កាមេរូន៖ស្លាប់មនុស្សយ៉ាងតិច៩នាក់នៅក្នុងអំពើភេរវកម្មអត្តឃាតនៅភាគខាងជើងកាមេរូន
នៅកាមេរូន អំពើភេរវកម្មអត្តឃាតត្រួតគ្នានៅក្នុងជំរំជនភៀសខ្លួនមួយកាលពីព្រឹកម្សិលមិញ បានសម្លាប់ជីវិតមនុស្សយ៉ាងតិច៩នាក់និងបណ្តាលឲ្យរងរបួសដល់ជនជាច្រើនសិបនាក់ផ្សេងទៀតនៅ Kolofata ក្នុងភាគខាងជើងប្រទេសកាមេរូន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២៩
អំពើភេរវកម្មនេះ ត្រូវបានបង្កឡើងកាលពីព្រឹកថ្ងៃសុក្រ ដោយអត្តឃាតជនពីរនាក់នៅក្នុងជំរំជនភៀសខ្លួនមួយនៅ Kolofata ដែលស្ថិតនៅភាគខាងជើងប្រទេសកាមេរូននិងនៅចម្ងាយប្រមាណតែជាង១០គ ម ពីព្រំដែននៃប្រទេសនីហ្សេរីយ៉ា-នេះបើយោងតាមអាជ្ញាធរកាមេរូននៅក្នុងតំបន់។ យោងតាមប្រភពដដែល ជនចំនួន៩នាក់ដែលសុទ្ធសឹងជាប្រជាជនស៊ីវីល បានរងគ្រោះស្លាប់ដោយសារតែពួកគេបានព្យាយាមព្រមានទុកជាមុនពីអំពើភេរវកម្មរបស់ពួកអ៊ីស្លាមជ្រុលនិយម Boko Haram ។
ចំណែកជនរងរបួសចំនួន១០នាក់ផ្សេងទៀតដែលស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ កំពុងតែទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យ។
គួរជំរាបថា ភាគខាងជើងប្រទេសកាមេរូន បានក្លាយទៅជាសមរភូមិប្រយុទ្ធជាច្រើននៅនាអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាអំពើភេរវកម្មអត្តឃាតឬក៏ការវាយប្រហារនានាតាមជើងអាកាសរបស់កងយោធា ដែលទម្លាក់ទោសទៅលើក្រុមអ៊ីស្ថាមជ្រុលនិយម។
កងទ័ព ជាច្រើនពាន់នាក់ បានដាក់ពង្រាយការពារសន្តិសុខនៅក្នុងតំបន់ ។ កងយោធាទាំងនោះ ដែលមានដូចជាកងទ័ពនៃប្រទេសកាមេរូន នីហ្សេរីយ៉ា នីហ្សែរនិងប្រទេស ឆាដ បានធ្វើប្រតិបត្តិការរូមគ្នា ដើម្បីវាយកំចាត់ពួកអ៊ីស្លាមបូកូអារ៉ាម។ ពូកឧទ្ទាមអ៊ីស្លាម បូកូអារ៉ាមដែលបានបាត់បង់ដែនដីត្រូតត្រា របស់ខ្លួនអស់ជាច្រើនកន្លែង ក៏ប៉ុន្តែនៅតែត្រដរបន្តការវាយប្រហារកាប់សម្លាប់ប្រជាជនយ៉ាងកាចសាហាវដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ