rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា

ដោយ ម៉ម ពិសី

១៨ កក្កដា ១៩១៨ - ១៨ កក្កដា ២០១៨ ខួប១០០ឆ្នាំ នៃថ្ងៃកំណើត របស់លោក នែលសុន ម៉ាន់ដេឡា ដែលជាវីរៈបុរស តស៊ូប្រយុទ្ធប្រឆាំង នឹងការរើសអើងប្រកាន់ពូជសាសន៍ មកលើប្រជាជនស្បែកខ្មៅ។ ថ្វីត្បិតតែលោក ម៉ាន់ដេឡា បានស្លាប់ចែកឋានទៅ កាលពីថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣ក្តី តែជារៀងរាល់ឆ្នាំ គេនៅតែបន្ត ប្រារព្ធពិធីរំលឹកថ្ងៃខួបកំណើតរបស់លោក ឲ្យសក្តិសមនឹងវីរៈភាព និងការតស៊ូពលី ដើម្បីសិទ្ធិសេរីភាព របស់ប្រជាជនស្បែកខ្មៅ ទូទាំងពិភពលោក។ នៅថ្ងៃនេះ កម្មវិធីនៅរដ្ឋធានី Johannesburg នឹងស្ថិតក្រោមអធិបតីភាព លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេបង្អស់ នៃសហរដ្ឋអាមេរិក។

មនុស្សប្រមាណ១ម៉ឺន៥ពាន់នាក់ នឹងត្រូវគេរំពឹង ថានឹងមានវត្តមាន នៅឯពហុកីឡាដ្ឋានទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីប្រារព្ធពិធី រំលឹកថ្ងៃខួបកំណើត របស់លោក នែលសុន ម៉ានដេឡា បិតាជាតិអាហ្វ្រិកខាងត្បូង និងជាវីរៈបុរស ក្នុងក្រឳបេះប្រជាជនស្បែកខ្មៅគ្រប់រូប។ កម្មវិធីនេះ នឹងមានចូលរួម ពីឥស្សរៈជនស្បែកខ្មៅជាច្រើនរូប ក្នុងនោះ គឺមានលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Graça Machel ភរិយាទី២របស់លោក នែលសុន ម៉ានដេឡា លោកស្រីEllen Johnson Sirleaf អតីតប្រធានាធិបតីលីបេរីយ៉ា ព្រមទាំងលោក កូហ្វ៊ីអាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម។

ជារៀងរាល់ឆ្នាំ មូលនិធិម៉ាន់ដេឡា តែងតែអញ្ជើញឥស្សរជនមួយរូប ដើម្បីធ្វើការថ្លែងសន្ទរកថា ក្នុងឱកាសនេះ។ ឆ្នាំនេះ វេទិកានេះ នឹងប្រគល់ជូន លោកបារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅ របស់អាមេរិកដំបូងគេបង្អស់។ បើតាមការឲ្យដឹង ឱកាសនេះ គឺជាឱកាសដ៏សំខាន់បំផុត ដែលលោកអូបាម៉ា នឹងថ្លែងសន្ទរកថា ជាសាធារណៈ បន្ទាប់ពីលោកបានបញ្ចប់អណត្តិនៅសេតវិមាន ១ឆ្នាំកន្លះមកនេះ។ ក្រៅពីវត្តមាន និងសន្ទរកថា របស់លោកអូបាម៉ា កម្មវិធីនេះ ក៏មានការចូលរួម ពីតារាចំរៀងស្បែកខ្មៅល្បីៗ ដូចជា  Bayonce ព្រមទាំងព្រះអង្គម្ចាស់Harry និងព្រះជាយា ដែលជាកូនកាត់ស្បែកខ្មៅទៀតផង។

បើតាមលោក Benjamin Rhodes ដែលបានបញ្ជាក់ប្រាក់កាសែតNew York Times បានឲ្យដឹងថា ឱកាសនេះ លោកអូបាម៉ា នឹងថ្លែងសន្ទរ​កថា ផ្ញើរសារបង្រួបបង្រួមផ្សះផ្សារ អត់ឱនឲ្យគ្នាទៅវិញទៅមក បញ្ឈប់រាល់ការរើសអើងប្រកាន់ពូជសាសន៍ ហើយត្រូវលើកកំពស់ការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ ដែលរាប់បញ្ចូលគ្នាទាំងអស់ មិនត្រូវបោះបង់​ចោល​ក្រុមខាងណាមួយឡើយ។ សន្ទរកថា ដែលគេរំពឹងចាំស្តាប់​ របស់លោកអូបាម៉ានេះ គឺមានខ្លឹមសារ ឆ្លុះបញ្ចាំង ពីចំណុចអវិជ្ជមានទាំងឡាយ ដែលកំពុងកើតឡើង ចេញពីការដឹកនាំ របស់លោកប្រធានាធិបតីអាមេរិកថ្មី គឺលោកដូណាល់ ត្រាំ។

មុននឹងបានក្លាយជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង ដោយបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ក្នុង​ឆ្នាំ១៩៩៤ លោកនែលសុន ម៉ាន់ដេឡា បានជាប់ក្នុងគុករយៈពេល២៧ឆ្នាំ ដោយសារតែចលនាតស៊ូទាមទារសិទ្ធិសេរីភាពជនប្រជាជនស្បែកខ្មៅ នៅអាហ្វ្រិកខាងត្បូង។ លោកម៉ាន់ដេឡា បានបញ្ចប់តំណែងប្រធានាធិបតី ក្នុងឆ្នាំ១៩៩៩ តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោក បានរីកសាយភាពទូទាំងសកលលោក។

លោកម៉ាន់ដេឡា និងលោកអូបាម៉ា បានជួបគ្នាតែម្តងគត់ គឺនៅឆ្នាំ២០០៥ នៅទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែឥស្សរជនទាំង២នាក់នេះ មានការស្ងប់ស្ញែង កោតសរសើរគ្នាទៅវិញ​ទៅមក។ លោក Sello Hatang ប្រធានមូលនិធិម៉ាន់ដេឡា បានអះអាងថា លោកម៉ាន់ដេឡា មានការត្រេកអរញញឹមបិទមាត់មិនជិត បន្ទាប់ពីបានដឹងថា​លោកអូបាម៉ា បានជាប់ឆ្នោត ក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេបង្អស់ ក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកម៉ាន់ដេឡា ដឹងថាលោកអូបាម៉ា នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់សហរដ្ឋអាមេរិក។

សម្រាប់លោកអូបាម៉ាវិញ លោកម៉ាន់ដេឡា គឺជាគំរូ និម្មិតរូប នៃការតស៊ូ នៃគំនិត និងពលីកម្ម។ លោកម៉ាន់ដេឡា លោកអាប្រាហាំ លីនខុន និងលោកម៉ាកតាំង លុតឺឃីង ឥស្សរជនទាំង៣រូបនេះ គឺជាមនុស្សដ៏មានតំលៃបំផុត នៅក្នុងទឹកចិត្ត និងការចងចាំរបស់លោកបារ៉ាក់ អូបាម៉ា។ កាលពីឆ្នាំ២០១៣ លោកអូបាម៉ា ធ្លាប់បាននិយាយថា លោកគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់សិបលាននាក់ផ្សេងទៀត ដែលបានទទួលឥទ្ធិពល នៃគំរូវីរភាព​ របស់លោកនែលសុន ម៉ាន់ដេឡា។ លោកថា ជំហានដំបូងរបស់លោក ដែលឈានចូលក្នុងឆាកនយោបាយ គឺការតវ៉ាប្រឆាំងនឹងការបែកចែកតំបន់ស្បែកស ស្បែកខ្មៅ នៅអាហ្វ្រិកខាងត្បូងតែម្តង។

នៅក្នុងពិធីបុណ្យសព្វលោកម៉ាន់ដេឡា លោកអូបាម៉ា បានថ្លែងថា លោកម៉ាន់ដេឡា គឺជាបិតាជាតិអាហ្វ្រិកខាងត្បូង ដែលបានផ្តល់យុត្តិធម៌ដល់ប្រជាជាតិអាហ្វ្រិកខាងត្បូងទាំងមូល និងគឺជាវីរៈបុរសចុងក្រោយគេបង្អស់ នៃសតវត្សទី២០ ដើលបានតស៊ូរំដោះប្រជាជនស្បែកខ្មៅ ឲ្យមានសិទ្ធិសេរីភាពភាព។

ក៏ប៉ុន្តែ មរតកនៃការតស៊ូរបស់លោក នែលសុន ម៉ាន់ដេឡា ដើម្បីភាពស្មើភាពគ្នា រវាងជនស្បែកស និងស្បែកខ្មៅ ហាក់កាន់តែរសាត់បាត់ឆ្ងាយ ក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែមានចរន្តគំនិត រើសអើងប្រកាន់ពូជសាសន៍ ងើបឡើងវិញ មិនថានៅអាហ្វ្រិកខាងត្បូង ឬនៅសហរដ្ឋអាមេរិកនោះទេ។ លោកស្រី Graça Machel ភរិយាលោកម៉ាន់ដេឡា បានលើកឡើងថា​ អាហ្វ្រិកខាងត្បូង ទើបតែបានចាប់ផ្តើម ដំណើរនៃការកសាងសមភាព រវាងជនស្បែកខ្មៅនិងស្បែកសតែប៉ុណ្ណោះ។ ដំណើរនេះ នៅវែងឆ្ងាយតទៅទៀត ព្រោះអាហ្វ្រិកខាងត្បូង នៅតែជាប្រទេស ដែលមានគំលាតគ្នា រវាងអ្នកមានស្បែកស និងអ្នកក្រស្បែកខ្មៅ ច្រើនបំផុត។

មិនថានៅអាហ្វ្រិកខាងត្បូង ឬនៅតាមប្រទេសផ្សេងទៀត បញ្ហារើសអើងប្រកាន់ពូជសាសន៍នេះ នៅមានទំងន់ បង្កើតជាបញ្ហា ជាភាពតានតឹង ដែលរារាំងមនុស្ស មិនអាចឲ្យរស់នៅសុខដុមនឹងគ្នាបាន។ លោកស្រី Graça Machel ជាមួយនិងមូលនិធិលោកម៉ាន់ដេឡា បានអំពាវនាវ ឲ្យប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់​ រួមគ្នា ធ្វើសកម្មភាព ឬដាក់ចេញនូវគម្រោងទាំងឡាយណា ​ដែលអាចជះផលវិជ្ជមាន ដល់ការបំបាត់ចោល នូវវិសមភាព ភាពអយុត្តិធម៌ក្នុងសង្គម ដែលកើតឡើងដោយការប្រកាន់ពូជសាសន៍៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?