អានតួអត្ថបទ
កម្ពជា

អ្នកនាំ​ពាក្យ​​បក្ស​​កាន់​អំណាច​​ហៅ​​អ្នកមាន​​ប្រតិកម្ម​​និង​​តវ៉ា​​ចំពោះ​​រឿង​​បោះឆ្នោត​​ថា​​ជា​​រុយ​​និង​​មូស​

បន្ទាប់ពី​មាន​ក្រុម​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​ធ្វើបាតុកម្ម ក៏ដូចជា​សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​មានប្រតិកម្ម​នានា​ទាក់ទង​ទៅនឹង​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បានចេញ​មុខ​មក​ប្រតិកម្ម។ សម្រាប់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច អ្នក​ទាំងអស់នេះ​គឺជា​រុយ និង​មូស​មក​ឆាឆៅ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
លោកសុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​ដែល​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា​ជាការ​ឆាឆៅ​ដល់​ដំណើរការ​បោះឆ្នោត​នោះ គឺ​ការធ្វើ​បាតុកម្ម​របស់​ស​មា​ជិ​ក​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ឲ្យ​ជប៉ុន​ឈប់​ផ្តល់ជំនួយ​មក​ឲ្យ​គជប ការចេញ​ប្រតិកម្ម​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​និង​មិន​អន្តរជាតិ​ជុំវិញ​សភាពការណ៍​នៅ​កម្ពុជា ការចេញ​សេចក្តីថ្លែងការណ៍​របស់​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង ការវាយតម្លៃ​ពី​អង្គការ​សង្កេត​ការ​ណ៏​បោះឆ្នោត​ថា មានការ​គំរាមកំហែង ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​បញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​ការបោះឆ្នោត។

ក្រៅពីនេះ ក៏មានដែរ​ការបង្ហាញ​ថា​មាន​បទល្មើស​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​នៅមុន​ពេល​បោះឆ្នោត អង្គការ​នានា​នាំគ្នា​ធ្វើ​បទ​សម្ភាស​ន៏​លើក​ពី​ផល​អវិជ្ជមាន​នៅក្នុង​សង្គម​ដើម្បី​ដាក់​កំហុស​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​រដ្ឋ និង​ការ​បំផុសប្រជាជន​កម្ពុជា​មិន​ទៅ​បោះឆ្នោត​ដោយ​ប្រើពាក្យ​ថា​នៅផ្ទះ​ឈ្នះ​ឯង ចង់​រារាំង​ការបោះឆ្នោត​ជាដើម។ នេះ​បើតាម​លោក​អះអាង​ពី​លោក​សុខ ឥសាន​ដដែល។ អ្នកនាំពាក្យ​គណ​ក្ស​កាន់អំណាច​រូបនេះ បានចាត់ទុក​សកម្មភាព​ទាំងអស់នេះ​ថា កំពុង​ហ៊ុមព័ទ្ធ​សភាព​ការ​ណ៏​នយោបាយ សេដ្ឋកិច្ចសង្គម ដើម្បី​ធ្វើ​ឲ្យ​មើលទៅ​ហាក់ដូចជា​ច្របូកច្របល់​ខ្លាំងណាស់។

បន្ថែម​លើ​នេះ លោក​សុខ ឥសាន ក៏បាន​ហៅ​អ្នក​ដែលមាន​ប្រតិកម្ម​ចំពោះ​រឿង​បោះឆ្នោត​នៅ​កម្ពុជា​ទាំងនេះ​ថា ជា​រុយ និង​មូស​ហើយ​ថា ទោះបី​អ្នក​ទាំងនេះ​ឆាឆៅ​សភាព​ការ​ណ៏​នយោបាយ​យ៉ាង​ណាក​ក៏ដោយ ក៏​ដំណើរការ​ឆ្ពោះទៅរក​ការបោះឆ្នោត​នៅតែ​ទៅមុខ​ដោយ​រលូន​ដដែល។ សម្រាប់​ការបោះឆ្នោតជាតិ​នា​ថ្ងៃទី២៩ កក្កដា​ខាងមុខនេះ លោក​សុខ ឥសាន អះអាងថា នឹង​ប្រជាជន​កម្ពុ​ជាជាង៨៤ភាគរយ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​នឹង​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​នានា និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​ទទួលជោគជ័យ​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ