អ្នកសិក្សាសង្គមនិងសង្គមស៊ីវិល៖គណៈរដ្ឋមន្ត្រីថ្មីគួរមានការផ្លាស់ប្តូរសមាសភាពខ្លះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៩
ម្សិលមិញ ព្រះមហាក្សត្រកម្ពុជាបានត្រាស់បង្គាប់ចាត់តាំងលោកហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតសម្រាប់អាណត្តិថ្មីនេះ។ ដូច្នេះ កិច្ចការបន្ទាប់ គឺលោកនាយករដ្ឋមន្ត្រីត្រូវរៀបចំបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដើម្បីឲ្យរដ្ឋសភាអនុម័តផ្តល់ទំនុកចិត្តនាពេលខាងមុខនេះ។ ប៉ុន្តែសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវបានលោកហ៊ុន សែន ធ្វើឡើងដោយប្រិតប្រៀង និងប្រុងប្រយ័ត្នបំផុតមិនឲ្យបែកធ្លាយដូចនៅអាណត្តិមុនៗឡើយ។ ថ្វីបើសមាសភាពថ្មីមិនទាន់ចេញជាផ្លូវការ ប៉ុន្តែអ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងសង្គមស៊ីវិលបញ្ចេញមតិថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មីគួរតែមានការផ្លាស់ប្តូរខ្លះ ដើម្បីបង្កើនប្រសិទ្ធការងាររបស់រដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ។