rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ភ្ញៀវប្រចាំថ្ងៃ
rss itunes

លោក ​អេង ​ហ៊ី​៖ ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​នឹង​បន្ត​ធ្វើ​ដោយ​ក្តៅ​គគុក​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​

ដោយ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​រាត្រី​នេះ ​គឺ​​លោក​​ឧត្តម​សេនីយ៍​ត្រី ​​អេង ​​ហ៊ី ​​អ្នក​​នាំ​ពាក្យ​​កង​​រាជ​​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​​និង​​គណៈកម្មាធិការ​​ជាតិ​​ដើម្បី​​ទប់​​ស្កាត់ ​​និង​​បង្ក្រាប​​បទល្មើស​​ធនធាន​​ធម្មជាតិ​​។​ ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ​អេង ហ៊ី ​យុទ្ធនា​​ការ​​បង្ក្រាប​​បទល្មើស​ព្រៃឈើ ​គិត​ចាប់​ពី​ថ្ងៃទី ​០៩ ​ដល់​ថ្ងៃទី ​២៨​ កក្កដា​ អាជ្ញាធរ​​បាន​​ឃាត់​​ខ្លួន​​មនុស្ស​១៧​នាក់​បញ្ជូន​ទៅ​កាន់​តុ​លាការ ​ក្នុ​ង​នោះ ​រួមមាន​ទាំង​ជន​ជាតិ​ចិន ​ជន​ជាតិ​វៀតណាម ​ឧកញ៉ា ​និង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ផង​។ ​ក្រៅ​ពី​នេះ ​ក្នុង​​រយៈ​ពេល​​២០​​ថ្ងៃ​មក​នេះ ​គណៈកម្មាធិការ​ជាតិ ​ដើម្បី​​ទប់​ស្កាត់​​និង​​បង្ក្រា​ប​​បទល្មើស​​ធនធាន​​ធម្មជាតិ ​បាន​រឹបអូស​ឈើ​បាន​ប្រមាណជា​២៦០០​ម៉ែត្រ​គូប ​ឈើ​ដុំ​ប្រមាណ​ជា​៣​ពាន់​ដុំ ​និង​​រថយន្ត​​កែច្នៃ​ដឹក​ឈើ​បាន​ជាង​២០០​គ្រឿង​។ ​បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ​អេង​ ហ៊ី ​យុទ្ធនាកា​រ​បង្ក្រាប​បទល្មើស​ព្រៃឈើដ៏​ក្តៅ​គគុក​នេះ ​នឹង​​បន្ត​ធ្វើ​​នៅ​ក្នុ​ង​​ក្រប​ខណ្ឌ​​ទូទាំង​​ប្រទេស​ ​ដោយ​​ម៉ឺងម៉ាត់​បំផុត​​។ 

លោក​ ញឹក​ ប៊ុនឆៃ​៖​ក្រោយ​រួប​រួម​នឹង​ប្រើ​តែ​ឈ្មោះ​ហ្វ៊ុន​ស៊ិន​ប៉ិច​ ហើយ​សម្តេច​ក្រុម​ព្រះ​ធ្វើ​ជា​ប្រធាន​ដដែល​

​លោក លន់ យ៉េង៖ ​យើង​សង្ឃឹម​ថា​អង្ករ​កម្ពុជា​នឹង​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត​លើ​ពិភព​លោក​បន្ត​ទៀត​

​លោក រៀល ខេមរិន្ទ​៖ «​បើ​បក្ស​ត្រូវ​បាន​តុលា​ការ​រំលាយ​ហើយ ​តើ​ខ្ញុំ​មាន​បក្ស​ឯណា​ដែល​ត្រូវ​ក្បត់​»​

​លោក ជុក ជំនោ៖ ​ការ​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​អង្គរ​ពេល​រាត្រី​ គឺ​ត្រូវ​មាន​ការ​សម្រេច​ពី​ភាគី​ពាក់​ព័ន្ធ​

​លោក ហេង សួរ​៖ «​ប្រទេស​ទាំង​៥ បាន​គាំទ្រ​ដល់​សេចក្តី​ថ្លែង​ការណ៍​រួម ស្តី​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា​ស្តី​ពី​ការ​ត​ភ្ជាប់​របប​សោ​ធន​និវត្តន៍​»​

​លោក មាស សុភ័ណ្ឌ​៖ ការ​ផ្សាយ​អប់រំ​បញ្ហា​គ្រឿង​ញឿន និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​មាន​សារៈ​សំខាន់​ណាស់​

លោក​​សឿង សារ៉ន​៖​ការ​អភិវឌ្ឍន៍​​តំបន់​​ខ្លះ​​ក្នុង​​ក្រុង ​មិន​មាន​​ការ​ចូលរួម​​ឬ​​ពិភាក្សា​​ជាមួយ​​ពលរដ្ឋ​​មូលដ្ឋាន​​ទេ​

លោក ​វ៉ាត់ ​ចំរើន​៖ ​ស៊ីហ្គេម​២០២៣ ​កម្ពុជា​ផ្តើម​រាប់​ថយ​ក្រោយ ​ក្រោយ​កំណត់​ថ្ងៃទី​០៥ ​ឧសភា​ ជា​ថ្ងៃ​បើក​

​លោក វេង សាខុន​៖ ​កម្ពុជា​មាន​មហិច្ឆតា​ផ្គត់​ផ្គង់​បន្លែ​ឲ្យ​បាន​ជិត​១០០​ភាគ​រយ​នៅ​ពេល​ខាង​មុខ​

​បណ្ឌិត គិន ភា​៖ ​«​ដំណោះ​ស្រាយ​បញ្ហា​ព្រំ​ដែន ​តាម​រយៈ​ជំនួប​រវាង​មេ​ដឹក​នាំ​កំពូល​ប្រទេស​ទាំង​២ ​គឺ​ជា​ការ​សម្រេច​ចិត្ត​បែប​នយោ​បាយ​»​

​បណ្ឌិត ឡេង ធារិទ្ធ៖ ការ​រៀប​ចំ​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប គឺ​កម្ពុជា​ចំណេញ​ទាំង​ផ្នែក​សេដ្ឋ​កិច្ច និង​នយោ​បាយ​

​លោក គីម ហ៊ាង​៖ «​ការ​បិទ​កាស៊ីណូ​អន​ឡាញ​ទាំង​ស្រុង ​គឺ​ចំណេញ​នយោ​បាយ ​តែខា​ត​សេដ្ឋ​កិច្ច​»​

​លោក រស់ សុវាចារ​៖ ​លទ្ធ​ផល​បាក់​ឌុប​ឆ្នាំ​នេះ នឹង​មិន​មាន​បញ្ហា​ស្រង់​ពិន្ទុ​ខ្វះ​ដូច​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ​

លោក​សុខ ឌូ​៖​ការ​អប់រំ​​របស់​​កុមារ​​នៅ​​សហគមន៍​​កំពុង​​រង​​ការ​គំរាម​កំហែង​​ដោយសារ​តែ​​វត្តមាន​​គ្រឿង​ញៀន​

លោក​ ហុក​ ម៉េងហ៊ាន់​៖​ ភាគី​ពាក់​ព័ន្ធ​ចង់​ឃើញ ​ការកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូ​និច​ និង​បង្កើន​កញ្ចប់​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​

​លោក ឌឹម សុវណ្ណ​រុំ​៖ ​ការ​ដែល គ.ជ.ប ​ក្លាយ​ជា​សមា​ជិក​ពេញ​សិទ្ធិ A-Web មាន​ន័យ​ថា គ.ជ.ប មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​

​លោក រ៉ុង ឈុន៖ «​យើង​មិន​អង្គុយ​រង់​ចាំ​មើល​ផល​ប៉ះ​ពាល់​មក​ដល់ ហើយ​ទើប​ស្វែង​រក​អន្តរាគមន៍​នោះ​ទេ​»​

​លោក កែវ វី​៖ ​ពេល​នេះ ទឹក​ជំនន់​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​ជាង​៦០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

​បណ្ឌិត គិន ភា​៖ «​កម្ពុជា​និង​ម៉ាឡេ​ស៊ី​មាន​លក្ខណៈ​ប្រជា​ធិ​ប​តេយ្យ​ទៅ​តាម​ស្ថាន​ភាព​រៀងៗ​ខ្លួន​»​

​លោក ជេត ជាលី​៖ ​ការ​ដែល​លោក មហាធៀ មហា​ម៉ាត់ មក​ធ្វើ​បឋកថា​គឺ​ជា​ជោគ​ជ័យ​របស់​RUPP​