែ​មកហើយ ដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិ មានស្ថានភាព​លំបាក ដោយសារតែអ្នកវិនិយោគមានការប្រុងប្រយត្ន័ទាក់ទិងនឹងសង្រ្គាមពាណិជ្ជកម្ម​រវាងអាមេរិក និងចិននេះ។ ក្រោយដំណឹង​ផ្អាកការដំឡើងពន្ធ ដល់ពាក់កណ្តាលខែធ្នូនេះ វាបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុ មានសន្ទុះល្អឡើងមួយចំពេច។ នៅ Wallstreet ផ្សារហ៊ុនបានបិទទ្វារជាមួយនឹងអត្រាត​ម្លៃឡើង ១,៤៨%។ ផ្សារហ៊ុននៅអាស៊ី ក៏ឡើងមួយកំរិតដែរ ដូចជានៅហុងកុង ឡើងបាន១,២៦% និងនៅតូក្យូ ឡើងបាន​ 0,៩៨%។ ​ជារការកត់សំគាល់មួយទៀត គឺក្រុមហ៊ុន Apple ដែលផលិតផល ភាគច្រើនផលិតនៅចិននោះ ភាគហ៊ុន​របស់ក្រុមហ៊ុន​នេះ បាន​ឡើងដល់ ៤,៣% ក្រោយដំណឹងផ្អាកការដំឡើងពន្ធ ពីសំណាក់​រដ្ឋាភិបាលអាមេរិក។

តែយ៉ាងណាក៏ដោយ ទាំងអស់នេះ គឺជាស្ថិតនៅក្នុងភាព​រងចាំនៅឡើយ ព្រោះ​ថា​សង្រ្គាម​ពាណិជ្ជកម្ម រវាងអាមេរិក និងចិន នៅ​មិនទាន់ចប់ទេ។ ការចរចារវាងភាគីទាំង២ ក៏មិនទាន់ដឹងថា ពេលណានឹងចាប់ផ្តើមឡើងវិញទេ។ គេគ្រាន់តែដឹងថា នៅរវាង​២សប្តាហ៍ទៀត តំណាងចរចាទាំង២ភាគី នឹងទូរស័ព្ទនិយាយគ្នាម្តងទៀត។​ ចំណែកលោកដូណាល់ ត្រាំវិញ បានគំរាមថាលោកអាចនឹងដកខ្លួនអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក។ ជាមួយលោកដូណាល់ ត្រាំ យើងពិបាកស្មានណាស់ ថាតើវា​ជាសម្តីគំរាម​ចោល ឬមួយក៏គាត់អាចធ្វើ​មែន៕

Facebook និង Twitter បិទគណនី​ចំនួន​២០ម៉ឺន ដោយ​សង្ស័យ​ថា​ចិន​ប្រើប្រាស់​ដើម្បី​បង្ខូច​កិត្តិយស​របស់​បាតុករ​ហុង​កុង

ហេតុអ្វីប្រធានាធិបតីបារាំងបើកជំនួបជាមួយប្រធានាធិបតីរុស្ស៊ី មុនជំនួបG៧ ?

ជាង ២០ឆ្នាំក្រោយធ្លាក់ក្នុងដៃចិនដីគោក តើសង្គមហុងកុងកំពុងពុះចែកជាពីរឬ?

ឥណ្ឌាចង់​សើរើ​ទ្រឹស្តី​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ ក្រោយ​ជំនួប​ក្រុម​ប្រឹក្សា​សន្តិសុខ​ស្តីពី​កាស្មៀរ

តើបរាជ័យនៃវេទិកាប្រចាំឆ្នាំនៃកោះប៉ាស៊ីហ្វិកស្តីពីអាកាសធាតុជាកំហុសរបស់អ្នកណា?

ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

ហុងកុង៖​ ចិន​អាច​បង្រ្កាបដោយហិង្សា​លើ​​​បាតុករ​ ដូចនៅ​ ​ធាន​អាន​មេន ដែរទេ?

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចោទសួរ​សហគមន៍​អន្តរជាតិ​ចំពោះ​ភាពអសកម្ម​ជុំវិញ​វិបត្តិ​កាស្មៀរ​

ហេតុអ្វីបានជាប្រទេសយេម៉ែនកំពុងប្រឈមនឹងហានិភ័យសង្រ្គាមស៊ីវិលនៅក្នុងសង្រ្គាមស៊ីវិល?

កូរ៉េខាង​ជើង​បាញ់​មីស៊ីល​​២គ្រាប់ ខណៈ​លោក​ត្រាំ​ទទួល​បាន​សំបុត្រ​ពី គីម ជុងអ៊ុន

នាយករដ្ឋមន្ត្រីឥណ្ឌា សង្ឃឹម​រៀបចំតំបន់កាស្មៀរ ឱ្យ​ទៅជា​ឋានសួគ៌

របាយការណ៍ Giec អំពាវនាវ​ឱ្យ​មនុស្សជាតិ​ប្តូរ​ទម្លាប់​ធ្វើ​កសិកម្ម​និង​ទម្លាប់​អាហារ ដើម្បី​អាកាសធាតុ

តើការបង្កកទ្រព្យសម្បតិ្តរដ្ឋាភិបាលវ៉េណេស៊ុយអេឡាពីសំណាក់រដ្ឋបាលអាមេរិកាំងអាចនឹងទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗឬទេ?

ចិន​ព្រមាន​អាមេរិក​មិនឲ្យ​ដាក់​ពង្រាយ​មីស៊ីល​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​

ឥណ្ឌា​លុបចោល​​ស្វ័យភាពពិសេស​​​របស់​តំបន់​កាស្មៀរ​ ដោយ​ប្រើក្រិត្យប្រធានាធិបតី

សហរដ្ឋអាមេរិកជួបគ្រោះបាញ់ប្រហារមនុស្ស ជាថ្មី បែបប្រកាន់ពូជសាសន៍

​ហុងកុង៖ អាជ្ញាធរ​ព្រមាន​បង្ក្រាប ​បាតុករនៅតែ​ក្រោកតវ៉ា ​ស្ថានការណ៍​កាន់តែ​ក្តៅ!​

អាមេរិក​៖ សមយុទ្ធ​​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្តកើតមាន

ការចរចា​ពាណិជ្ជកម្ម៖ តើ​ចិន និង​អាមេរិក​នឹង​បិទ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែរឬទេ?