អានតួអត្ថបទ

មេ​ដឹកនាំ​សហភាពអឺរ៉ុប​ ចុះ​ហត្ថលេខា​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ Brexit​

មេ​ដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ជួបប្រជុំគ្នា​នៅថ្ងៃអាទិត្យ​ ទី២៥​ វិច្ឆិកា​នេះ​ និងបាន​អនុម័ត​ លើ​កិច្ចព្រមព្រៀង​លែងលះគ្នា​ជាផ្លូវការ​ ជាមួយ​ប្រទេស​អង់គ្លេស​ (Brexit)​។ ការ​ចាកចេញ​របស់​អង់គ្លេស​ ពី​សមាជិក​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដ៏​គួរឲ្យ​សោកស្តាយ​។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​ទី​ក្រុងឡុដ៍​វិញ​ ការ​ចាកចេញ​នេះ​ គឺជា​ក្តីសង្ឃឹម​ដ៏ភ្លឺស្វាង​មួយ​សម្រាប់​អនាគត​ប្រទេស​អង់គ្លេស​។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីម៉េ និងប្រធានសហភាពអឺរ៉ុបលោក Donald Tusk ក្នុងអំឡុងពេលជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប ដើម្បីបញ្ចប់កិច្ចព្រមព្រៀង Brexit ជាផ្លូវការ ក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីម៉េ និងប្រធានសហភាពអឺរ៉ុបលោក Donald Tusk ក្នុងអំឡុងពេលជំនួបកំពូលមេដឹកនាំសហភាពអឺរ៉ុប ដើម្បីបញ្ចប់កិច្ចព្រមព្រៀង Brexit ជាផ្លូវការ ក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៨។ Olivier Hoslet/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

"ថ្ងៃ​ដែល​អង់គ្លេស​ចែកផ្លូវ​ ជាមួយ​សហភាព​អឺរ៉ុប​ វា​គឺ​ជាថ្ងៃ​ដ៏​ក្រៀមក្រំ"​។ នេះ​ គឺជា​ការលើកឡើង​របស់​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ Jean​-Claude​ Juncker​ ដោយ​លោក​បានគូសបញ្ជាក់​បន្ថែម​ថា​ ការ​ឈរមើល​ប្រទេស​ដូចជា​ចក្រភព​អង់គ្លេស​...ចាកចេញ​ពី​សហភាពអឺរ៉ុប​ វា​មិនមែនជា​ពេលវេលា​សប្បាយ​រីករាយ​នោះទេ​ តែវា​គឺជា​ពេលវេលា​ដ៏​សោកសៅ​មួយ​។

សូម​ជម្រាបជូន​ថា​ មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ ២៧​ ប្រទេស​ បាន​ព្រមព្រៀង​គ្នា​លើ​ការ​ផ្តាច់ខ្លួន​របស់​ប្រទេស​អង់គ្លេស​ ចេញពី​សហភាព​អឺរ៉ុប​ហើយ​នៅថ្ងៃ​អាទិត្យនេះ​ ហើយ​បន្ទាប់មក​ទៀត​ ក្រុមបទេស​អឺរ៉ុប​ទាំងអស់​ នឹង​មាន​កិច្ចប្រជុំ​បន្ចាប់​ជាមួយ​និង​នាយករដ្ឋមន្ត្រីអង់គ្លេស​គឺលោកស្រី​តេរ៉េហ្សា​ ម៉េ​ ដើម្បី​ឈានដល់​កិច្ចកិច្ចព្រមព្រៀង​ចុងក្រោយ​ជាមួយគ្នា​។

គួរ​រឭក​ជូន​ផងដែរថា​ ទំរាំ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៃ​ការលែងលះគ្នា​របស់​សហភាពអឺរ៉ុប​ និង​ប្រទេស​អង់គ្លេស​នេះ​ សហភាពអឺរ៉ុប​ ព្រមទាំង​រដ្ឋាភិបាល​អង់គ្លេស​ដឹកនាំ​ដោយ​លោកស្រី​ម៉េ​ បាន​ចំណាយ​ពេល​ចរចា​គ្នា​ ប្រមាណ​ជា​ ១៧​ ខែ​មក​ហើយ​។ ចំណុច​ដែល​ ភាគី​ទាំងពីរ​ពិបាកនឹង​រកផ្លូវ​ដើររួមគ្នា​នោះ​ គឺ​ទាក់ទង​នឹង​បញ្ហាហិរញ្ញវត្ថុ​ សិទ្ធិ​ប្រទេស​អៀរឡង់​ខាងជើង​ និង​ដំណាក់កាល​អន្តរកាល​ ទំនាក់ទំនង​សន្តិសុខ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​នាពេល​អនាគត​។

គួរកត់​សម្គាល់​ទៀតថា​ ទោះបីជា​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ចំពោះ​ការផ្តាច់ខ្លួនចេញ​របស់​អង់គ្លេស​ហើយ​យ៉ាងណាក្តី​ នេះ​មិនមែន​មានន័យថា​ អ្វីៗ​វា​ចប់​ជាស្ថាពរ​នោះឡើយ​។ រដ្ឋាភិបាល​អង់គ្លេស​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ចុងក្រោយ​មួយទៀត​ នោះគឺ​ដំណាក់កាល​សភា​ប្រជាជន​។

វា​មានន័យថា​ គណបក្សកាន់​អំណាច​របស់​លោកស្រី​ម៉េ​ ត្រូវការ ​ការយល់ព្រម​ពី​សភាជាតិ​អង់គ្លេស​ លើ​កិច្ចព្រមព្រៀង​ដែល​លោកស្រី​បានឯកភាព​ និង​សម្រេច​បាន​ជាមួយ​សហភាពអឺរ៉ុប​។ មិនតែប៉ុណ្ណោះ​ រដ្ឋកា​ររបស់​លោកស្រីម៉េ​ ត្រូវ​ធ្វើយ៉ាងណា​ ទទួល​បាន​ការគាំទ្រ​ពីសភាអង់គ្លេស​ ឲ្យបាន​មុនកាល​កំណត់​ Brexit​ ផ្លូវការ​ នាថ្ងៃទី​ ២៩​ ខែមីនា​ ឆ្នាំ​២០១៩​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ