rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ជប៉ុន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក​ហ៊ុន ម៉ា​ណែ​​ត៖​ជប៉ុន​​នឹង​​បន្ត​​ជួយ​​ដល់​កម្ពុជា​​ក្នុង​​ការ​ពង្រឹង​​លទ្ធិ​ប្រជាធិបតេយ្យ​

media
លោកហ៊ុន ម៉ាណែត ​ថ្លែង​ប្រាប់​អ្នកកាសែត​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅជប៉ុន​ @RFI

កូនប្រុស​ច្បង​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​ណែ​ត បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល៥ថ្ងៃ​នៅ​ប្រទេស​ជប៉ុន។ ក្រោយ​មកដល់​កម្ពុជា​ភ្លាម លោក​ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ប្រាប់​ក្រុមអ្នកកាសែត​ថា ជប៉ុន​សន្យា​បន្ត​ជួយ​អភិវឌ្ឍន៍​ដល់​កម្ពុជា ព្រមទាំង​ជួយ​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត។ ទាក់ទង​នឹង​ការបោះឆ្នោត​វិញ លោក​ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​តាមរយៈ​ការគាំទ្រ​ដំណើរការ​នៃ​ការបោះឆ្នោត​នាពេលខាងមុខ។ សូម​ស្តាប់​ប្រសាសន៍​របស់លោក​ហ៊ុន ម៉ា​ណែ​ត៖


សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត​នៅ​ជប៉ុន​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធានា​ពី​ភាពសេរី និង​យុត្តិធម៌​នៃ​ការបោះឆ្នោត​នាពេលខាងមុខ។ ដំណើរ​ទស្សនកិច្ច​នេះ​ទៀតសោត ក៏​ធ្វើឡើង​បន្ទាប់ពី​កញ្ញា​កឹម មនោ​វិទ្យា​កូនស្រី​លោក​កឹម សុខា និង​លោក​សម រង្ស៊ី បាន​ទៅរក​ជប៉ុន​ឲ្យ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ធានា​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ លោកនាយក​មន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ ក្នុងជំនួប​ជាមួយ​លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​នូវ​យោបល់​មួយចំនួន ដើម្បី​ឲ្យ​កម្ពុជា​យកទៅ​ពិចារណា​ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះឆ្នោត​នា​ចុងខែ​កក្កដា ប្រព្រឹត្ត​ទៅដោយ សេរី យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​អំពី​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ខ្មែរ។ តែ​យ៉ាងណាក៏ដោយ លោក​ស៊ីន​ហ្សូ អា​បេ បាន​គូសបញ្ជាក់ថា ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ នេះ​បើតាម​អះអាង​របស់លោក​ហ៊ុន ម៉ា​ណែ​ត៕