rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សកម្មជន​សិទ្ធិ​មនុស្ស៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ នៅ​ទី​លាន​ប្រជាធិបតេយ្យ ​ស្ថិត​ក្រោមការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​

media
ទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី ១០ ធ្នូ ខួបលើកទី៧០ នៅទីលានប្រជាធិបតេយ្យ @RFI

សកម្មជន​សិទ្ធិ​មនុស្ស​ប្រមាណ​ជា ៥០០ នាក់​ នៅព្រឹកនេះ​បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ដើម្បីអប​អរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​លើក​ទី​៧០ ដោយ​គ្មាន​ការ​ហែក្បួន​នោះ​ឡើយ។ ការ​លប់ចោល​នូវ​គម្រោង​ហែក្បួន​នេះ ត្រូវ​បាន​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ អះអាង​ថា ក្រោយ​ពី​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ ខណៈ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​មានសមត្ថកិច្ច​ជា​ច្រើន ដើម្បី​ឃ្លាំ​មើល​ការ​ជួប​ជុំ​គ្នា​របស់​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ព្រឹក​នេះ។