អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

ណូវែលហ្សឺឡង់​ផ្តល់​ថវិកា​បន្ថែម​ជាង​១៦​ម៉ឺន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម​

នៅ​ថ្ងៃ​ពុធ​នេះ លោក ច​ន ឃី ( John Key ) នាយក​រដ្ឋមន្ត្រី ប្រទេស​ណូវែល​ហ្សឺ​ឡង់( New Zerland ) បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម​ចំនួន ២ សែន​ដុល្លារ ណូវែល​ហ្សឺ​ឡង់ ស្មើ​ប្រមាណ ១៦៣.០០០ ដុល្លារ​អាមេរិក​ដល់​សាលាក្តី​ខ្មែរក្រហម​។ ថវិកា​ជំនួយ​របស់ ណូវែល​ហ្សឺ​ឡង់ នៅ​ថ្ងៃ​នេះ បាន​ជួយ​បំពេញ​កង្វះ​ថវិកា​នៅ​ភាគី​អន្តរជាតិ សម្រាប់​ចុង​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​សម្រាប់​ភាគី​កម្ពុជា ត្រូវ​បាន​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លើក​ឡើង​ថា អាច​នឹង​ជួប​នឹង​បញ្ហា​ថវិកា នៅ​ចុង​ឆ្នាំ​នេះ។

ណូវែលហ្សឺឡង់​ផ្តល់ថវិការបន្ថែមជាង​១៦មឺនដុល្លារ​ដល់សាលាក្តីខ្មែរក្រហម
ណូវែលហ្សឺឡង់​ផ្តល់ថវិការបន្ថែមជាង​១៦មឺនដុល្លារ​ដល់សាលាក្តីខ្មែរក្រហម RFI/Chan Lida
ផ្សាយពាណិជ្ជកម្ម

​លោក ច​ន ឃី ( John Key ) នាយករដ្ឋមន្ត្រី ប្រទេស​ណូវែល​ហ្សឺ​ឡង់ ( New Zerland ) បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម ចំនួន ២ សែន​ដុល្លារ ណូវែល​ហ្សឺ​ឡង់ ស្មើ​ប្រមាណ ១៦៣.០០០ ដុល្លារ​​អាមេរិក ដល់​សាលាក្តី​កាត់ទោស​អតីត​មេ​ខ្មែរក្រហម​។

សេចក្តីប្រកាស​បន្ថែម​ជំនួយ​ដល់​សាលាក្តី​ខ្មែរក្រហម​ដូច្នេះ ត្រូវបាន​ធ្វើឡើង ក្នុងពេល​លោក​នាយក​​រដ្ឋមន្ត្រី ណូ​វែ​ហ្សឺ​ឡង់ នៅ​ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា ឆ្នាំ​២០១២ បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច នៅ​សាលាក្តី​ខ្មែរក្រហម​។

​លោកនាយក​រដ្ឋមន្ត្រី ណូវែល​ហ្សឺ​ឡង់ ច​ន ឃី បាន​ធ្វើដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ពេល​នេះ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​៧ និង​កិច្ចប្រជុំ​ជាច្រើន​ទៀត កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា​ម្សិលមិញ​។​

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា ក្រៅពី​ប្រកាស​ពី​ការ​ផ្តល់​​ជំនួយ​បន្ថែម​ដល់​សាលាក្តី​ខ្មែរក្រហមនៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ណូវែល​ហ្សឺ​ឡង់ ច​ន ឃី បាន​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​កិច្ចការដែល​សាលាក្តី​ខ្មែរក្រហមបាននិង​កំពុង​ធ្វើដោយ​​​​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​តុលាការ នៅក្នុង​ការបិទ​បញ្ចប់​នូវ​សំណុំរឿង ០០១ និង​ការបន្ត​បើក​សវនាកា​រលើ​សំណុំរឿង​០០២​។​

​លោក នេត្រ ភ​ក្ត្រា បាន​បន្តថា លោកនាយក​រដ្ឋមន្ត្រី ច​ន ឃី បាន​លើកឡើង​ថា ប្រទេស​ណូវែល​​ហ្សឺ​ឡង់នឹង​បន្ត​គាំទ្រ​ជំនួយ​ថវិកា​ដល់​តុលាការ​ខ្មែរក្រហម ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ អាច​បញ្ចប់​កិច្ចការ​របស់​ខ្លួន នៅក្នុង​ការជំនុំជម្រះ​ក្តី ទៅលើ​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង នៅ​ក្នុង​​របប​ខ្មែរក្រហម​"​។​​ណូវែល​ហ្សឺ​ឡង់ ជា​ប្រទេស​ម្ចាស់​ជំនួយ​មួយ​របស់​សាលាក្តី​ខ្មែរក្រហម​។ ចាប់តាំងពី​បង្កើត​សាលាក្តី​ចម្រុះ​នៅ​ឆ្នាំ​២០០៦ មកដល់ពេលនេះ ណូវែល​ហ្សឺ​ឡង់ បាន​ផ្តល់​ថវិកា សរុប​ចំនួន ១,២ លាន​ដុល្លារ ណូវែល​ហ្សឺ​ឡង់​។​
​តាម​អ្នកនាំពាក្យ សម្រាប់​ភាគី​អន្តរជាតិ មិន​មាន​បញ្ហា​ទេ សម្រាប់​ចុងឆ្នាំ​២០១២ នេះ​។ តែ​សម្រាប់​ភាគី​កម្ពុជា អាច​នឹង​ជួប​បញ្ហា​កង្វះ​ថវិកា នៅ​ចុងឆ្នាំ​២០១២ នេះ​។

​គម្រោង​ថវិកា​ចំណាយ សម្រាប់​សាលាក្តី​ខ្មែរក្រហម នៅ​ឆ្នាំ​២០១២ មាន​ចំនួន ៤៥,៧ លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ ភាគី​ជាតិ ត្រូវ​ការចំណាយ ១០,៣ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ មាន​ចំនួន ៣៥,៥ លាន​ដុល្លារ​អាមេរិក​។ ដោយឡែក គម្រោង​ថវិកា នៅ​ឆ្នាំ​២០១៣ ដែល​គ្រោង​នឹង​ស្នើ​សុំ មាន​ចំនួន ៤៣,៩ លាន​ដុ​លា្ល​រ​អាមេរិក ដោយ​ភាគី​អន្តរជាតិ ចំនួន ៣៤,២ លាន​ដុល្លារ​អាមេរិក ហើយ​ភាគី​ជាតិ ចំនួន ៩,៧ លាន​ដុល្លារ​អាមេរិក​។

​លោក នេត្រ ភ​ក្ត្រា បាន​បន្ថែមថា "​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ណូវែល​ហ្សឺ​ឡង់ មកកាន់​សាលាក្តី​ខ្មែរក្រហម ពេលនេះ គឺជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​បុគ្គលិក ចៅក្រម ដែល​បំពេញការងារ​នៅ​សាលាក្តី ក៏ដូចជា​បង្ហាញ​នូវ​ការគាំទ្រ​របស់​សហគម​ន៍​អន្តរជាតិ ចំពោះ​ដំណើរការ​របស់​តុលាការ​"៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ