អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​ត្រូវការ​​ថវិកា​​ជាង​៤រយ​​លាន​​ដុល្លារ​​បន្ថែម​ទៀត ដើ​ម្បី​​បោស​ស​ម្អាត​​គ្រាប់​មីន​​ដែ​ល​​នៅ​​សេស​សល់​

ថ្ងៃទី២៤ ខែកុម្ភៈ​ឆ្នាំ ១៩៩៧-២៤ ខែកុម្ភៈ​ឆ្នាំ២០១៩នេះ គឺជា​ខួប​ទី២០នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន។ នៅក្នុង​សារលិខិត​ទៅកាន់​ជនរួមជាតិ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រំលឹក​ឡើងវិញ​ពី​កំណរ​កំណើត​នៃ​ការ​បន្សល់ទុក​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​ទឹកដី​កម្ពុជា និង​បង្ហាញ​ផែនការ​បោសសម្អាត​នាពេលខាងមុខ។ សម្រាប់​លោក​ហ៊ុន សែន កម្ពុជា​ត្រូវការ​ថវិកា​ជាង៤រយ​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់។

កម្ពុជាត្រូវការថវិកាជាង៤រយលានដុល្លារបន្ថែមទៀត ដើម្បីបោសសម្អាតគ្រាប់មីនដែលនៅសេសសល់
កម្ពុជាត្រូវការថវិកាជាង៤រយលានដុល្លារបន្ថែមទៀត ដើម្បីបោសសម្អាតគ្រាប់មីនដែលនៅសេសសល់ @Rathana Heng
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាងថា កម្ពុជា​នៅមាន​ផ្ទៃដី​សង្ស័យថា មាន​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម​ប្រមាណ​ជិត២ពាន់(១៩៧០)គីឡូម៉ែត្រ​ក្រឡា​ទៀត​ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ពី​ឆ្នាំ២០១៨ដល់​ឆ្នាំ២០២។ ឆ្នាំ២០១៨ដល់​ឆ្នាំ២០២៥នេះ គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កំចាត់​ចោល​ឱ្យអស់​នូវ​គ្រាប់លា​ក់មុខ​នៅលើ​ទឹកដី​កម្ពុជា​នៅត្រឹម​ឆ្នាំ២០២។ ដើម្បី​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​គូសបញ្ជាក់​ឱ្យដឹងថា គឺ​ត្រូវការ​ថវិកា​ប្រមាណ៤០៦លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត។

សូមបញ្ជាក់ថា គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម​ដែលមាន​នៅលើ​ទឹកដី​កម្ពុជា បាន​បន្សល់ទុក​តាំងពី​សង្គ្រាម​ឥណ្ឌូចិន និង​ជម្លោះផ្ទៃក្នុង​កម្ពុជា​រយៈពេល​ជាង​បី​ទសវត្សរ៍​មកនេះ។ កម្ពុជា​បានចាប់ផ្តើម​បោសសម្អាត​គ្រាប់​ទាំងនេះ​តាំងពី​ឆ្នាំ១៩៩២ដែល​មកដល់ពេលនេះ គឺមាន​រយៈពេល២៧ឆ្នាំ​ហើយ។ បើតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​កម្ពុជា គឺ​ចាប់តាំងពី​ឆ្នាំ១៩៩២ មកដល់​ឆ្នាំ២០១៨ អាជ្ញាធរ​មីន​បាន​រំដោះ​ដី​មាន​មីន​បាន​ជាង១ពាន់៨រយ(១.៨០២)គីឡូម៉ែត្រ​ក្រឡា ដោយ​រកឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង១លាន(១.០៦២.០២០)គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​ជាង២ម៉ឺន(២៤.៨៣២)គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង២លាន(២.៧៦៧.០២០)គ្រាប់ ព្រមទាំង​បានធ្វើ​ចំនួន​ជនរងគ្រោះ​ធ្លាក់ចុះ​ពី​ជាង៤ពាន់(៤.៣២០)នាក់​ក្នុង​ឆ្នាំ១៩៩៦មក​ត្រឹម៥៦នាក់​នៅក្នុង​ឆ្នាំ២០១។

ដោយឡែក​នៅក្នុង​ឆ្នាំ២០១៨កន្លងទៅនេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​(ស៊ីម៉ាក់) បាន​បោសសម្អាត​ផ្ទៃដី​បាន​ទំហំ ជាង៨៨លាន(៨៨.៦៦៦.៥៤៦ ម២)ម៉ែត្រការ៉េ ដោយបាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌុ​មិនទាន់​ផ្ទុះ​សរុប​ចំនួន ជាង៤ម៉ឺន ៥ពាន់(៤៥.៤៩៣ )គ្រាប់។ លទ្ធផល​នេះ បង្ហាញឱ្យឃើញថា នៅក្នុង​រយៈពេល១២ខែ​ក្នុង​ឆ្នាំ២០១៨ អាជ្ញាធរ​ស៊ីម៉ាក់​សម្រេចបាន​លទ្ធផល១១៨,០២% បើ​ធៀប​ទៅនឹង​ផែនការ​ដែល​បាន​ដាក់ចេញ​ប្រចាំឆ្នាំ២០១។ ចំណែក​អត្រា​គ្រោះថ្នាក់​នៅក្នុង​ឆ្នាំ២០១៨នេះ​វិញ គឺមាន​ចំនួន៥៨នាក់​ដែលជា​ចំនួន​ស្មើគ្នា បើ​ប្រៀបធៀប​ជាមួយនឹង​ឆ្នាំ ២០១៧ ប៉ុន្តែ​គ្រោះថ្នាក់​ដោយសារ​មីន មានការ​កើនឡើង​លើស​ពី​ឆ្នាំ​ចាស់​ចំនួន៦ករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ