បទសម្ភាស
លោកអ៊ូ ច័ន្ទរ័ត្ន៖«ខ្ញុំមិនខឹងទេតែហួសចិត្តដែលថ្នាក់ដឹកនាំអតីតបក្សប្រឆាំងមិនស្វាគមន៍ខ្ញុំនៅកូរ៉េ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៩
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកអ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ។ ម្សិលមិញ លោកអ៊ូ ច័ន្ទរ័ត្ន ត្រូវបង្ខំចិត្តមិនចូលរួមវេទិកាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សន្តិភាពដែលរៀបចំឡើងដោយអង្គការនៃវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ី (AHPF)នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែក្រុមថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សប្រឆាំងប្រកាសមិនគាំទ្រវត្តមានរបស់លោក។ ទោះជាបែបនេះក្តី លោកអ៊ូ ច័ន្ទរ័ត្ន អះអាងថា លោកមិនខឹងនឹងពួកគេទេ គឺគ្រាន់តែហួសចិត្តបន្តិចប៉ុណ្ណោះ។