rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

ដោយ អៀង សុខម៉ិញ

ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស ជា​សមាជិក​សហគម​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាង​លិច ហៅ​កាត់​ថា Cédéao សេដេអាអូ ប្រមាណ​១៥​ប្រទេស​ បូក​ទាំង​ប្រទេស​ឆាដ ម៉ូរីតានី និង​កាមឺរ៉ូនផង បាន​មក​ចូល​រួម​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ​​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ កញ្ញា នេះនៅក្រុង​អ៊ូអាហ្កាឌូហ្កូ ​ប្រទេសប៊ួគីណាហ្វាសូ។ ជា​ជំនួប​ស្តី​អំពី​បញ្ហា​សន្តិសុខ​តំបន់ ដើម្បីសាកល្បង​​រក​ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាតភេរវនិយម​ដែល​កំពុង​រីករាលដាល​នៅ តំបន់​Sahel សាហ៊ែល នៃទ្វីប​អាហ្វ្រិក។

ជំនួប​កំពូលវិសាមញ្ញ ស្តី​ពី​​បញ្ហា​សន្តិសុខ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​តំបន់សាហ៊ែល​ បានក្លាយ​ជា​ទិសដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ ពី​សំណាក់​ពួក​ជីហាត​អ៊ីស្លាម​ជ្រុល​និយម​ កាន់​តែ​ខ្លាំងឡើងៗ។ គិត​ចាប់​តាំងពី​ឆ្នាំ​២០១៦​មក ចំនួន​នៃ​ការ​វាយប្រហារ​ភេរវកម្ម​បាន​កើន​មួយ​ជា​ពីរ​ ក្នុង​មួយ​ឆ្នាំ​ និង​ជា​រៀងរាល់​ឆ្នាំ។ ពោល​គឺ​ មាន​បំផ្ទុះ​ភេរវកម្ម​ជាង​មួយករណី ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម នៅ​ក្នុង​ឆ្នាំ​២០១៨។

នៅ​សប្តាហ៍​នេះ មានមនុស្ស​​ប្រមាណ​៣០នាក់​បាន​បាត់​បង់​ជីវិត​នៅក្នុង​ការវាយប្រហារ​មួយ នៅ​ប៊ួរគីណាហ្វាសូ។ ផលវិបាក​ផ្នែក​មនុស្សធម៌ បន្សល់​ទុក​ដោយ​ការ​វាយប្រហារ​ភេរវកម្ម មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​សង្វេក​ខ្លាំងណាស់ ៖ ​១៣​លាន​នាក់​កំពុង​ត្រូវ​ការ​ជំនួយ ! ​រាប់​សិប​ពាន់​នាក់ បាន​បង្ខំ​ចិត្ត​រត់ចោល និង​ចាក​ចេញ​ពី​លំនៅដ្ឋាន។ នេះ​បើ​តាម​​​អង្គការ Oxfam។

កង​កម្លាំង​ G-5 សាហ៊ែល​​ កំពុង​ទន់​ដៃ

តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រទេស​ក្នុង​តំបន់​រង​ការ​វាយប្រហារ​ភេរវកម្ម​ជីហាត ខ្លាំង។ ដើម្បី​យក​ឈ្នះ​ពួកជីហាត ​ប្រទេស​ទាំង​៥​នៃ​តំបន់​សាហ៊ែល ត្រូវ​ការយុទ្ធសាស្ត្រ​ ​អភិវឌ្ឍន៍​និង​សន្តិសុខ ជា​​បន្ទាន់និង​យ៉ាង​ចាំ​បាច់។​

ក្រោមការ​ផ្តួច​ផ្តើម​របស់​បារាំង កង​កម្លាំងទ័ព​រួមតំបន់​សាហ៊ែល ត្រូវ​បានបង្កើត​ ឡើង​នៅ​ឆ្នាំ​២០១៧។ កង​កម្លាំង​G៥ នៃ​ក្រុម៥​ប្រទេស​អាហ្វ្រិកចុង​​សាហារ៉ា​នេះ ​ប្រមូលផ្តុំ​ដោយ​ទាហាន​៥​កងពល មួយ​ប្រទេស​មួយកងពល និង​មាន​ដាក់​ពង្រាយ​នៅ​តាម​ព្រម​ដែន​ម៉ាលី បួគីណាហ្វាសូ និង​នីហ្សេ។ កងកម្លាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីការ​ពារសន្តិសុខ​​តំបន់​ផង និង​ ​ត្រូវ​ក្លាយ​ជា​កម្លាំង​ជំនួយ​សម្រាប់​មក​ជំនួស​​​បេសកកម្ម​មួក​ខៀវ​អង្គការ​សហប្រជាជាតិ និង​ បេសកកម្ម​របស់​បារាំង​ (៤៥០០​នាក់ ) ដែល​កំពុង​បំពេញ​ប្រតិបត្តិការ នៅ​ក្នុង​តំបន់​តាំង​ពីឆ្នាំ​២០១៤មក។

ប៉ុន្តែ​មក​ទល់​ថ្ងៃ​នេះ លទ្ធផល​ការងារ​របស់​ក្រុមហ្សេ៥ មាន​ស្តួច​ស្តើង​បំផុត ! តិច​តួច​រហូត​ដល់​ថា្នក់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រកាស​ដោយ​ត្រង់ៗ​ ​ថ្មីៗ​នេះ ថា “​យើង​មិនមែន​កំពុង​ឈ្នះ​សង្គ្រាម​នៅ​សាហ៊ែល​ទេ »។ ក្រុម​កម្លាំង​G៥ កំពុង​តែ​ទន់​ជង្គង់​ ឬ​សឹង​ថា​កំពុង​តែ​ចាញ់ផង។ នេះ​បើ​តាមការយល់​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សេណេហ្កាល់។ ​

ការ​គំរាមកំហែង​ភេរវកម្មមិន​កំរិត​ត្រឹម​តំបន់សាហ៊ែល

តាមការ​ពិត កងកម្លាំង​ទ័ព​អាហ្វ្រិក​៥​ប្រទេស​នេះ មាន​ទ័ព​ត្រឹម​៥ពាន់​នាក់ បានដឹង​ថា​មិន​អាច​ មិន​អាច​សម្រេចកម្មវត្ថុប្រឆាំង​នឹង​ពួក​ភេរវនិយម​បាន​ តាំង​ពី​ពេល​បង្កើត​ឡើង​ភ្លាម​ម្ល៉េះ។ ក្រុម​ប្រទេស​សាហ៊ែល ហ្សេ៥ ប្រទេស​ដែល​រងគ្រោះភេរវកម្ម​ជាងគេ បាន​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឱ្យ​មាន​ការ​បង្កើត​កង​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ យក​គំរូ​តាម​កង​កម្លាំង​សម្ព័ន្ធ​មិត្ត ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ភេរវកម្ម​របស់​​ពួក​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​ មិន​អាច​កំរិត​ត្រឹម​តែ​បី ឬ​៥​ប្រទេស នៅ​តំបន់​សាហ៊ែល​នេះ​បាន​ឡើយ ! ប្រទេស​ក្នុង​តំបន់​ទាំង​មូល ត្រូវ​តែ​ចូល​រួម​សហការ​ និងគាំទ្រ​ ទប់ស្កាត់​ការ​គំរាមកំហែង​ភេរវកម្ម​ដែល​កំពុងរាល​ដាល​​តម្រង់​ទៅ​បណ្តា​ប្រទេស​នៅ​ជាប់​តំបន់​សាហ៊ែល​​ទៀត។ ត្រឹម​កង​កម្លាំង​ហ្សេ៥សាហ៊ែល​ និងបេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​ម៉ាលី Minusma ពិត​ជា​មិន​គ្រប់គ្រាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ឡើយ។

ក្រុម​Cédéao ​ចូល​ជួយ

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​នេះ ក្រុម​ប្រទេស​នៅ​អាហ្វ្រិកខាងលិច ឬ​ក្រុម​Cédéao បាន​បើក​ជំនួប​វិសាមញ្ញ ស្តីពី​បញ្ហា​សន្តិសុខ ដើម្បី​​សើរើ​មើល​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឡើង​វិញ។ ជំនួបវិសាមញ្ញ​ថ្ងៃ​នេះ អាច​ជាពិធី​បិទ​បញ្ចប់​ប្រតិបត្តិការ​យោធាហ្សេ៥សាហ៊ែល តែ​ជាការ​បង្កើត​ឱកាស ផ្តល់​​មធ្យោបាយ​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ដោយមាន​ប្រទេស​ជា​សមាជិក​សមាគម​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាង​លិច​​ ​ចូល​រួមចំណែក​​ជាមួយ។ ​

​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នីហ្សេ ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោមក្រុម​​ហ្សេ៥សាហ៊ែល ក្រុម​ប្រទេស​អាហ្វ្រិក​ខាង​លិច អាច​បង្ហាញ​សាមគ្គីភាព​តាម​រយៈ​ ការ​ផ្តល់​ហិរញ្ញវត្ថុ ឬ​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ប្រតិបត្តិការ ដូច​ជា​យន្តហោះ​ ឬ​ឧទ្ធម្ភាគចក្រ។ ចំណែក​ក្រុមប្រទេស​ នៅ​តំបន់​សាហ៊ែល​វិញ បាន​សន្យា​ថា​​ បង្កើន​កិច្ចសហប្រតិបត្តិការ​ច្រើន​ជាងមុន​ជាមួយ​ប្រទេស​ក្នុង​តំបន់ លើ​ផ្នែក​ចារកិច្ច និង​​ចែក​រំលែក​ព័ត៌មាន​។

គេ​ទំនង​ជា​ត្រូវ​ការ​មាន​ជំនួប មាន​កិច្ច​ប្រជុំ​ និង​ជួប​ជជែក​គ្នា​ ច្រើន​ទៀត ដើម្បី​បាន​ឃើញ​ទម្រង់​នៃកិច្ចសហប្រតិបត្តិការយោធា​​ច្បាស់​លាស់​។ ​ប៉ុន្តែអ្វី​ៗ​កំពុង​ប្តូរផ្លាស់​ហើយ ! គ្រាន់​តែ​មាន​ការ​ចូល​រួម​របស់​ក្រុមប្រទេស​នៅ​អាហ្វ្រិកខាង​លិច ជា​សញ្ញា​ល្អ​ និង​ធ្វើ​ឱ្យ​ ​ហ្សេ៥​ មាន​កម្លាំង​ឡើង​វិញ។ ​ក្រុម​ប្រទេសភាគ​ខាង​លិច​អាហ្វ្រិក ​នៅ​តាម​បណ្តោយ​ឆ្នេរអាត្លង់ទិក ​ច្រើន​តែ​មាន​សេដ្ឋកិច្ច​​​មាន​បាន​ជាង​គេ​ ​អាច​ទាក់ទាញអន្តរជាតិ មក​ជួយ​​ទាំង​ផ្នែក​​សន្តិសុខនិង​អភិវឌ្ឍន៍ ​ព្រោះទាំង​អ្នក​ស្រាវជ្រាវ អ្នកទទួល​ខុស​ត្រូវ​​នយោបាយ​ អង្គការ​ក្រៅរដ្ឋាភិបាល​ និង​ក្រុមយោធាផ្ទាល់ សុទ្ធ​យល់​ស្រប​គ្នា​ថា ដំណោះស្រាយ​មិនមែន​មាន​តែតាម​វិធី​​យោធាមួយ​ទេ៕

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?