អានតួអត្ថបទ
កម្ពុជា-ច្បាប់

គ.ជ.ប ផ្ដល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ជំទាស់​ជនបទេស​ដែល​ពួក​គេ​យល់​ថា មិន​សម​ចុះ​ឈ្មោះ​បោះឆ្នោត

នៅ​បាំង​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដំណើ​ការ​ចុះ​ឈ្មោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១​កញ្ញា ។ ហើយ​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​គណកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ប្រកាស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅក្នុង​ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ដោយ​ក្នុង​នោះ គ.ជ.ប បាន​បញ្ជូន​ឧបករណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ដល់​២៥ រាជធានី ខេត្តរួចហើយ។​ និង​ត្រៀម​ក្រុម​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន៦០០០នាក់។ គ.ជ.ប ក៏​បាន​គូសបញ្ជាក់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ចំពោះ​ជនបទេស​ណាដែល​ពួក​គេ​យល់​ថា មិន​សម​ចុះ​ឈ្មោះ​បោះឆ្នោត។​

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ផ្សាយពាណិជ្ជកម្ម

គ.ជ.ប បាន​ផ្ដល់​សិទ្ធិ​ឲ្យពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ជនបទបរទេស​ដែល​ពួក​គេ​យល់​ថា មិន​មាន​សិទ្ធិអាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នៅ​ក្រោយ​ការ​ចុះ​បោះឆ្នោត​ត្រូវ​បាន​បញ្ចប់​ពោល​គឺ​ក្នុង​ដំណាក់​បិទផ្សាយ​បញ្ចី​ឈ្មោះ​ដំបូង​នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៧។

ការ​ប្ដឹង​នេះ​ទៀត​សោត​ពលរដ្ឋ​ត្រូវ​ស្គាល់​ឈ្មោះ​និង​មុខ​របស់​ជន​បរទេស​ដែល​ពួក​គេ​ដឹង​ច្បាស់ថា ម្នាក់​នោះ​មិន​មែន​ជា​ខ្មែរ មិន​គ្រប់​អាយុ ឬ មិន​បាន​រស់​នៅ​ឃុំ​សង្កាត់​របស់​ពួក​គេ។ ការ​ប្ដឹងត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​ឃុំ​សង្កាត់​របស់​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ ហើយ​ក្នុង​ករណី​ដែល​ពលរដ្ឋមិន​ពេញ​ចិត្ត​ពួក​គេ​អាច​ប្ដឹង​បន្ត​មក​ស្ថាប័ន​គ.ជ.ប។

ប្រសិន​បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​របស់ គ.ជ.ប ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​បន្ត​ទៅ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ។
លោក​បន្ថែម​ថា មូល​ហេតុ​ដែល គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្ដឹង​ជំទាស់​នា​អំឡុង​ពេល​ចុះឈ្មោះ​បោះ​ឆ្នោត​គឺ​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ដោយ​ឡែក​ចំពោះ​ទិន្ន​ន័យ​រាប់​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អ៊ិន​ថើណេត​ដោយ​ក្នុង​នោះ​មាន​ប្រើ Flash ឬ Modem ដើម្បី​ភ្ជាប់​អ៊ិន​ថើ​ណេត។ សេវា​អ៊ិន​ថើ​ណេតនេះគ.ជ.ប ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ទូរសព្ទ​ចំនួន​បី​រួមានៈស្មាត សេកាត និង មិត្តហ្វូន។ បើតាម គ.ជ.ប  ក្រុមហ៊ុន​ទាំង​នេះ​អះ​អាង​ថា នឹង​ធានា​សុវត្ថិភាព​នៅក្នុង​ការ​បញ្ជូន​ទិន្នន័យអ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​ឲ្យ​មាន​ការ​បែប​ធ្លាយ។

បន្ថែម​ពី​លើ​នេះ​ទៀត គ.ជ.ប បាន​បង្ហើប​ថា ខ្លួន​កំពុង​ពិចារណា​យក​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ជា​ថ្ងៃ​ចុះ​ឈ្មោះបោះឆ្នោត​ប្រសិន​បើ​មាន​ការ​គាំទ្រ​និង​សហការ​ពី​សមត្ថកិច្ច​និង​អង្គការ​សង្គម​ស៊ីវិល។ ការបង្ហើបពី​លទ្ធភាព​នេះ​បន្ទាប់​ពី គ.ជ.ប ពិនិត្យ​ឃើញ​ថា ខាង​មន្ត្រី អត្តសញ្ញណកម្ម​បាន​បន្ត​ធ្វើ​អត្តសញ្ញាណបណ្ណ​ជូន​ពលរដ្ឋ​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ត្រូវ​ឈប់​សម្រាក់។

សូមបញ្ជាក់ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​សំណើរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​សំណើរ​ត្រូវ​បាន​ច្រាន​ចោល​ដោយ ​គ.ជ.ប ម្ដង​រួច​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ