អានតួអត្ថបទ
អាហ្វ្រិកខាងត្បូង​

បក្ស​​​​កាន់អំណាចរបស់​​លោក​​ម៉ាន់ដឺឡា​​​​​ចាញ់​ឆ្នោត​​ឃុំ-សង្កាត់​​ នៅ​រដ្ឋធានី​ Pretoria​ ​

បក្ស​កាន់អំណាចរបស់​ប្រធានាធិបតី​ ចាកប់ ហ្ស៊ូម៉ា ​​នៅអាហ្វ្រិកខាងត្បូង​ លែង​ទទួលបាន​សម្លេងឆ្នោត​លើសលុប​ នៅ​ទីក្រុង​ព្រេតូរីយ៉ា ​ទៀតហើយ សម្រាប់​ការ​បោះឆ្នោត​​ឃុំ-សង្កាត់ ថ្ងៃសៅរ៍​នេះ។ បក្ស​ប្រឆាំង​បាននាំមុខ​គេ​ ​ជាមួយ​សម្លេង៤៣,១ភាគរយ ​បក្ស​កាន់អំណាច​ទទួល​​​សម្លេង​ត្រឹម​​​​៤១,២ភាគរយ​ប៉ុណ្ណោះ។ ប៉ុន្តែ ​​គិត​ជា​លទ្ធផល​​​បណ្តោះ​អាសន្ន​ សម្រាប់​ទូទាំង​​ប្រទេស​ ​​​រហូត​​ពេលនេះ​​ បក្ស​កាន់អំណាច​​នៅ​តែនាំមុខ​ ជាមួយ​សម្លេង​៥៣,៨​ភាគរយ។ ​

គណៈ​កម្មការ​បោះឆ្នោត​រាប់សន្លឹកឆ្នោត​ នៅ​ក្រុងព្រេតូរីយ៉ា ថ្ងៃសៅរ៍ ​៦សីហា ២០១៦។
គណៈ​កម្មការ​បោះឆ្នោត​រាប់សន្លឹកឆ្នោត​ នៅ​ក្រុងព្រេតូរីយ៉ា ថ្ងៃសៅរ៍ ​៦សីហា ២០១៦។ GIANLUIGI GUERCIA / AFP
ផ្សាយពាណិជ្ជកម្ម

ជា​ប្រវត្តិសាស្ត្រ ​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់ នៅ​អាហ្វ្រិកខាងត្បូង ថ្ងៃសៅរ៍​នេះ ​បក្ស​សមាជជាតិ​អាហ្វ្រិក​​ ដែល​​កាន់អំណាច តាំង​ពី​របប​​​អាប៉ាថេត​បិទបញ្ចប់មក​​ បាន​បាក់មុខ​ជាខ្លាំង ដោយ​លែង​ទទួល​បាន​​សម្លេង​លើសលុប​នៅ​រដ្ឋធានី​ព្រេតូរីយ៉ា ​ដូចពេល​មុនៗ​ទៀតហើយ។​ ​​​ពិសេសទៅ​​ទៀត គឺ​បក្ស​ប្រឆាំង​សម្ព័ន្ធ​ប្រជាធិបតេយ្យ ​​បាន​នាំមុខ​ ក្នុង​រដ្ឋធានី​នេះតែម្តង។ 

នៅ​​​នែលសុន​ ម៉ាន់ដឺឡា បេ ជា​តំបន់​ក្រុង​សំខាន់​ទី៦​ឯណោះវិញ​ ​បក្ស​ប្រឆាំងសម្ព័ន្ធ​ប្រជា​ធិបតេយ្យ​​​បា​ន​បន្ត​មក​បំបាក់​មុខ​​បក្ស​កាន់អំណាចដោយ​​ទទួលបាន​សម្លេង​ ​៤៦,៧​ភាគរយ។ បក្ស​កាន់អំណាច​ទទួលបាន​តែ​៤០ភាគរយប៉ុណ្ណោះ។ រឹតតែ​បាក់​មុខ​សម្រាប់​បក្ស​កាន់អំណាច​​​របស់​លោក​នែលសុន ម៉ាន់ដឺឡា ព្រោះ​នៅ​ក្រុង​ម៉ាន់ដឺឡា បេ​ នេះ ​មានកំពង់ផែ​ អេលីហ្សាបែត ជា​​​ទីតាំង​តស៊ូ​ប្រឆាំង​របប​អាប៉ាថេត។

 

​​បក្ស​កាន់អំណាច​របស់​លោក​នែលសុន ម៉ាន់ដឺឡា ​​កាន់កាប់​អាហ្វ្រិកខាងត្បូង​តាំងពី​អាហ្វ្រិក​ខាងត្បូង​ទទួល​​​លទ្ធិ​ប្រជាធិបតេយ្យ ​ក្រោ​យរបប​អាប៉ាថេតបិទបញ្ចប់​ ឆ្នាំ​១៩៩៤មក។ បក្ស​កាន់អំណាច​​លែង​មានប្រជាប្រិយភាព​ដូចមុន។ ​ប្រធានាធិបតីគឺ​លោក ​​ចាកប់ ហ្ស៊ូម៉ា ដែល​ឡើងកាន់កាប់​ប្រទេស​តាំង​ពិ​ឆ្នាំ២០០៩មក ​​រងរឿង​អាស្រូវ​ថា បាន​យក​លុយរដ្ឋ​ទៅ​ជួសជុល​ផ្ទះ​របស់​លោក។ សេដ្ឋកិច្ច​ទៀតសោត​ក៏​មិនជួបកំណើនទាល់តែសោះ។ ​

 

ដោយឡែក​ ទោះ​ជា​បាន​នាំមុខ​បក្ស​កាន់អំណាច​ក្តី នៅ​ទី​​ក្រុង​ព្រេតូរីយ៉ា និងនែលសុន ​​ម៉ាន់ដឺឡា បេ​ក្តី​ ​ក៏បក្ស​ប្រឆាំង​មិន​ទទួលបាន​សម្លេង​លើសលុប​ដែរ។ ដើម្បី​អាច​គ្រប់គ្រង​ទីក្រុង​ទាំង២ ​​​បក្ស​ប្រឆាំង​ត្រូវ​ស្វែង​រក​​​​ដៃគូ​ ​មកធ្វើការ​ជាមួយ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ