អានតួអត្ថបទ
បទសម្ភាស

លោក ម៉ែន និមិ្មត៖ វិវាទ​ការងារ ក្នុង​ឆ្នាំ​២០១៧ ធ្លាក់ចុះ ដោយ​សារ​ច្បាប់​សហជីព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក​ ម៉ែន និម្មិត នាយកប្រតិបត្តិ​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល ដែល​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តការ​រយៈពេល ១៥ ឆ្នាំ​នៅ​កម្ពុជា គឺ​ជា​ស្ថាប័ន​ដែល​ជំនាញ​ក្នុង​ការ​ដោះស្រាយ​វិវាទការងារ​យ៉ាងសកម្ម ជា​ពិសេស​នៅ​ក្នុង​វិស័យ​កាត់ដេរ​។ ​បើ​តាម​ក្រសួង​ការងារ ដោយ​មាន​ការ​ចូល​រួម​សហការ​ពី​ខាង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ផង ក្នុង​រយៈពេល​​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ​វិវាទ​ការ​ងារ​រួម មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​ ឆ្លើយ​តបនឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក ម៉ែន និម្មិត មើល​ឃើញ​ថា វិវាទ​ការងារ​ចាប់​ផ្តើម​ ថយ​ចុះ​ដោយ​សារ​តែ​ច្បាប់​ស្តី​ពី​សហជីព ដ៏ចម្រូងចម្រាស់​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៦​។  

លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ @ក្រុមប្រឹក្សាអាជ្ញាកណ្តាល
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ