អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជម្រះ​មន្ទិល​ករណី លោក ជុន ច័ន្ទបុត្រ ដែល​រង​ការ​ចោទ​ថា​ជា​ចារកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​ថា លោក ជុន ច័ន្ទបុត្រ អនុ​ប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​គឺ​ជា​ចារកម្ម​របស់​លោក​នោះ វិទ្យុ​អាស៊ី​សេរី បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​ជា​ផ្លូវការ​មួយ​កាល​ពី​ម្សិល​មិញ។ ការ​បដិសេធ​នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​បណ្តាញ​ផ្សព្វផ្សាយ​ស្និទ​នឹង​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​តែ​បន្ត​ចេញ​ផ្សាយ​សំឡេង​សន្ទនា រវាងលោក​ ជុន ច័ន្ទបុត្រ និង​មេទ័ព​ម្នាក់​ នា​ពេល​កន្លង​ទៅ។ លើស​ពី​នេះ​ទៀត Fresh News ក៏បាន​បន្ត​ផ្សាយ​ការ​អះអាង​របស់​អតីត​បុគ្គលិក​ម្នាក់​នៃ​វិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល ដែល​ព្យាយាម​ដាក់​បន្ទុក​លើ លោក ជុន ច័ន្ទបុត្រ។ ​ តើ​ធ្វើ​ដូចម្តេច​ដើម្បី​ជម្រះ​មន្ទិល​ករណី លោក ជុន ច័ន្ទបុត្រ ដែល​រង​ការ​ចោទ​ថា​ជា​ចារ​កម្មរបស់​រដ្ឋាភិបាល​កម្ពុជា? 

លោក ជុន ច័ន្ទបុត្រ និងលោក ម៉ៅ សុផាន់។
លោក ជុន ច័ន្ទបុត្រ និងលោក ម៉ៅ សុផាន់។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ