rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​តែ​ប្រកាន់​ជំហរ​មិន​ចូលរួម​ក្នុង​ឧត្តមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​

media
លោកឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន @FB

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី​កម្ពុជា​បាន​លើកឡើង​ថា ​មាន​តែ​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​តែ​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព​ក្នុង​ការ​កោះហៅ​ក្រសួង ​ និង ​ស្ថាប័ន​រដ្ឋ​មក​សាកសួរ​បាន​ ក្រៅពី​យន្តការ​រដ្ឋសភា​។ ជាមួយ​គ្នា​នេះ ​លោក​ក៏​បាន​ប្រកាស​ថា ​យន្តការ​នេះ​នៅតែ​បើក​ចំហរ​សម្រាប់​គណបក្ស​ដទៃ​ទៀត​ក្នុង​ការ​ចូលរួម​ជា​សមាជិក​តាម​រយៈការ​ស្នើសុំ​។ ​ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បដិសេធ​មិន​ចូលរួម​តាំង​ដើម​មក ​នៅថ្ងៃនេះ​បាន​ប្រកាស​រក្សា​ជំហរ​របស់​ខ្លួន​ដដែល​។ សូម​ស្ដាប់​ប្រសាសន៍​របស់​លោក​ឡឹក សុធារ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ។