អានតួអត្ថបទ
តួកគី

តួកគី ចាប់​ជន​ជាតិ​អាល្លឺម៉ង់​៥នាក់ សង្ស័យ​ថា​ជា​«បណ្តាញ​ក្រុម​ភេរវជន»

ពីថ្ងៃសៅរ៍ ទី​៥តុលា សារព័ត៌មា​នដែល​គាំទ្រ​រដ្ឋាភិបាល​តួកគី បាន​ផ្សាយ​ថា នគរបាល​តួកគី​បាន​ចាប់​ឃាត់​ខ្លួន​​ជន​ជាតិ​អាល្លឺម៉ង់​ចំនួន​៥នាក់។ ដោយ​គ្មាន​បាន​ពន្យល់​ហេតុ​ផល​អ្វី​ច្រើន​នោះទេ តែ​ប៉ូលីស​តួកគីសង្ស័យ​ជន​បរទេស​ទាំង​៥នាក់​នោះ គឺ​ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណ​បក្ស​ពលករ​គួកឌីស្ថាន ដែល​រដ្ឋាភិបាល​គួកគី ចាប់​ទុក​ដូច​ជា​ក្រុម​ភេរវជន​ ដូច្នោះ​ដែរ។ ​

ប្រមុខ​រដ្ឋ​តួកគី លោក Erdogan
ប្រមុខ​រដ្ឋ​តួកគី លោក Erdogan Adem ALTAN / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅក្នុង​ដំណើរការ​ឆែ​កឆេរ​ដឹកនាំ​ដោយ​អយ្យការ​​ទីក្រុង​អង់ការ៉ា។​បើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ដែល​គាំទ្រ​​រដ្ឋ​អំណាច គឺ​នគរ​បាល​​តួកគី ពិត​ជា​បាន​ចាប់​ឃុំ​ខ្លួនជន​ជាតិ​អាល្លឺម៉ង់​ទាំង​៥នាក់​នោះ ​ដាក់​ក្នុង​ពន្ធនាគារពិត​មែន​​ នៅ​ក្នុង​សប្តាហ៍​នេះ។​​ អាជ្ញាធរតួកគី​ មាន​ក្តី​សង្ស័យ​ទៅលើ​ពួក​គេ​ និង​បាន​​ចោទ​ប្រកាន់​ថា​ពួក​គេទាំង​៥នាក់​នោះ បាន​ឃោសនា​ផ្សព្វផ្សាយ​ បម្រើ​ផល​ប្រយោជន៍​ឱ្យ​អង្គការ​ក្រៅ​ច្បាប់​។ អង្គការ​ក្រៅ​ច្បាប់​នេះ គឺ​គេ​មិន​បញ្ចេញ​ឈ្មោះ​នោះទេ តែ​គ្រប់​គ្នា​បាន​ដឹង​ហើយថា រដ្ឋ​អំណាច​តួកគី​ចង់​សំដៅ​ដល់ គណ​បក្ស​ពលករ​គួកឌីស្ថាន (PKK) ដែល​ក្រុម​នេះ នាពេល​កន្លងមក ត្រូវ​អាជ្ញាធរ​ចាត់ទុក​ ថា ជា​ពួក​ឧទ្ទាមក្រៅច្បាប់​​ ឬ​ក៏​ហៅ​ជា​ពួក​ភេរវជន​ តែម្តង​។

គួរ​រម្លឹក​ជូនថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តួកគី កាលពី​ខែ​មីនាកន្លងទៅ​ បាន​ព្រមាន​ជាស្រេច​ហើយថា នឹង​ចាប់​ដាក់​គុក ចំពោះ​ជន​ណា​ក៏ដោយ​ សញ្ជាតិ​អ្វីក៏ដោយ ឱ្យ​តែ​ហ៊ាន​ទាក់ទង​ជាមួយ​ក្រុម​បក្ស​ពលករ​គួកឌីស្ថាន និងចូល​ដៃ​ជើង​ជាមួយ​​ក្រុម​អង្គការ​ក្រៅច្បាប់ ដែល​រដ្ឋអំណាច​ហាម​ឃាត់ គឺ​នឹងត្រូវ​ចាប់​ឃាត់​ខ្លួន បញ្ជូនដាក់​​ក្នុង​ពន្ធនាគារ​ទាំងអស់។​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​តួកគី បញ្ជាក់ទៀតថា សមត្ថកិច្ច​តួកគី​នឹង​រឹត​បន្តឹង​និង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​ប្រឆាំង​នឹង​បណ្តាញ​ភេរវជន​ ដែល​មក​ពី​អឺរ៉ុប និង​ប្រទេស​ផ្សេងៗទៀត ពិសេស​មកពី​អាល្លឺម៉ង់​តែម្តង​។

ក្រោយ​​ពេល​ដឹង​ដំណឹង​ភ្លាមៗពី​ការ​ចាប់​ពលរដ្ឋ​របស់ខ្លួន,​  រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បាន​ចាត់​ចែង​បញ្ជូន​ជំនួយការ​​ផ្នែក​ទូត​ ទៅកាន់ស្ថាន​កុង​ស៊ុលអាល្លឺងម៉ងប្រចាំ​​ក្រុង​អង់ការ៉ា​ ដើម្បី​ជួយ​យកអាសារ​ជន​ជាតិ​អាល្លឺម៉ង់​ ដែល​កំពុង​ជាប់​ឃុំ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ