អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​ដាក់​ឱ្យ​​ដំណើរ​ការ​​នូវ​​អគារ​​ពន្ធនាគារ​​ដ៏​​ទំនើប​​ដំបូង​​បំផុត​​របស់​ខ្លួន​

អគារ​ពន្ធនាគារ​ថ្មី​ដែល​នៅ​ជិត​ពន្ធនាគារ​ព្រៃ​ស ត្រូវបាន​បញ្ចប់​ការសង់​សង់ និង ចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ។ អគារ​ពន្ធនាគារ​ថ្មី​ដ៏​ទំនើប​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន និង​ត្រូវ​បានប្រគល់​ការគ្រប់គ្រង​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។ អគារ​ពន្ធនាគារ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ជាង​អគារ​ពន្ធនាគារ​ចាស់ និង ជួយ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៃ​ចំនួន​អ្នកទោស​ផងដែរ។

អាគារ​ពន្ធនាគារ​ថ្មី​
អាគារ​ពន្ធនាគារ​ថ្មី​ @FB
ផ្សាយពាណិជ្ជកម្ម

អគារ​ពន្ធនាគារ​ថ្មី​នេះ ស្ថិតនៅក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​សរ នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ វា​ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ ១,៥ ហិកតា ដោយ​ក្រុមហ៊ុន គន្ធ រី​ខុន ហូល​ឌី​ង ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ៤លាន​ដុល្លារ​អាមេរិក។ ដំបូង​ឡើយ អគារ​ពន្ធនាគារ​ថ្មី​នេះ ត្រូវបាន​ចុះកិច្ចសន្យា​សាងសង់ ដំណើរការ និង​ផ្ទេរ​ជាមួយ​ក្រុមហ៊ុន​គន្ធ រី​ខុន ហូល​ឌី​ង ក្នុង​រយៈពេល៤៥ឆ្នាំ។ ប៉ុន្តែ​បន្ទាប់ពី​សាងសង់​រួចរាល់ អគារ​ពន្ធនាគារ​ថ្មី​ដ៏​ទំនើប​នេះ​ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​ទិញ​ផ្តាច់​ពី​ក្រុមហ៊ុន​គន្ធ រី​ខុន ហូល​ឌី​ង យកមក​គ្រប់គ្រង​ដោយ​ខ្លួនឯង​វិញ​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។

អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការសាងសង់​អគារ​ពន្ធ​នាគារ​ថ្មី​នេះ​បាន​នៅឡើយ​ទេ។ ប៉ុន្តែ​កន្លងមក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​គូសបញ្ជាក់ថា អគារ​ពន្ធនាគារ​ថ្មី​ដ៏​ទំនើប​នេះ​ត្រូវបាន​សាងសង់ឡើង ដើម្បី​សម្រាល​ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ដែល​ផ្ទុក​អ្នកទោស​យ៉ាង​ចង្អៀត​ណែន ហើយ​ថា អគារ​ពន្ធនាគារ​ថ្មី​នេះ​មាន​លក្ខណៈ​ទំនើប និង ផ្តល់​ភាពងាយស្រួល​ជាង​អគា​ពន្ធនាគារ​ចាស់។

សូមបញ្ជាក់ថា អគារ​ពន្ធនាគារ​ដ៏​ទំនើប​ដែល​ទើប​មាន​ដំបូង​នៅ​កម្ពុជា​នេះ ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ២០១៧។ អគារ​ពន្ធនាគារ​ទំនើប​នេះ មាន​បំពាក់​ប្រព័ន្ធ​សន្តិសុខ​ខ្ពស់​ដែល​អាច​គ្រប់គ្រង​សន្តិសុខ​ក្នុង​ពន្ធនាគារ​បាន​យ៉ាង​តឹងរ៉ឹង​បំផុត។ បន្ថែម​លើ​នេះ ពន្ធនាគារ​ថ្មី​នេះ ក៏​នឹង​ផ្តល់​ផាសុខភាព​ល្អ​ជាង​ពន្ធនាគារផ្សេងៗ ព្រម​ជាមួយនឹង​ការផ្តល់សេវា​អប់រំ​ផ្លូវចិត្ត ការអប់រំ​ផ្តាច់​គ្រឿងញៀន និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈផ្សេងៗថែមទៀត។

កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​អះអាងថា អ្នកទោស​ដែល​អាច​សុំ​ផ្ទេរ​មក​ពន្ធនាគារ​ទំនើប​នេះ​បាន គឺ​តម្រូវឱ្យមាន​ការបង់ប្រាក់។ តែ​ទោះជា​បែបនេះ​ក្តី អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​របស់​ក្រសួងមហាផ្ទៃ​បាន​សង្កត់ធ្ងន់ថា ដ្បិតថា អគារ​ពន្ធនាគារ​ថ្មី​នេះ ផ្តល់​ភាពងាយស្រួល​ខ្លះ​ដល់​ជាប់ឃុំ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​អ្នកទោស​ដែល​ត្រូវ​ដកហូត​សិទ្ធិសេរីភាព​ដូច​អ្នកទោស​ដទៃទៀត​អ៊ីចឹង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ