អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​សម្តេច​ក្រុម​ព្រះ​នរោត្តមរណឫទ្ធិ រង​របួស​ធ្ងន់

អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព ក្រោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ខណៈ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ត្រូវ​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ មក​សង្គ្រោះ​​បន្ទាន់​​នៅរាជធានី​ភ្នំពេញ។ រហូត​មកទល់​ពេល​នេះ អ្នក​រង​របួស​ផ្សេង​ទៀត នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរ នៅ​ព្រឹក​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ។

អ្នកម្ខាង អ៊ុក ផល្លា បានទទួលមរណភាព នៅថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៨។
អ្នកម្ខាង អ៊ុក ផល្លា បានទទួលមរណភាព នៅថ្ងៃទី ១៧ មិថុនា ឆ្នាំ២០១៨។ Curtesy of Kley Kley
ផ្សាយពាណិជ្ជកម្ម

អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព ក្រោយ​បញ្ជូន​​ទៅ​ដល់​មន្ទីរ​ពេទ្យ ដោយ​សាររង​របួស​ធ្ងន់ធ្ងរ​ក្រោយ​ពី​ជួប​ឧប្បត្តិវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ក្នុង​ឱកាស​យាង​ចុះ​ជួប​សំណេះសំណាលជា​មួយ​សមាជិក​-​សមាជិកា ​ជាង​២​ពាន់​នាក់ នៅ​ខេត្ដ​ព្រះ​សីហនុ។ ចំណែក​ឯ សម្តេច​ក្រុម​ព្រះ​នរោត្តម រណ​ឬ​ទ្ធ ត្រូវ​បាន​បញ្ជូន​​តាម​ឧទ្ធម្ភាគច្រក មកសង្រ្គោះ​នៅ​រាជធានី​ភ្នំពេញ។ គួរ​ជម្រាបថា អ្នក​ម្ខាង អ៊ុក ផល្លា គឺជា​បេក្ខជន​តំណាង​រាស្រ្ត​លេខ​រៀងទី១ មណ្ឌល​ខេត្ត​ព្រៃ​វែង របស់​គណ​បក្ស​ហ៊្វុន ស៊ិនប៉ិច។

បើ​តាម​លោក​ឧត្តមសេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ ក្បួន​រថយន្ត​របស់​សម្តេច​ក្រុម​ព្រះ បាន​ប៉ះទង្គិចជា​មួយ​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង។ ហេតុ​ការណ៍នេះ ​បាន​កើត​ឡើង​នៅ​ម៉ោង​៨ និង​៥០​នាទីព្រឹក លើ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​២០០-២០១ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ។

បើ​តាម​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុដ​ដែល គ្រោះ​ថ្នាក់នេះ ​បាន​បង្ក​ឡើង​ដោយ​រថយន្ត​តាក់​ស៊ី ដែលបើកបរ ក្នុង​ទិសដៅ​ពី​ខេត្ត​ព្រះ​សីហនុ ទៅ​ភ្នំពេញ។ រថយន្ត​តាក់​ស៊ី​ដែល​ដឹក​ភ្ញៀវ​៤​នាក់ បាន​រ៉េចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​បុក​នឹង​រថយន្ត​របស់​សម្តេច​ក្រុម​ព្រះ ក្នុង​ទិសដៅ​ផ្ទុយ​គ្នា។

សូម​ជម្រាប​ជូន​ថា​កាលពី​ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង​អ៊ុក ផល្លា ក៏​ធ្លាប់​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្រោយ​ពី​ត្រឡប់​មកពី​ការ​ជួប​សំណេះសំណាល​អ្នក​គាំទ្រ​របស់​ព្រះ​អង្គ ពី​ខេត្ត​កំពង់ចាម។ ឆ្នាំ​២០១៧ ក្បួន​រថយន្ត​ដង្ហែរ​សម្ដេច​ក្រុម​ព្រះ ដែល​គ្រោង​នឹង​ចុះ​ទៅ​ជួប​សំណេះសំណាល ជា​មួយ​ពលរដ្ឋ​ក្នុង​ខេត្ត​កំពត ក៏​ត្រូវ​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ចំណុច​ភូមិ​ព្រៃ​តាព្រឹត ឃុំស្ដេចគង់​ខាង​លិច ស្រុក​បន្ទាយមាស ខេត្ត​កំពត បណ្ដាល​ឲ្យ ​ក្បួន​រថយន្ត​ធ្លាក់​ចូល​ក្នុង​ស្រែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ