rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

G៧៖ បញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្គ្រាម​ពាណិជ្ជកម្ម នៅតែជា​សំណុំ​រឿង​ក្តៅ សម្រាប់​ថ្ងៃចុងក្រោយ

ដោយ ហេង ឧត្តម

ថ្ងៃចន្ទទី​២៦សីហានេះ ជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃជំនួបកំពូល G៧ ក្នុងប្រទេស​បារាំង​។ កិច្ច​ការពារសមុទ្រ ជាប្រធានបទនៃជំនួប G៧សម្រាប់ថ្ងៃចុងក្រោយ តែស្រប​ពេលគ្នានេះ សំណុំរឿងសង្រ្គាមពាណិជ្ជកម្ម និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់​ជាមួយនឹង​វត្តមាន​គួរឲ្យភ្ញាក់ផ្អើលរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នៅបន្តជាបច្ចុប្បន្នភាព។ ដូច្នេះ​ តើ​សំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង់ អាច​នឹង​រក​ផ្លូវ​ដោះស្រាយ​ចេញដែរឬទេ? ហើយថាតើ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និងអាមេរិក អាច​នឹង​​វិល​ទៅរក​ភាព​ធូរ​ស្រាល​បន្តិច​វិញ ឬយ៉ាងណា​?​

តើ​បីថ្ងៃមកនេះ ជំនួបកំពូល G៧ មាន​លទ្ធផលសាច់​ការ​អ្វីខ្លះ?

ការ​បូក​សរុប​លទ្ធផល​​ជាផ្លូវ​ការ​ចេញពីមាត់​របស់​​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល​ ម៉ាក្រុង គឺ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​សន្និសីទកាសែត​ ប្រហែល​នៅម៉ោង​៣កន្លះ​រសៀល ម៉ោង​នៅស្រុក​បារាំង ហើយ​ប្រមុខ​រដ្ឋ​បារាំង នឹង​ត្រូវ​ចូល​និយាយ​ពីលទ្ធផល​ជាបន្តទៀត នៅ​ក្នុង​ទូរទស្សន៍​បារាំង នៅ​យប់​នេះ​។

​បីថ្ងៃមកនេះ​ គឺ​គេ​អាច​វាយតម្លៃ​ត្រួសៗ​បាន​ពី​ការ​ពិភាក្សា​ ដែល​ក្នុង​នោះ​រួម​មានការ​​លើកឡើងពី សង្គ្រាម​ពាណិជ្ជកម្ម, ការ​បញ្ចូល​រុស្ស៊ី​មក​ក្នុង​ក្រុម​ប្រទេស​សេដ្ឋកិច្ចនាំមុខ​វិញ តែ​ទៅមិនទាន់អាច​ទៅ​​រួចទេ, ការ​ប្រឆាំង​ភេរវកម្ម​នៅអាហ្វ្រិក, រឿង​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន​ និង​បញ្ហា​បរិស្ថាន​អាកាសធាតុ​ ជាដើម។

ចំពោះ​រឿង​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន នៅ​​ប្រេស៊ីល គឺជារឿង​ក្តៅ​ដែលបាន​​ជះ​ផ្សែ​ង​ទៅ​ដល់​កិច្ចប្រជុំ ស្រុក​បារាំង​ តាំងពីថ្ងៃ​ដំបូង​មកម្ល៉េះ។ ហើយ​ទៅទីបំផុតទៅ​ រដ្ឋាភិបាល​អង់គ្លេស បា​ន​សម្រេច​សន្យា​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ចំនួន​ ១០ លាន​លីវ្រ គឺស្មើនឹងជាង ១១ លាន​អឺរ៉ុប សម្រាប់​ជួយ​គម្រោង​ដាំដើមឈើ​ឡើងវិញ​ ​នៅ​តំបន់​ព្រៃ​អាម៉ាហ្សូន ។

សម្រាប់​ថ្ងៃចុងក្រោយ​នៃកិច្ចប្រជុំ​ តាម​របៀបវារៈ គឺ​ប្រធាន​បទ​ស្តីពី​បរិស្ថាន​សមុទ្ទ​​ ជា​រឿងធំ ដែលត្រូវ​ជជែកគ្នា​។ មាន​អង្គការ​ខាង​បរិស្ថាន​ធំៗ ជាង​៥០  បែប​យ៉ាង អង្គការមូលនិធិ Surfrider Foundation Europe បាន​សរសេរ​ញត្តិ​សុំអង្វរ​ថ្នាក់ដឹកនាំ​ G7 ឱ្យ​សង្គ្រោះ​សមុទ្ទ​។ ពីព្រោះថា​​ បញ្ហា​ប្លាស្ទិក បាន​កើនឡើង​ក្នុង​សមុទ្រ ស្ទើរតែ​គុណ​នឹង​២០០ដង បើ​ធៀប​ក្នុង​រយៈ​ពេល​៧០ឆ្នាំចុងក្រោយ​នេះ។ ​ការ​នេសាទក្នុង​សមុទ្រ​ដ៏​ជ្រុល​ហួសហេតុ ក៏​ជាការ​បំផ្លាញបរិស្ថាន​សមុទ្រ​យ៉ា​ង​ខ្លាំងណាស់។ ជារួម បរិស្ថាន​សមុទ្ទ​កំពុងតែ​ត្រូវរងគ្រោះ​ខ្លាំង​​បំផុត ​ខ្លាំង​ជាង​ពេល​ណាៗទាំងអស់។ ​ការ​បំពុល​ទឹក​សមុទ្រ​ ជារឿង​ដែល​គេ​មិនត្រូវ​ធ្វេស​ប្រហែស​នោះឡើយ​។​

ក្រៅពីនេះ សំណុំរឿងអន្តរជាតិធំៗ គឺត្រូវគេលើកទៅ​ជជែកស្ទើរអស់ហើយ ទោះបី​ក្រៅ​ផ្លូវ​​ការឬក្នុងរបៀបវារៈក្តី ក៏ប៉ុន្តែ បើពិនិត្យឲ្យលម្អិតមែនទែនទៅ ជំបួនថ្នាក់ដឹកនាំG7 នៅ​ប្រទេសបារាំង ៣ថ្ងៃមកនេះ គឺហាក់ដូចជា​ត្រូវគ្របដណ្តប់​ដោយ​សំណុំរឿង​អ៊ីរ៉ង់​ច្រើន​ជាង​គេ។​

សំ​ណុំ​រឿង​អ៊ីរ៉ង់​  អាមេរិកហាក់​ដូច​ជាបាន​​បន្ទន់​ជំហរ​បន្តិច​វិញហើយ ប៉ុន្តែ លោក ដូណាល់ ត្រាំ នៅតែ​មិនទាន់​​ចង់​ជួប​ភាគី​អ៊ីរ៉ង់​នៅឡើយ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ទន់ជំហរបន្តិច ពី​ព្រោះលោក ត្រាំ ខ្លួន​ឯង បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ G7 ទាំងអស់ បាន​ជជែកគ្នា​ពីរឿង​អ៊ឺរ៉ង់ នៅថ្ងៃចន្ទ​នេះ ដែល​ពីមុនដំបូងទី លោកបដិសេធថា​លោកមិន​បាន​និយាយ​រឿងនេះ​។ ទីនៅបំផុត លោក ដូណាល់ ត្រាំ លាត​ត្រដាង​ថា លោកបាន​ដឹងទាំងអស់​ពីរឿង​អ៊ឺរ៉ង់ ហើយ​លោកបាន​ដឹងដែរ​ថា ប្រមុខការទូត​អ៊ឺរ៉ង់​នឹងមាន​វត្តមាន​ នៅ​កិច្ចប្រជុំ​ G7 ដែល​បារាំងអញ្ជើញមក ហើយ​លោក ត្រាំ ខ្លួនឯង ក៏​យល់ព្រម​អ៊ីចឹង​ដែរ​។

មួយ​វិញទៀត លោក ដូណាល់ ត្រាំ បាន​ប្រកាសថា ថ្នាក់ដឹកនាំ G7 យល់ព្រមមូរមាត់​រួមគ្នាជាធ្លុងមួយ​ ហើយ​យល់​ស្រប​ឯកភាព​ ​ថា អ៊ីរ៉ង់ គឺមិន​ត្រូវមាន​អាវុធ​នុយក្លេអ៊ែរ​នោះឡើយ។ ​ត្រង់​ចំណុ​ច​នេះ​ ​ពីមុនមក លោក​ត្រាំ​ ធ្លាប់​បាន​គំរាម​វាយប្រហារ​ និងចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​អ៊ីរ៉ង់​ផង។ ពេលនេះ លោក ត្រាំ​ ដូរចិត្ត និងចង់​ត្រឹមតែ​ឱ្យ​ «អ៊ីរ៉ង់គ្មាន​នុយក្លេអ៊ែរ»​។​

បើតាម​ការ​ឱ្យដឹងពី​លោកស្រី​អធិការ​បតីអាល្លឺម៉ង់ Angela Merkel, សម្រាប់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​  «ផ្លូវ​ទៅរក​ដំណោះស្រាយសម្រាប់​សំណុំ​រឿង​អ៊ីរ៉ង់​ គឺនៅ​មានវែង​ឆ្ងាយ​តទៅទៀត»។

ពីម្ខាងទៀត គេសង្កេតឃើញថា បារាំង តាមរយៈ​លោក ម៉ាក្រុង គឺ​ហាក់ដូចជា​អ្នក​ដើរតួ​ស្ទុះស្ទារ​ជាងគេ។​លោក ​ម៉ាក្រុង ជាអ្នក​រៀបចំ​ឈុត​ឆាក​ទាំងអស់ ដើម្បី​ឱ្យ​អ៊ីរ៉ង់​ជួប​ជជែក​អាមេរិក។ ទន្ទឹមនេះ លោកប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rohani ដែល​កំពុង​នៅ​ក្នុងប្រទេស​ឯណោះ បាន​បោះសម្តី​តា​មទូរទស្សន៍ថា «បើ​ជា​មាន​ជំនួបណាមួយ ដែល​អាច​​នាំមកនូវ​ប្រយោជន៍​ជាតិ លោក​រីករាយ​នឹងចូល​រួម​ជានិច្ច»។​ប៉ុន្តែ សម្រាប់​លោក ដូណាល់ ត្រាំ ការ​ជួបគ្នា​​ជារួម​អ៊ីរ៉ង់ គឺវា​ដូច​ជា​ឆាប់ពេកហើយ​។ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ដែល​មកដល់​កន្លែងប្រជុំ​​ ក៏គួរឲ្យ​ភ្ញាក់ផ្អើល ក៏បា​នស្នើសុំ​​ជួប​លោក ត្រាំ ដែរ ប៉ុន្តែ ត្រូវ​លោក ដូណាល់ ត្រាំ ​បដិសេធ​។

បើ​ទោះបី​ជា​ លទ្ធផល​មិន​ទាន់​បាន​ជួប​គ្នាមែន តែបើតាម​​អធិការ​បតីអាល្លឺម៉ង់ Angela Merkel, ការ​ចរចារឿង​នុយក្លេអ៊ែរ​​ អាច​នឹង​នៅតែមាន តែ​​​សន្ទុះ​យឺតៗ។ តែនេះ គឺជា​ជំហាន​ទៅមុខ​មួយ​ហើយ​។

អាមេរិក​របស់​លោក ដូណាល់​ ត្រាំ មិនទាន់​ចង់​ជួប​អ៊ីរ៉ង់ទេ ប៉ុន្តែ លោក ត្រាំ ចង់ជួប​ ចិន ដើម្បី​ចរចាគ្នា ដោះស្រាយ​វិបត្តិ​សង្គ្រាម​ពាណិជ្ជ​កម្ម​។

រឿងនេះ ជាភ្ញាក់​ផ្អើលខ្លាំងមែនសោភណ! លោកប្រធានាធិបតី​អាមេរិក​នៅថ្ងៃនេះ បានប្រកាសបោះដៃ​ឱ្យ​ចិន​និងថា​ចង់​ជួប​ជជែក​គ្នា​ ឆាប់ៗ។ លោក ដូណាល់ ត្រាំ ប្រកាស​ប្រាប់​អ្នក​កាសែត​នៅ​កិច្ចប្រជុំ​ G7 ថា «ថ្នាក់ដឹកនាំចិន ពីយប់​ម្សិលមិលនេះ បាន​ហៅទូរសព្ទ​ទៅរូបលោក» ហើយ​លោកត្រាំបញ្ជាក់​ថា«សន្ទនាគ្នាតាមទូរសព្ទ​នេះ​ គឺប្រព្រឹត្ត​ទៅ​យ៉ាង​​ល្អណាស់»។ បើតាម​លោកប្រធានាធិបតីអាមេរិក, ចិន​ចង់​ធ្វើ​កិច្ចព្រមព្រៀម​ជាមួយ​អាមេរិក។

ពីចំណែក​ចិន​វិញ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន ថាដូ​ចជា​គ្មាន​ទទួល​ដំណឹង​ដូចដែល​លោក ដូណាល់ ត្រាំ​ និយាយ​សោះ។ ប៉ុន្តែផ្ទុយ​ទៅវិញ​ អនុនាយក​រដ្ឋមន្ត្រី​ចិន លោក លីវ ហឺក (Liu He)  ដែល​ទទួល​បន្ទុក​ការ​ចរចារបស់​ចិន ឱ្យ​អ្នក​កាសែត​ដឹង​​ថា «ក្រុងប៉េកាំង ត្រៀមខ្លួន​រួច​ហើយ ដើម្បីសម្រាលទម្ងន់នៃជម្លោះ​ពាណិជ្ជកម្ម តាមរយៈ​ផ្លូវការទូត និងតាម​កិច្ចសហការគ្នា​»។ ​

ទោះយ៉ាងណាក្តី ​ភាគីទាំងពីរ មិនបានបញ្ជាក់កាលបរិច្ឆេទ​ថា ជំនួប​រវាងអាមេរិក​និង​ចិន ​អាច​នឹង​ត្រូវ​ធ្វើឡើងពេលណាទេ តែ​លោក ដូណាល់ ត្រាំ និយាយ​ថា «ឆាប់ៗខាងមុខ​នេះ»៕

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច