rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រាជវង្ស​ជប៉ុនអាច​នឹង​ជ្រើស​រើស​ស្តេច​ស្រី​ឡើង​គ្រង​រាជ្យ​បល្លង្កទេ?​

ដោយ ហេង ឧត្តម

ថ្ងៃ​ទី១ឧសភា គឺ​ជា​ទិវា​បើក​សករាជ​ថ្មី នៃ​រាជវង្សជប៉ុន ក្រោម​រាជបល្លង្កព្រះចៅអធិរាជ​ថ្មី ណារ៉ុហ៊ីតូ ដែល​មា​នព្រះជន្មាយុ​៥៩ព្រះវស្សាទៅហើយ​។ ចៅអធិរាជ​ថ្មី​នេះ គ្មាន​បុត្រា​ស្នង​រាជ​នោះទេ គឺមា​ន​បុត្រី​តែមួយ​អង្គគត់។​ ក្នុង​មួយ​សតវត្ស​ចុង​ក្រោយ​នេះ​ ជាទូទៅ គេ​សង្កេតឃើញថា នៅ​ក្នុង​រាជវង្ស​ជប៉ុន គឺ​ខ្សត់​រាជបុត្រសម្រាប់​ស្នង​រាជ្យ​​ណាស់​ ដែល​នាំឲ្យ​គេ​ជជែក​គ្នា​ច្រើន​ ពីការ​កែប្រែ​សម្រួល​ច្បាប់​ ដើម្បី​អាចអនុញ្ញាត​ឲ្យ​រាជបុត្រី​ឡើង​សោយរាជ្យ​បាន។ តើ​ទៅថ្ងៃមុខ ជប៉ុន​អាច​នឹង​យល់ព្រម​កែប្រែ​ច្បាប់​ឲ្យ​ស្តេច​ស្រី​គ្រង​រាជ្យ​ដែរឬទេ?

ការ​ជជែក​ពី​ការ​ស្នង​រាជ្យ​ដោយ​ស្តេច​ស្រី គឺមិនមែន​ទើបតែ​ផុសផុល​ចោទជា​​សំណួរ​ពិភាក្សា នៅ​ក្នុង​ពេល​ថ្មីៗ​នេះ ​នោះទេ។ ជិត​២០ឆ្នាំមុន គឺ​កាល​ពី​ដើម ​ឆ្នាំ​២០០១ ព្រះ​ចៅ​អធិរាជ​ថ្មី ណារ៉ុហ៊ីតូ និង​មហាក្សត្រិយានីថ្មី ម៉ាសាកុ បាន​ផ្តល់​កំណើត​រាជបុត្រី​មួយ​ព្រះអង្គ ព្រះនាម អ៊ៃកុ។

ការ​ផ្តល់​កំណើត​បុត្រី​នៅក្នុង​រាជវង្ស​បែប​បិតាធិបតេយ្យដ៏​តឹងតែង​​បែបជប៉ុននេះ គឺ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សំណួរ​ឡើង​ពី​អ្ន​កស្នង​រាជ្យ រហូត​ដល់​សភា​ជប៉ុន​កាលណោះ លើកយកទៅ​ជជែក​ដេញ​ដោរ​គ្នាយ៉ាង​​សម្បើមខ្លាំង​​ណាស់ កាលពី​ជំនាន់​នោះ​។​ ក៏ប៉ុន្តែ ៥ឆ្នាំក្រោយ​មក ទើប​ព្រះអនុជ​របស់​ព្រះ​អធិរាជ ណារ៉ូហ៊ីតូ គឺ​បាន​ផ្តល់​កំណើត​បា​នបុត្រាមួយ​អង្គ​។ ហើយ​ការ​ជជែក​ដ៏​តាន​តឹង​នោះ ក៏​រាង​ស្រក អន់​ថយ​​ទៅវិញ​បន្តិច។​

ទោះបីយ៉ាងណា ក៏​គេ​នៅ​តែ​ជជែក​គ្នា​មិន​អស់​មិន​ហើយឡើយ​ ពីរឿង​សោយរាជ្យ​បន្ត ក្នុង​ខ្សែ​រាជ្យ​វង្សជប៉ុន​ គឺ​ស្រប​ពេល​នឹង​ការ​ឡើង​សោយរាជ្យ​បល្លង្ក​ កាលពីថ្ងៃ​ទី​១ឧសភា​​ របស់​អធិរាជ​ ណារ៉ុហ៊ីត ថ្មីៗ​នេះ ដែលទ្រង់​ក៏​មាន​វ័យ​ចាស់ ហើយ​ថែមទាំង​​គ្មាន​រាជបុត្រា​សោះ។​ ដូច្នេះ ក្រៅពី​ព្រះ​អធិរាជ​ខ្លួន​ឯង ខ្សែរាជវង្ស​​ នៅ​មាន​មនុស្ស​ប្រុស​ពីរនាក់​ទៀតតែប៉ុណ្ណោះ។ ទីមួយ ព្រះ​អនុជ​របស់​ព្រះចៅ ណារ៉ុហ៊ីតុ ដែល​មាន​វ័យ​ចាស់​ស្របាល​ៗ​នឹង​ទ្រង់​ដែរ ហើយ​ទី២ គឺ​ក្មួយ​របស់​ទ្រង់ ដែល​រាជកុមារ​នៅ​វ័យ​ក្មេងនៅឡើយ។

ពលរដ្ឋ​ជប៉ុន​ខ្លួន​ឯង​ មួយ​ចំនួន​​បាន​ចោទ​សួរ និងបញ្ចេញ​ពាក្យ​សម្តី​បែប​ឧទាហរណ៍ ថា បើ​សិន​ជា​បុត្រា​ក្មេង តែមួយ​គ្រាប់​​នេះ ឈឺ​ ឬកើត​ហេតុ​ដោយ​ប្រកា​រ​ចៃ​ដន្យអាក្រក់​​ណាមួយ​ បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​ ឬក៏ ​ទ្រង់ធំដឹងក្តី​​ស្រួលបួល​​ដែរ ក៏ប៉ុន្តែ​តែ​ដល់​ពេល​រៀបអភិសេក​ទៅ ស្រាប់​តែ​គ្មាន​បុត្រា​សោះ​ នៅ​នោះ​ហើយ ដែល​រាជ​វង្ស កាន់តែ​ត្រូវ​ដាច់​ពូជ​​មនុស្ស​ប្រុស​មែនទែនតែម្តង​​។​

ហេតុ​ដូច្នេះហើយ ទើប​ប្រជាពលរដ្ឋ​ជប៉ុនមួយ​ចំនួន​​ តាម​រយៈ​ការ​ស្ទង់​មតិមួយ មាន​ជាង​៨០ភាគរយ នៃអ្នក​ដែល​គេ​បាន​សួរ​ក្នុង​ការ​ស្ទង់​មតិ គឺចង់​គេ​ឲ្យ​មាន​ការ​ស្នង​រាជ្យដោយស្តេច​ស្រី​។ ចំពោះ​ពួ​កគេទាំង​នោះ​ មាន​ហេតុ​ផល​ច្រើន​យ៉ាង។ គេបាន​​លើកឡើងថា  ក្នុង​ប្រវត្តិ​សាស្ត្រ កាលពី​ជាង​១០០០ឆ្នាំមុន ជប៉ុនធ្លាប់​មាន​ស្តេចស្រី​គ្រង​រាជ្យ​ដែរ ហើយ​មា​នមហាក្សត្រី​ជា​ច្រើន​អង្គផង ដែល​បាន​កាន់​កាប់​រាជបល្លង្ក​។

មួយ​ទៀត គេជឿជាក់​ថា ស្តេចស្រី​ក៏​អាច​សោយរាជ្យ​បា​នដែរ។​ ប្រុស​អាច​សោយ​រាជ្យ​បាន ហើយ​ប្រទេស​ដដៃ​ផ្សេង ​មាន​ប្រមុខ​រដ្ឋ​ និង​នាយករដ្ឋមន្ត្រីជា​បុរស ហើយ​ហេតុអ្វី ស្ត្រី​មិន​អាច​គ្រង​រាជ្យ​បាន? គឺ​ពិត​ជា​អាច​ទៅរួច​។​ ពួកក្រុម​​អ្ន​កគាំទ្រ​ឲ្យ​មាន​ស្តេច​ស្រី​នៅអនាគត  ​​បញ្ជាក់ទៀតថា ស្តេច​ស្រី ក៏អាច​គ្រប់គ្រងសម្បត្តិ​បា​នដែរ។ គេ​ថែម​ទាំង​ឲ្យ​ឧទាហរណ៍​ជាក់​ស្តែង ដូច​ជា​នៅ អង់គ្លេស, ស្វីស​ អេស្ប៉ាញ ប៊ែលស្សិក និង​ន័រវែស ជាដើម។

បើ​ទោះបី​​អំណះ​អំណាង​មាន​ពិត​ប្រាកដ​អ៊ីចឹង​មែន​ក៏ដោយ ក៏ប៉ុន្តែ ក្នុង​សង្គម​ជប៉ុន​ដែល​មា​នការ​អភិរក្ស​និយម​តឹង​ចង្អៀត គឺ​មិនទាន់​អាច​ប្រព្រឹត្ត​ទៅកើត​ភ្លាម​ៗ​នោះទេ។ ក្រុម​អ្នក​អភិរក្ស​ជ្រុល​និយម​របស់​ជប៉ុន ធ្លាប់​លើកឡើង​ថា ប្រសិន​ជា​ឲ្យ​ស្ត្រី​ឡើង​សោយរាជ្យ​ គឺ​នឹង​នាំ​ឲ្យ​រាជវង្សនិង​ប្រទេស​ជាតិ​ចុះ​ខ្សោយ ហើយ​ធ្លាក់​ខ្លួន​ក្រីក្រ​។

ម្យ៉ាង​វិញទៀត នៅក្នុង​ច្បាប់​ស្តីពីរាជវង្ស​​ជប៉ុន គឺ​អនុញ្ញាត​ឲ្យតែ​រាជបុត្រ ឬ​ខ្សែរាជវង្សប្រុស​តែប៉ុណ្ណោះ។ គឺ​ខុសឆ្ងាយប្លែក​​​ពី​ប្រទេស​ដទៃ​ផ្សេង ដែល​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រី​សោយរាជ្យ​បាន​។

រាជវង្សនិង​សង្គមជប៉ុន ប្រកាន់​យករបប​​បិតាធិបតេយ្យ​​យ៉ាង​តឹង​រឹង។​ សូម្បីតែ​នៅ​ក្នុង​ផ្ទះ ក្នុង​សហគមន៍​ និង​នៅកន្លែង​ការងារ​ជាដើម មនុស្ស​ប្រុស​តែងតែមាន​សិទ្ធិ​និង​​មាន​អាទិភាព​ច្រើន​ជាងស្រី​។​ បើ​នៅក្នុង​វិស័យ​នយោបាយ​វិញ ជប៉ុន​មា​នស្ត្រីតិច​តួច​បំផុត។ ជាក់​ស្តែង នៅក្នុង​ជួរ​មន្ត្រី​រាជរដ្ឋភិបាល​ជប៉ុនបច្ចុប្បន្ន​ គឺ​មានរដ្ឋមន្ត្រី​ភេទ​ស្រី​ តែ​ម្នាក់​គត់។

ជារួម​មកវិញ ការ​បើក​សករាជព្រះ​ចៅ​អធិរាជ​ថ្មី នៃ​សករាជ​សុខដុមរមនា​ គឺទើបតែ​ចាប់​ផ្តើម​ ពីថ្ងៃពុធ​ទី​១ឧសភាតែ​ប៉ុណ្ណោះ ក្រោម​ការ​គ្រង​រាជ​របស់​ ព្រះចៅ ណារ៉ូហ៊ីតូ វ័យ​៥៩វស្សា ហើយ​ក្នុង​ដំណាក់​កាលនេះ រាជទាហាទ​បន្ទាប់​​ពីទ្រង់ គឺ​ព្រះ​អនុជ​របស់​ព្រះអង្គ ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​នឹង​ទ្រង់ដែរ។​ ដូច្នេះ​ ក្នុង​រយៈ​កាល​ខ្លី​និង​មធ្យម អាច​នឹង​មិន​សូវ​មា​នការ​ចោទឡើងនោះទេ ពីការ​ស្នងរាជ្យ​ដោយ​ស្តេច​ស្រី​ ប៉ុន្តែ មិន​យូរ​មិន​ឆាប់ ចំណោទ​ដដែលអាច​​នឹង​ផុស​ឡើង​ជាថ្មីទៀត ជាក់​ជា​មិន​ខាន​​៕

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ

តើទីផ្សារប្រេងឆៅក្នុងលោកកំពុងស្ថិតមាត់ជ្រោះនៃវិបត្តិឬ?

ទីក្រុងល្អបំផុតសម្រាប់តុល្យភាពការងារនិងជីវិត

លោក ពូទីន​ ធ្វើសេច​ក្តីថ្លែង​ការណ៍​ពិសេស​ បន្ទាប់ពី​ស.រ.អា. ​បាន​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ INF

ប្រទេស​ប៉ាពូ​អាស៊ី​ ស្នើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បំណុល​សាធារណៈ​

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង

និស្សិតចិននៅបរទេស និងការអភិវឌ្ឍប្រទេស

មេប្រឆាំងរុស្ស៊ី ត្រូវគេ​បំពុល នៅក្នុង​ពន្ធនាគារ

ហេតុអ្វី​ការហោះកាត់​នៃ​អាចម៍ផ្កាយ ​Astroid 2019 OK ​ជារឿង​គួរឲ្យ​បារម្ភ ?

សន្និសីទី​អង្គការ ILO ស្តីពី​ការងារ និង​សុខុមាលភាព​នៅ​សតវត្សរ៍ទី២១

អង់គ្លេស ៖ លោកស្រីតេរ៉េហ្សា មេ បញ្ចប់​​តំណែង​​ដោយ​​បន្សល់​​ទុក​នូវ​​ស្នាដៃ​ដ៏​ស្តួចស្តើង

ហេតុអ្វី​ណាសា​មិនអាច​បញ្ជូន​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​ចុះចត​លើ​ព្រះចន្ទ​ជិត​៥០ឆ្នាំ​កន្លងទៅនេះ?

ខួប​៧៥ឆ្នាំ៖ ធនាគារពិភពលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ជួប​ឧបសគ្គ​ថ្មី​និងច្រើន​បន្ថែមទៀត​

ចិនមានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាមហាអំណាចផុតលេខ