អានតួអត្ថបទ

អេបូឡា​អាច​ព្យាបាល​ជា​សះស្បើយ តែ​បន្សល់​ទុក​ផលវិបាកហួស​ការស្មាន​

ជា​ច្រើន​ខែ​ក្រោយ​ពី​ជាសះស្បើយ​ពី​ជំងឺ​អេបូឡា អ្នក​ជំងឺ​រួច​ពីស្លាប់ ជា​ញឹកញយ​ត្រូវ​រស់​ជាមួយ​ភាព​ពិការ​ ដូច​ជាស្រវាំង​​ភ្នែក ​ខ្វាក់ ខូច​ត្រចៀក​ដល់​ថ្លង់ រលាក​សន្លាក់​ឈឺចុកចាប់ ដើរ​មិន​រួច​ ។ល។ និង​។ល។ នេះ​បើ​តាម​ការ​សិក្សា​មួយ ដែល​ផ្តោត​ទៅ​លើ​ផលវិបាក​បន្សល់​ទុក​ដោយមេរោគ​អេបូឡា។

ក្រោយ​ជា​សះស្បើយ​ពី​អេបូឡា អ្នក​រួច​ពី​ស្លាប់​អាច​ជួប​គ្រោះ​ងងឹតភ្នែក​ ថ្លង់ ឬ​ឈឺសន្លាក់
ក្រោយ​ជា​សះស្បើយ​ពី​អេបូឡា អ្នក​រួច​ពី​ស្លាប់​អាច​ជួប​គ្រោះ​ងងឹតភ្នែក​ ថ្លង់ ឬ​ឈឺសន្លាក់ RFI/Sébastien Nemeth
ផ្សាយពាណិជ្ជកម្ម

ពី​មុនមក អ្នក​វិទ្យាសាស្ត្រ ​ផ្តោត​ជា​សំខាន់​ទៅ​លើ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរ៉ុស និង​ថ្នាំ​ការពារ។ នេះ​គឺ​ជា​លើក​ទី​មួយ ដែល​ហើយ​ក្រុមគ្រូពេទ្យ​មាន​ឱកាស​សិក្សា​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​បន្សល់​ទុក​ដោយ​មេរោគ​អេបូឡា តាម​រយៈ​ការ​​ប្រមូល​​ទិន្នន័យ​នៃ​ការ​សិក្សា​ ​ពី​វិភាគ​រោគ​សញ្ញា​អ្នក​ជំងឺ​ដែល​បាន​រួច​ពី​សា្លប់​នឹង​មេរោគ​អេបូឡា នៅ​សៀរ៉ាឡេអូន។ ប្រទេស​ដែល​​មេរោគ​អេបូឡា ធ្វើ​ការ​រាត​ត្បាត​ខ្លាំង​ជាង​គេ​នៅ​អាហ្វ្រិក​ខាង​លិច។

បើ​តាម​ការ​លទ្ធផល​នៃ​ការ​សិក្សា​ចុះ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២៣​ធ្នូ នេះ បាន​បង្ហាញ​ថា ផលវិបាក​បន្សល់​ទុក​ដោយ​មេរោគ​អេបូឡា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ការ​ប្រមើល​ទុក​ឆ្ងាយ​ណាស់។ នៅ​ក្នុង​ចំណោម​អ្នក​រួច​ពី​ស្លាប់ នឹង​អេបូឡា ២៧៧​នាក់ (៥៧%​ជា​ស្ត្រី) ដែល​បាន​មក​ពិនិត្យ​សុខភាពនៅ​រវាង​ពី​ថ្ងៃទី ៧​មីនាដល់​២៤​មេសា​ ក្រោយបាន​ជាពី​​ជំងឺ​​អេបូឡា ជា​មធ្យម​បាន​បួន​ខែ  ៧៦%​មាន​ជំងឺ​រលាក​សន្លាក់ ៦០%​មាន​បញ្ហា​ភ្នែកងងឹត ១៨%​មាន​រលាក​ភ្នែក (ពិបាក​មើល) និង​២៤%​មាន​បញ្ហា​នៅ​ត្រចៀក ហឹង។ មិន​តែ​ប៉ុណ្ណោះ បើ​តាម​អ្នក​ស្រាវជ្រាវ ប្រសិន​បើ​មេរោគ​ មាន​ចំនួន​ច្រើន​​នៅក្នុង​ខ្លួនជំងឺ នោះ​ផលវិបាក​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង វីរ៉ុស​កាន់​តែ​កាច គ្រោះ​ងងឹត​ភ្នែក​មាន​កាន់​តែ​ខ្ពស់។

 
តាំ​ង​ពី​ឆ្នាំ​ទៅ​ម្ល៉េះ​ ដែល​អង្គការ​សុខភាព​ពិភពលោក បាន​សម្គាល់​ឃើញ​ថា​ផលវិបាក​ដ៏​ច្រើន​ និង​ធ្ងន់ធ្ងរ មាន​កើត​​នៅ​លើ​អ្នក​ជំងឺ​ជា​ពី​អេបូឡា រហូត​បាន​បង្កើត​ពាក្យ​មួយ​ថា​រោគសញ្ញា​ក្រោយ​អេបូឡា។ ហើយ​កាលពី​ខែ​តុលាថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក បាន​ផ្សព្វផ្សាយ​​លទ្ធផល​សិក្សា​បឋម​មួយ បញ្ជាក់​ថា​វីរ៉ុស​អេបូឡា អាច​បន្ត​កប់​នៅ​ក្នុង​ទឹក​កាម​ អ្នក​ជា​ពី​អេបូឡា ដល់​ទៅ​៩​ខែ​ ពោល​គឺ​យូរ​ពេល​ជាង​ការ​គិតរបស់​អ្នក​ឯកទេស​វីរ៉ុស​ឆ្ងាយ​ណាស់។ ជាង​នេះ​ទៅ​ទៀត អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ថា​ ថ្វីបើ​មេរោគ​អេបូឡា​អាច​ត្រូវ​បញ្ចេញ​បាន​យ៉ាង​ឆាប់​រហ័ស​ពី​ខ្លួនមនុស្ស​មែន ប៉ុន្តែ​វា​អាច​ចូល​ទៅ​សំងំ​ជាពិសេស​នៅ​ ក្នុង​ភ្នែក ឬ​កន្សោម​ពង។ ដូច្នេះ​គ្រូពេទ្យ​ចាំបាច់​ត្រូវ​រួស​រាន់​តាមដានព្យាបាល​ភ្នែក​ភ្លាម ដល់​រាល់​​អ្នក​ជំងឺ​ជាពី​អេបូឡា​ ពុំ​នោះ​ទេអ្នក​រួច​ពី​ស្លាប់​ អាច​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ