អានតួអត្ថបទ
បទយកការណ៍

អតីត​​គ្រូ​​ជម្រើស​ជាតិ​​កម្ពុជា​​ជួល​​តារាង​​បាល់ទាត់​​គេ​​ធ្វើ​ជា​​ថ្នាល​​បណ្តុះ​បណ្តាល​​បាល់ទាត់​​ដល់ក្មេង​ៗ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អតីត​គ្រូ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក​ប្រាក់ សុវណ្ណារ៉ា បាន​បង្កើត​ថ្នាល​បណ្តុះបណ្តាល​បាល់ទាត់​ដល់ក្មេងៗដែល​ចង់​ក្លាយខ្លួនជា​កីឡាករ​អាជីព​នៅពេល​អនាគត។ ថ្នាល​បណ្តុះបណ្តាល​នេះ មាន​ឈ្មោះថា Prak Football Academy ហើយ​តម្រូវ​ឲ្យក្មេងៗដែល​ចូល​ហ្វឹកហាត់​បង់ប្រាក់​ទៅតាម​លទ្ធផល​របស់ខ្លួន ដើម្បី​យកទៅ​ជួល​តារាង​បាល់ទាត់​ឯកជន និង​ចំណាយ​លើ​ថ្លៃ​ទឹក ភ្លើង​ក្នុងពេល​ហ្វឹកហាត់។ លោក​ប្រាក់ សុ​ណ្ណា​រ៉ា បាន​លើកឡើងថា ថ្នាល​បណ្តុះបណ្តាល​បាល់ទាត់​នេះ គឺ​សំខាន់​ខ្លាំងណាស់​ក្នុងការ​រុញច្រានក្មេងៗឲ្យ​ជា​កីឡាករ​អាជីព។ បើតាម​លោក​ប្រាក់ សុវណ្ណារ៉ា នៅពេលណា​កម្ពុ​ជាមាន​ថ្នាល​បណ្តុះបណ្តាល​កាន់តែច្រើន នោះ​វិស័យ​បាល់ទាត់​កម្ពុជា​ក៏​នឹង​តែ​រីកចម្រើន​ដែរ។

លោកប្រាក់ សុវណ្ណារ៉ា ​កំពុង​បង្ហា​ត់ក្មេងៗ​លេងបាល់ទាត់​
លោកប្រាក់ សុវណ្ណារ៉ា ​កំពុង​បង្ហា​ត់ក្មេងៗ​លេងបាល់ទាត់​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ