rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ដោយ អ៊ុង គឹមអ៊ាន់

ជំងឺរបេង គឺជាបញ្ហាផ្នែកសុខភាពដ៏ចំបងមួយ នៅក្នុងប្រទេសឥណ្ឌា។ ក្នុងរយៈពេលមួយឆ្នាំៗ មានប្រជាជនឥណ្ឌារហូតដល់ទៅរាប់សែននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺប្រភេទនេះ។ អ្នកជំងឺរបេងដែលស្លាប់ ភាគច្រើនជាយុវជនវ័យក្មេង និងបុរសជាមេគ្រួសារ ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់ឥណ្ឌា។

ដោយហេតុតែមើលឃើញ ពីផលវិបាកធ្ងន់ធ្ងរបែបនេះហើយ ទើបរដ្ឋាភិបាលឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី យកការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ជាអាទិភាព។ ក៏ប៉ុន្តែ តើឥណ្ឌារបស់លោកណារិនដ្រា ម៉ូឌី អាចទប់ស្កាត់ ការរីករាលដាលនៃជំងឺរបេង ដែលបានចាក់ស៊ីរូងជ្រៅជាច្រើនឆ្នាំ នៅក្នុងប្រទេសបានតាមវិធីណា?

ជំងឺរបេង អាចឆ្លងពីអ្នកជំងឺម្នាក់ ទៅមនុស្សផ្សេងទៀតបាន នៅពេលនិយាយគ្នា ឬពេលអ្នកជំងឺក្អក។ ជំងឺប្រភេទនេះ អាចឆ្លងយ៉ាងលឿន និងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងទីក្រុងនានា នៃប្រទេសឥណ្ឌាដែលសម្បូរទៅដោយមនុស្សច្រើនកកកុញ បូករួមខ្យល់ពុល ហើយនិងលក្ខខណ្ឌអនាម័យដែលមិនល្អស្រាប់ផង។

ផលវិបាកដែលកើតចេញពីជំងឺរបេង គឺជាការគម្រាមកំហែងដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុតមួយ ដល់ដំណើរសេដ្ឋកិច្ចរបស់ឥណ្ឌា។ ទោះបីជា មានប្រជាជនច្រើនរហូតដល់ទៅប្រមាណជា ១,៣ ពាន់លាននាក់យ៉ាងណាក្តី តែដោយសារតែជំងឺរបេង ឥណ្ឌា បានបាត់បង់ចំនួនប្រជាជនច្រើនសន្ធឹកជារៀងរាល់ឆ្នាំ។​

បើតាមទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា (USAID) ឥណ្ឌាជាប្រទេស មានអ្នកជំងឺរបេងច្រើនបំផុតមួយក្នុងពិភពលោក គឺច្រើនជាង២៥% នៃចំនួនអ្នកជំងឺសរុបទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ ប្រជាជនឥណ្ឌាចំនួនជាង ៤១ ម៉ឺននាក់ឯណោះ បានស្លាប់ដោយសារតែជំងឺរបេង។​ តួលេខនេះ ច្រើនជាងអ្នកស្លាប់ដោយសារជងឺគ្រុនចាញ់ និងមេរោគអេដស៍បូកបញ្ចូលគ្នាទៅទៀត។ នេះបើតាម អង្គការសុខភាពពិភពលោក (WHO)។

ដោយដឹងច្បាស់ថា របេង គឺជាជងឺដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចជាតិ ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌារួចមក លោកណារិនដ្រា ម៉ូឌី បានសន្យាយ៉ាងមុតមាំ ថានឹងជួយស្តារសេដ្ឋកិច្ចប្រទេស។ ហើយដើម្បីអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចពាក្យសន្យា យុទ្ធនាការប្រយុទ្ធប្រឆាំងទល់នឹង ការរីករាលដាលជំងឺរបេងឲ្យបានត្រឹមឆ្នាំ២០២៥ ក៏បានក្លាយជាចំណុចអាទិភាពស្នូលមួយ របស់រដ្ឋាភិបាលឥណ្ឌាដឹកនាំដោយលោកម៉ូឌី។

គួរកត់សម្គាល់ថា ដើម្បីអាចដើរទៅដល់គោលដៅដែលខ្លួនចង់បាន រដ្ឋាភិបាលឥណ្ឌា នៅគ្រាកន្លងមក បានបង្កើតឲ្យមាននូវ ប្រព័ន្ធ ពិនិត្យតាមដានអ្នកជំងឺ។ ជាពិសេស នៅពេលថ្មីៗនេះ រដ្ឋាភិបាល ទើបតែដាក់ឲ្យប្រើប្រាស់ផងដែរនូវ បញ្ញាសប្បនិម្មិត ដើម្បីជួយដល់ដំណើរការវិនិច្ឆ័យរោគរបេងទៀតផង។

ទោះជាមានការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណាក្តី បំណងរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការទប់ស្កាត់ នូវការរីករាលដាល ជំងឺរបេងឲ្យអស់ត្រឹមឆ្នាំ ២០២៥ មិនមែនជារឿងងាយស្រួលនោះទេ។​ មានមិតខ្លះយល់ថា វាជាមហិច្ឆតាធំជ្រុលពេកទៀតផង។

ដោយឡែក សម្រាប់ក្រុមអ្នកជំនាញវិញ គោលបំណង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺរបេងរបស់ឥណ្ឌានៅក្នុងរយៈពេល ៦ ឆ្នាំខាងមុខ គឺជារឿងសុទិដ្ឋិនិយម។ សុទិដ្ឋិនិយម ដោយហេតុ រដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្ន ពិតជាមានការប្តេជ្ញាចិត្តខ្ពស់ខ្លាំងមែនទែន មិនមែនបានតែនិយាយនោះទេ។

ជាការពិត បើតាមគ្រូពេទ្យ នៅសហជីពអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺសួត (International Union Against Tuberculosis and Lung Disease) នៅចន្លោះឆ្នាំ ២០១៦-២០១៨ កន្លងទៅ រដ្ឋាភិបាលឥណ្ឌាបានបង្កើនកញ្ចប់ថវិកាគុណនឹងពីរ ដើម្បីទុកប្រើប្រាស់ ក្នុងដំណើរការទប់ស្កាត់​ ការរីករាលដាលជំងឺរបេងក្នុងប្រទេស ។

គួរជ្រាបថា ចាប់តាំងពីឆ្នាំ ១៩៩៨ មក ទីភ្នាក់ងារអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ធ្វើការក្នុងនាមជាដៃគូរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការកំចាត់ជំងឺរបេង បានចំណាយទឹកប្រាក់ច្រើនជាង ១៤០ លានដុល្លារ ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺប្រមាណ ១៥ លាននាក់។

អត្រាអ្នកកើតជំងឺរបេងក្នុងប្រទេសឥណ្ឌា បានថយចុះ ចំនួនប្រមាណ ២% ក្នុងរយៈពេលមួយឆ្នាំៗ។ នេះគឺជាដំណឹងល្អ ប៉ុន្តែ ដើម្បីអាចបញ្ឈប់ការរីករាតត្បាតជំងឺរបេងទាំងស្រុងត្រឹមឆ្នាំ ២០២៥ ខាងមុខ អ្នកជំនាញថា ឥណ្ឌា ត្រូវធ្វើយ៉ាងណា ត្រូវបង្កើនអត្រាថយចុះ នៃអ្នកជំងឺរបេង ឲ្យបានយ៉ាងហោចណាស់ ១០ %។ 

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌា នៅតែមានសុទិដ្ឋិនិយម ក្នុងការទប់ស្កាត់នូវ ការរីកដាលជំងឺរបេង នៅក្នុងរយៈពេល ៦ ឆ្នាំ ទៀត ពីព្រោះថា ឥណ្ឌា មិនមែនធ្វើការនេះ តែឯកឯងនោះទេ។ ឥណ្ឌា ក៏បាននឹងកំពុងធ្វើការយ៉ាងសកម្មផងដែរ ក្នុងភាពជាដៃគូ ជាមួយនឹងអង្គភាពដទៃទៀត ក្នុងនោះក៏មានផងដែរ USAID ដែលជាដៃគូ ធ្វើការលើការព្យាបាល និងទប់ស្កាត់ការឆ្លងជំងឺរបេង។

គួររំឭកជូនថ ចាប់តាំងពីឆ្នាំ ១៩៩៨  USAID បានជួយបណ្តុះបណ្តាលអ្នកជំនាញជាតិឥណ្ឌា ផ្តល់ជំនួយផ្នែកថវិកា ព្រមទាំងបរិក្ខារពេទ្យទំនើបៗ។ ជាមួយគ្នានេះ ​ដើម្បីរួមចំណែកក្នុងការសម្រេចបាន នូវយុទ្ធនាការប្រឆាំងនឹងការជំងឺរបេងថ្នាក់ជាតិរបស់ឥណ្ឌា ឲ្យបាននាឆ្នាំ ២០២៥ ខាងមុខ USAID ថែមទាំងបានលើកកម្ពស់ការយល់ ដឹងអំពីជំងឺរបេងទៅដល់ប្រជាជនឥណ្ឌាគ្រប់ស្រទាប់វណ្ណៈយ៉ាងសកម្មទៀតផង នៅគ្រាកន្លងមក៕

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?