rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

ដោយ ហេង ឧត្តម

នៅ​ហុងកុង នៅថ្ងៃ​អង្គារ ទី​២៩តុលា​ គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោតថ្នាក់​មូលដ្ឋាន​ បាន​បដិសេធ​មិន​ទទួល​ឈ្មោះ​បេក្ខជន Joshua Wong ដែល​ជា​សកម្មជន​ដ៏​លេចធ្លោ ខាង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង។ ដំណឹង​ពីការ​ច្រាន​ចោល​បេក្ខភាព​នេះ ត្រូវ​លោក​ Joshua Wong ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​ខ្លួន​ឯង​តែម្តង បន្ទាប់ពី​បាន​តវ៉ា​និង​សាកសួរបញ្ជាក់​​អាជ្ញាធរ​ពីរ​បី​ដង​រួច​មកហើយ។ សកម្មជន​រូបនេះ លើកឡើង​ថា រដ្ឋអំណាច​ហុងកុង បាន​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​របស់ប្រជា​​ពលរដ្ឋ និងថែមទាំង​​បាន​រំលោភសិទ្ធ​​ចូលរួម​ធ្វើ​នយោបាយ​របស់​ខ្លួន​ថែមទៀតផង។

អ្នក​វិភាគ​នយោបាយ​អន្តរជាតិ បញ្ជាក់ថា ការបដិសេធ​​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​សកម្មភាព​នយោបាយ​ក្នុងការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និងការសកម្មភាព​នៅបរទេស​ក្នុងការ​ស្នើសុំ​សហគមន៍​អន្តរជាតិ​យកចិត្ត​ទុកដាក់​ជួយ​ឱ្យ​ហុងកុង​ទទួល​បាន​ឯករាជ្យ។ ចំពោះ​អាជ្ញាធរហុងកុង, សកម្ម​ភាព​ទាំងនេះ គឺ​ផ្ទុយ​ពី​ធម្មនុញ្ញ​របស់​ហុងកុង ដែល​ចែងថាហុងកុង​ជា​​ដែនដី​របស់​ចិន។

ការមិន​ទទួល​បេក្ខភាព​របស់​ Joshua Wong ឱ្យ​ឈរឈ្មោះ​បោះឆ្នោតនេះ នឹង​បង្កជាក្តី​ក្តៅក្រហាយ​កាន់តែ​ខ្លាំង​បន្ថែមទៀត ចំពោះ​មហាបាតុកម្ម​ជា​ច្រើន​ខែ​មកនេះ​ និងដែល​ហាក់​ប្រៀបបាន​ដូចយក​សាំង​ទៅចាក់​លើភ្លើង​ដូច្នោះដែរ។​

តើ​មាន​មូលហេតុ​អ្វីខ្លះ បាន​ជា​​គណៈកម្មាធិការរៀបចំការបោះឆ្នោត មិន​ព្រម​ទទួល​រូប​លោក​ឱ្យឈរ​​ឈ្មោះ​យ៉ាង​ដូច្នោះ​?​

មូលហេតុ​ផ្លូវ​ការ​ចេញពី​គណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុង គឺ​គ្មានទេ  ព្រោះ​គណៈកម្មការ​បោះឆ្នោត គ្មាន​ពន្យល់ ឬ​​បកស្រាយ​អ្វីសោះ​ឡើយ។ តែ​លោក Joshua Wong ខ្លួនឯង​ ដែល​ប្រាប់​ដំណឹង​ថា ឯកសារ​សុំ​ឈរឈ្មោះឱ្យ​គេ​បោះឆ្នោត​ មិនត្រូវ​ទទួល​​ក្តី​អនុញ្ញាត​នោះទេ។ ពេល​ធ្វើ​សន្នីសីទ​កាសនៅថ្ងៃអង្គារ​នេះ​ ​ លោកយល់ឃើញ​ថា គណៈកម្មាធិការរៀបចំការបោះឆ្នោត ធ្វើ​តា​ម​ខ្សែ​ញាក់​របស់​អាជ្ញាធរ​ហុងកុង គឺជាការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​និន្នាការ​នយោបាយ​សុទ្ធសាធ​។ ហេតុនេះហើយ​ សកម្មជន​ Joshua Wong បាន​ថ្កោលទោសរដ្ឋអំណាច​ហុងកុង ថា​បាន​បំបិទសិទ្ធិ​ចូលរួម​នយោបាយ​។

ក្នុង​ពេល​ភ្លាមៗ អ្នក​នាំពាក្យ​អាជ្ញាធរ​រដ្ឋ​អំណាច​ហុងកុង បាន​ចេញ​មុខ​បកស្រាយ​ថា ការ​ច្រាល​ចោល​បេក្ខភាព​នេះ មិនមែន​ដោយសារ​ការ​សម្រេចិត្ត​តាមផ្លូវ​នយោបាយ​ដែល​តាក់តែង​ដោយ​រដ្ឋអំណាច​នោះទេ, ហើយ​ក៏​គ្មាន​ការ​បំបិទសិទ្ធិសេរីភាព​ក្នុងការ​ឈរឈ្មោះ​អ្វី​ដែរ។ បើ​តាម​អ្នក​នាំពាក្យ​អាជ្ញាធរហុងកុងដដែល​ , គឺពលរដ្ឋ​គ្រប់ៗ​គ្នា​អាច​មាន​សិទ្ធិឈ្មោះ​ឈរ​ឱ្យ​គេ​បោះឆ្នោត​បាន  ក៏ប៉ុន្តែ​ បើ​បេក្ខជនណាមួយ​ គ្មាន​​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ដែល​កំណត់​ដោយ​ច្បាប់ នោះ​គឺ​ច្បាស់​ជា​មិនត្រូវ​បាន​ស្វាគមន៍ឡើយ​។​

ក្នុងក្រសែភ្នែកអ្នកវិភាគនយោបាយ និងអ្នកជំនាញកិច្ចការអាស៊ី, ការបដិសេធមិនទទួលបេក្ខភាពរបស់ Joshua Wong ឱ្យឈរឈ្មោះបោះឆ្នោតនេះ គឺគ្មានអ្វីក្រៅពីសកម្មភាពនយោបាយក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យរបស់លោកនោះទេ។ Joshua Wong ជាយុវជនក្លាហាន វ័យក្មេង​ អាយុ២២ឆ្នាំ និងជានិស្សិតរៀនផ្នែកវិទ្យាសាស្ត្រនយោបាយ។ លោក​ត្រូវអាជ្ញាធរចាប់ឃុំឃាំងច្រើនដងហើយ ចេញចូលពន្ធនាគារ​ដូចចេញចូលរោងល្ខោនទៅហើយ គឺជាប់ពន្ធនាគារចំនួនបួនដងរួចហើយ តាំងពីពេលដែលដឹកនាំបាតុកម្មបដិវត្តន៍ឆ័ត្រ នៅឆ្នាំ២០១៤មក។ នៅខែសីហា កន្លងទៅនេះ ពេលដែលបាតុកម្មនៅហុងកុង កំពុងតែក្តៅពេញបន្ទុក គាត់បានចេញទៅបរទេស, ទៅ​អឺរ៉ុប​និងអាមេរិក​ ​ដើម្បីស្នើសុំសហគមន៍អន្តរជាតិ ជួយឱ្យហុងកុងទទួលបានឯករាជ្យផ្តាច់​ពី​ចិនប៉េកាំង​។ ចំពោះអាជ្ញាធរហុងកុង, ទង្វើ​នេះ គឺផ្ទុយពីធម្មនុញ្ញរបស់ហុងកុង ដែលចែងថាជាដែនដីរបស់ចិន។

ការបដិសេធមិនទទួលបេក្ខភាពរបស់ Joshua Wong ឱ្យឈរឈ្មោះបោះឆ្នោតនេះ គឺ​មិនមែន​ជាលើកទីមួយ​ទេ! កាលពី​ឆ្នាំ​​មុន នាង Agnes Chow សមាជិកាបក្ស​ Demosisto ដូចលោក Joshua Wong ដែរ ក៏​ត្រូវ​គណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុង ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ដែរ។ ហើយ​បើ​គេ​គិត ក្នុង​​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ គឺមាន​បេក្ខជន​៦នាក់ហើយ​ដែល ឋិត​ក្នុងករណី​ស្រដៀង​គ្នា​នេះ។

ការ​បដិសេធ​បេក្ខភាព របស់ Joshua Wong ​មិនខុសពីយកសាំងទៅចាក់លើភ្លើង

អ្នក​ស្រាវជ្រាវ​ម្នាក់​ខាង​សិទ្ធិមនុស្ស នៅអង្គការ​ Humain Wright Watch លោកស្រី ម៉ាយ៉ា វាំង បង្ហាញ​ទស្សនៈ​ថា ប្រសិន​បើ​​រដ្ឋអំណាច​ហុងកុង​បិទផ្លូវ​ពលរដ្ឋចំពោះ​ការ​ឈរឈ្មោះ​​បោះឆ្នោត​, គឺ​រដ្ឋអំណាច​កំពុងតែ​ជំរុញ​ឱ្យ​ពលរដ្ឋ​ចុះ​ផ្លូវ​​ ធ្វើ​បាតុកម្ម​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ហើយ។ ពីព្រោះថា មានតែ​បាតុកម្ម​តាម​ដង​ផ្លូវ​នេះហើយ ទើប​ពួក​គេ​អាចមាន​លទ្ធភាព​​បញ្ចេញ​សំឡេង​របស់​ខ្លួន​បាន។​

ជារួម ទន្ទឹមនេះ​ បាតុកម្មកំពុង​​ក្តៅជា​ច្រើន​ខែមកផង ការ​សម្រេច​ច្រាល​ចោល​បេក្ខភាព​របស់​របស់ Joshua Wong គឺជាកម្លាំង​ចលករ​ជំរុញ​និងបញ្ឆេះ​បាតុកម្មឱ្យ​រឹតតែ​ខ្លាំង​​ថែមទៀត។

​សេដ្ឋកិច្ច​ហុងកុង​កំពុងតែ​ធ្លាក់​ដុប​ដាប​ខ្លាំង ហើយ​ការ​ធ្លាក់​ចុះនេះ នឹង​លំបាក​ស្រង់​ដូច​ដើម​ណាស់ ប្រសិន​បើ​ បាតុកម្ម​នៅ​ហុងកុង​មិនព្រម​ឈប់​នោះទេ។

ប្រមុខដឹកនាំតំបន់ស្វយ័តហុងកុង លោកស្រី ការី ឡាំ បាន​ចេញមុខ​ប្រកាស​ជាញឹក​ញយ​មកហើយថា សកម្មភាពវិនិយោគ​​សេដ្ឋកិច្ច​ហុង​កុង​ធ្លាក់​ចុះ និងប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារ​បាតុកម្ម​រ៉ាំរ៉ៃ​ជាច្រើន​ខែមកនេះ។ លោកស្រី ការី ឡាំ ក៏​ធ្លាប់​បាន​ប្រៀបធៀប​ការ​ខាត​បង់​សេដ្ឋកិច្ច​ក្នុង​រយៈ​កាលនេះ ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៣ និងក៏ប្រៀបប្រដូច​នឹង​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​​​២០០៨ ដូច្នេះដែរ។ វិស័យ​ទេសចរណ៍​វិញ! សណ្ឋាគារ​ ផ្ទះ​សំណាក់​ ល្ហល្ហេវ គ្មាន​ទេសចរបរទេសច្រើនទេ ហើយ​វិស័យ​ចរណ៍​ ពិសេស​ខាងដំណើរ​កម្សាន្ត​ជាក្រុម គឺ​ធ្លាក់​ចុះ​ ដល់ទៅ​ជាង​៥០ភាគរយ​ឯណោះ។

​នាពេលកន្លង​មក រដ្ឋ​អំណាច​ហុងកុង​ និង​ប៉េកាំង ហាក់​ធ្វើ​សម្បទាន​តិច​តួច​បំផុត​ ឬ​ស្ទើរតែ​គ្មាន សម្រាប់ការ​​ឆ្លើយតបតាមការទាមទារ​របស់​ក្រុម​បាតុករ។ បាតុករ​ទាមទារ​ឱ្យ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់ដឹកនាំថ្មី, ឱ្យ​អ្ន​កដឹកនាំសព្វថ្ងៃ​លាចេញពី​តំណែង និង​បើ​កការ​ស៊ើប​អង្កេត​ចំពោះ​ហិង្សារបស់​ប៉ូលីស​លើបាតុករ។ អាជ្ញាធរ​ហុងកុង គ្រាន់តែ​សុខ​ចិត្ត​លុប​ចោលពង្រាង​​ច្បាប់​ធ្វើ​បត្យាប័ន​ ដែល​ជា​ដើមហេតុ​ដំបូង​នៃ​បាតុកម្ម​តែប៉ុណ្ណោះ ក្រៅពីនោះ ហាក់​គ្មាន​ឆ្លើយតប​តាម​សំណើរបស់​បាតុករ​នោះទេ។​

ប្រឈម​​មុខ​នឹង​វិបត្តិកាន់តែ​ធ្ងន់នៃបាតុករ​សព្វថ្ងៃនេះ! ថ្មីៗ​នេះ មា​នលេច​ឮដំណឹង​ពីការ​សែត​អង់គ្លេស Financial Times ថា​ប្រមុខ​ដឹកនាំចិន យល់ព្រម​ឱ្យ​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ហុងកុង។ ប៉ុន្តែ​ដំណឹង​នេះ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅឡើយទេ៕

COP25 ចង់​សង្រ្គោះ​សមុទ្រ ខណៈ​របាយការណ៍​បញ្ជាក់ថា ទឹក​សមុទ្រ​កាន់តែ​ខ្សត់​អុកស៊ីសែន

សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ ដើម្បីទម្លាក់លោកដូណាល់ ត្រាំ

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ