អានតួអត្ថបទ
សហភាពអឺរ៉ុប

ប្រទេស​​អៀរឡង់​​ចូល​​កាន់​​ដំណែង​​ជា​​ប្រធាន​​​ផ្លាស់​វេន​​សហភាព​អឺរ៉ុប

នៅ​ថ្ងៃ​អង្គារ​ទី​ ១ មករា ឆ្នាំ​២០១៣ នេះ ប្រទេស​​អៀរឡង់​​​​ចូល​កាន់​ដំណែង ជា​​​​ប្រធាន​​ផ្លាស់​វេន​​សហភាព​អឺរ៉ុប បន្ត​ពី​ប្រទេស​ស៊ីប សំរាប់​​អណ្ណត្តិ​​​ ៦​ខែ​។ នេះជា​លើក​ទី​មួយ​ហើយ​ ដែល​​សហភាព​អឺរ៉ុប​ស្ថិ​ត​នៅ​ក្រោម​​ការ​ដឹក​នាំ ​​របស់​ប្រទេស​មួយ​ដែលធ្លាប់​​ទទួល​បាន នូវ​​ជំនួយ​​​​សង្គ្រោះ​ផ្នែក​​សេដ្ឋកិច្ច នៅ​អឺរ៉ុប​។ អៀរ​ឡង់​​មាន​គំរោង​ផ្តោត​ការងារ​សំខាន់​ ទៅ​លើ​ការ​បង្កើត​អោយ​មាន​នូវ​សហភាព​ធនាគារ​មួយ​។ លើស​ពី​នេះ​ពីពេល​នេះ​រហូត​ដល់​ចប់​ការ​គ្រប់​គ្រង​​របស់​ខ្លួន អៀរឡង់​ចង់​​អោយ ​ប្រទេសជា​​សមាជិកសហភាព​អឺរ៉ុប​​ទាំង​អស់​ ខិត​ខំ​​​សហការ​គ្នា​ ធ្វើ​យ៉ាង​ណា​ អោយ​ប្រជាជន​​ ជា​ពិសេស​យុវវ័យ​មាន​​ការ​ងារ​​ធ្វើ​ អោយ​កាន់​តែ​ច្រើន​ឡើង​​ថែម​ទៀត។ បច្ចុប្បន្ន​នេះ​ ប្រជាជន​អឺរ៉ុប​​ប្រហែល​ជា​ ២៦​លាន​នាក់​​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​ការងារ​ធ្វើ។

នាយក​រដ្ឋមន្ត្រី​​​អៀរឡង់​ Enda Kenny
នាយក​រដ្ឋមន្ត្រី​​​អៀរឡង់​ Enda Kenny REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពី​ឆ្នាំ​ ១៩៩៦​មក ប្រទេស​​​អៀរ​ឡង់ កាន់​ដំណែង​ជា ​​ប្រធាន​គ្រប់​គ្រង​​​សហភាព​អឺរ៉ុប ​ជា​លើក​ទី​បីហើយ​។​ ដើម្បី​​ជួយ​អោយ​ ​សហភាព​​អឺរ៉ុប ​ងើបរួច​​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច ក្រុង​ឌុយប្លាំង​​ សំណូម​ពរ​ អោយ​​គ្រប់​ប្រទេស​ជា​សមាជិក​ ខិតខំ​ ជួយ​ប្រជាជនខ្លួន​ ជា​ពិសេស​យុវវ័យ​អឺរ៉ុប​ អោយ​រក​ការ​ងារ​ធ្វើ​អោយ​បាន​ច្រើន។

ទន្ទឹម​នេះ​ដែរ​ ប្រទេស​អៀរឡង់​​ មាន​គំរោង​​បង្កើត​អោយ​មាន​នូវ​សហភាព​​ធនាគារ​​មួយ សំរាប់​​អឺរ៉ុប។ ផ្លូវ​ដើរ​នេះ​ ត្រូវ​បាន​ត្រួស​ត្រាយ​រួច​មក​ហើយ​ កាល​ពី​ចុង​ឆ្នាំ​ ២០១២​​កន្លង​មក​នេះ ដោយ​មាន​ការ​​បង្កើត​ឡើង​នូវ​អ្នក​ត្រួត​ពិនិត្យ​តែ​មួយ​គត់​​ សំរាប់​ធនាគារ​អឺរ៉ុប។

នេះជា​លើក​ទី​មួយ​ហើយ​ ដែល​​សហភាព​អឺរ៉ុប​ស្ថិ​ត​នៅ​ក្រោម​​ការ​ដឹក​នាំ ​​របស់​ប្រទេស​មួយ​ដែលធ្លាប់​​ទទួល​បាន នូវ​​ជំនួយ​​​​សង្គ្រោះ​ផ្នែក​​សេដ្ឋកិច្ច នៅ​អឺរ៉ុប​។

នៅ​ឆ្នាំ​ ២០០៩ ក្រុង​ឌុយ​ប្លាំង​ បាន​ទទួល​នូវ​ទឹក​ប្រាក់​ ៨៥​​ ពាន់​លាន​ដុល្លារ​ ពី​សហភាព​អឺរ៉ុប​ ដើម្បី​សង្គ្រោះ វិបត្តិ​សេដ្ឋកិច្ច​​ក្នុង​ស្រុក។ នា​ឆ្នាំ​ ២០១២​ ស្ថានភាព​​សេដ្ឋកិច្ច​​​អៀរឡង់​​ ត្រូវ​បាន​​កែ​តំរង់​​​ ល្អ​​បន្តិច​វិញ​ហើយ។ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ នៅ​អៀរឡង់ បច្ចុប្បន្ន មាន​១៥​ ភាគរយ​។ អៀរឡង់​​​ ចង់​បង្ហាញ​ថា​ ខ្លួន​​​​ចងចាំ​បាន​ល្អ​ នូវ​មេរៀន​​​​​ទាក់ទង​ នឹង​វិបត្តិ​សេដ្ឋកិច្ច ហើយ​ចង់​​​ទទួល​នាម ជា​ប្រទេស​ទី​មួយ​ ដែល​​ជួយ​អោយ​​សហភាពអោយ​​ងើប​​រួច​ពី​វិបត្តិ​​នា​ឆ្នាំ​ ២០១៣​នេះ​។​

ទោះ​យ៉ាង​ណា​ ប្រទេស​អៀរឡង់ នៅតែ​ជា​​​ឋាន​សួគ៌ សំរាប់​សហគ្រាស​នានា​ ដែល​​ចង់​រត់​រួច​ពី​ការ​បង់​ពន្ធ ដោយ​សារ​តែ​ក្រុង​ឌុយ​ប្លាំង​ យក​​​កម្រិត​ពន្ធ​ តែ​១២,៥ ភាគរយ​ ប៉ុណ្ណោះ​ពី​សហគ្រាស។ នៅ​ប្រទេស​អឺរ៉ុប​ ​ផ្សេង​​ទៀត​ កម្រិត​ពន្ធ​លើ​សហគ្រាស​ ជា​មធ្យម​​​មាន​ដល់​ទៅ​ ២៧​ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ