អានតួអត្ថបទ
បួគីណាហ្វាសូ

នាយករដ្ឋមន្ត្រី​​បួ​គី​ណា​ហ្វា​សូ​ ចង់​​សើ​រើ​​សំណុំ​រឿង​​ចាស់ ​និង​​ចង់​​ធ្វើ​​បត្យាប័ន​​អតីត​​ប្រធានាធិបតី​

នាយករដ្ឋមន្ត្រី​អន្តរកាល អ៊ី​ស្សាក់ ហ្ស៊ី​ដា (Isaac Zida) របស់​បួ​គី​ណា​ហ្វា​សូ បាន​ថ្លែង​ម្សិលមិញ​ថា សំណុំរឿង​ឃាតកម្ម​លើ​រូប​បិតា​បដិវត្តន៍​ឈ្មោះ សង់កា​រ៉ា (Sankara) នៅ​ឆ្នាំ១៩៨៧ ដែល​មិន​ធ្លាប់​លាតត្រដាង​សោះ​នោះ នឹងត្រូវ«បើក​ឡើងវិញ​ទាំងស្រុង»។ លោក ហ្ស៊ី​ដា ក៏​ប្រាប់​ផងដែរ​ថា បួ​គី​ណា​ហ្វា​សូ​នឹង​ស្នើសុំ​ទៅ​ប្រទេស​ម៉ា​រ៉ុ​ក ឱ្យធ្វើ​បត្យាប័ន​ប្រធានាធិបតី​ទើប​ធ្លាក់​ពី​អំណាច​ឈ្មោះ ប្លេ​ស កុំ​ប៉ា​អូ​រ៉េ (Blaise Compaoré)។

លោក​អ៊ីស្សាក់ ​ហ្ស៊ីដា ​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​បួគីណាហ្វាសូ​ក្នុង​សម័យ​អន្តរកាល​
លោក​អ៊ីស្សាក់ ​ហ្ស៊ីដា ​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​បួគីណាហ្វាសូ​ក្នុង​សម័យ​អន្តរកាល​
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន វា​គ្រាន់តែ​ជាការ​ថ្លែង​ប៉ុណ្ណោះ ប៉ុន្តែ​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​អស្ចារ្យ។ នៅ​ចំពោះមុខ​សារព័ត៌មាន​ជាតិ នាយករដ្ឋមន្ត្រី​អន្តរកាល​នៃ​ប្រទេស​បួ​គី​ណា​ហ្វា​សូ បាន​ផ្តើម​ថ្លែងថា សំណុំរឿង សង់កា​រ៉ា (Sankara) នឹងត្រូវ«បើក​ឡើងវិញ​ទាំងស្រុង»៖ «ការប្តឹង​ជនជាប់សង្ស័យ​ថា​មានទោស​នឹងត្រូវ​ចាប់​ផ្តើមធ្វើ ហើយ​យុត្តិធម៌​នឹងមាន»។ នេះ​ជាការ​ប្រកាស​របស់លោក អ៊ី​ស្សាក់ ហ្ស៊ី​ដា (Isaac Zida)។

គឺ​អំឡុងពេល​មាន​រដ្ឋប្រហារ​ឆ្នាំ១៩៨៣ ដែល​បានធ្វើឱ្យ​លោក តូម៉ាស សង់កា​រ៉ា (Thomas Sankara) បាន​ឡើងកាន់​អំណាច ហើយ​នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨៧ គាត់​ត្រូវបាន​គេ​ធ្វើឃាត​ក្នុង​រដ្ឋប្រហារ​មួយ​ផ្សេងទៀត។ តាំងពី​ពេលនោះ​មក ដោយសារ​មូលហេតុ​នយោបាយ​ដ៏​ច្បាស់ក្រឡែត គេ​មិនអាច​បង្កើតឱ្យមាន​ខ្សែសង្វាក់​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីដែល​បានកើត​ឡើង​ឡើយ។
 
ដំណើរ​ឆ្ពោះទៅ​ការធ្វើ​បត្យាប័ន​លោក ប្លេ​ស កុំ​ប៉ា​អូ​រ៉េ (Blaise Compaoré)?

មុននេះ​ពីរ​បី​ថ្ងៃ ប្រធានាធិបតី​អន្តរកាល​បួ​គី​ណា​ហ្វា​សូ មី​ស្សែ​ល កា​ហ្វង់​ដូ (Michel Kafando) បានប្រកាស​រួចហើយ​ថា ផ្នូរ​ដែល​គេ​សង្ស័យថា​ជា​របស់​មេទ័ព សង់កា​រ៉ា នៅ​ទី​បញ្ចុះសព ភាគ​ខាងកើត​រដ្ឋធានី នឹងត្រូវ​គាស់​មើល ដើម្បី​ផ្ទៀងផ្ទាត់ ADN និង​ដើម្បី​កំណត់ថា​នោះ​ជា​សព​របស់​បិតា​បដិវត្តន៍​ពិតប្រាកដ​ឬ​យ៉ាងណា ដែល​នៅក្នុង​ផ្នូរ​នោះ។ នៅក្រោម​អំណាច​របស់លោក ប្លេ​ស កុំ​ប៉ា​អូ​រ៉េ (Blaise Compaoré) តុលាការ​ក្នុងប្រទេស​បួ​គី​ណា​ហ្វា​សូ តែងតែបាន​ប្រកាសថា​ខ្លួន​មិនមាន​សមត្ថភាព​ដើម្បី​អនុញ្ញាត​ឱ្យធ្វើ​ពិសោធន៍​បែបនេះ​ទេ។

ប្រមុខ​រដ្ឋាភិបាល​បួ​គី​ណា​ហ្វា​សូ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការស្នើសុំ​ទៅ​អាជ្ញាធរ​ម៉ា​រ៉ុ​ក​នឹងត្រូវ​ធ្វើឡើង ដើម្បីឱ្យ​អតីត​ប្រធានាធិបតី ប្លេ​ស កុំ​ប៉ា​អូ​រ៉េ អាចមក​ឈរ​នៅ​ចំពោះមុខ​តុលាការ​បួ​គី​ណា​ហ្វា​សូ​បាន។ លោក កុំ​ប៉ា​អូ​រ៉េ បាន​ចាក​ចេញពី​ប្រទេស​កូត​ឌី​វ័រ ដែលជា​ទីជ្រកកោណ​ដំបូង​របស់គាត់ ដើម្បី​ភៀសខ្លួន​ទៅ​ប្រទេស​ម៉ា​រុក កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ