rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ចោទសួរ​សហគមន៍​អន្តរជាតិ​ចំពោះ​ភាពអសកម្ម​ជុំវិញ​វិបត្តិ​កាស្មៀរ​

ដោយ អ៊ុង គឹមអ៊ាន់

នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ កាលពីអាទិត្យទី១១ សីហា ម្សិលមិញ បានចោទសួរដោយត្រង់ៗ ថាតើសហគមន៍អន្តរជាតិមានគោលជំហរយ៉ាងដូចម្តេច ចំពោះទង្វើរបស់រដ្ឋាភិបាលជាតិនិយមហិណ្ឌូឥណ្ឌា ដឹកនាំដោយលោកណារិនដ្រា ម៉ូឌី។ ជាទង្វើ ដែលលោកអ៊ីមរ៉ាន ខាន់ ចាត់ទុកថាប្រៀបបីដូចជារបៀបដឹកនាំរបស់ពួកណាហ្ស៊ីហ៊ីត្លែ ពាក់ព័ន្ធនឹងការដកស្វ័យភាពរបស់តំបន់កាស្មៀរ។

ប្រតិកម្មដោយបើកចំហ របស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន តាមរយៈសារនៅលើគណនីយធ្វីតទឺរ ធ្វើឡើង ដោយសារលោកគិតថា គោលនយោបាយរបស់ឥណ្ឌា បានធ្វើស្ថានការណ៍នៅក្នុងតំបន់កាស្មៀរ ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរខ្លាំងមែនទែន។ ក៏ប៉ុន្តែ សហគមន៍អន្តរជាតិហាក់នៅរក្សាភាពស្ងៀមស្ងាត់ និងមិនអើពើទៅនឹងបញ្ហានេះទៅវិញរហូតមកដល់ពេលនេះ បើទោះបីជា មានការស្នើសុំជួយអន្តរាគមន៍ពីប៉ាគីស្ថានយ៉ាងណាក្តី។

ហេតុផលដែលធ្វើឲ្យកាស្មៀរនៅតែជាតំបន់ចម្រូងចម្រាសខ្លាំងរវាងឥណ្ឌា និងប៉ាគីស្ថាន

តំបន់ហិម៉ាឡៃនៃកាស្មៀរ បានក្លាយជាតំបន់ខណ្ឌចែកប្រទេសឥណ្ឌា និងប៉ាគីស្ថាន តាំងតែពីប្រទេសមហាអំណាចនុយក្លេអែរទាំងពីរ ទទួលបានឯករាជ្យភាពពីប្រទេសអង់គ្លេសនាឆ្នាំ ១៩៤៧ មកម្ល៉ោះ។ បន្ទាប់ពីទទួលបានឯករាជ្យ រហូតមកទល់នឹងបច្ចុប្បន្ននេះ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែបានអះអាងរៀងៗខ្លួនថា កាស្មៀរ ជាទឹកដីរបស់ពួកគេ។ ក៏ប៉ុន្តែ តាមធាតុពិតជាក់ស្តែង ប្រទេសក្បែរខាងទាំងពីរ គ្រប់គ្រងដែនដីនៃតំបន់កាស្មៀរត្រឹមតែផ្នែកខ្លះៗប៉ុណ្ណោះ។ វាមានន័យថា គ្មានប្រទេសណាមួយ មានសិទ្ធិគ្រប់គ្រងដែនដីកាស្មៀរ ទាំងអស់ផ្តាច់មុខតែឯកឯងនោះទេ។

ដោយឡែក រឿងដ៏គួរឲ្យកត់សម្គាល់នោះគឺថា ប្រជាជនរស់នៅក្នុងតំបន់កាស្មៀរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលឥណ្ឌា ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាម។ ហេតុដូចនេះហើយ ជាញឹកញយ ជម្លោះ និងចលនាទាមទារផ្តាច់ខ្លួនតែងតែកើតមាន ក្នុងតំបន់កាស្មៀរ នៅខាងឥណ្ឌា ដែលភាគច្រើនមានប្រជាជនជាអ្នកកាន់សាសនាហិណ្ឌូនៅទូទាំងប្រទេស។ ភាពវឹកវរ និងអសន្តិសុខ បែបនេះជាប្រចាំនៅក្នុងតំបន់ បានបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ហើយ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

នៅគ្រាកន្លងមក រដ្ឋាភិបាលឥណ្ឌា តែងបានចោទប្រកាន់ថា រដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកគាំទ្រក្រុមបះបោរ ក៏ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដ តែងតែទាត់ចោលរាល់ការចោទប្រកាន់របស់ឥណ្ឌាទាំងអស់។

សូមរំឮកជូនដែរថា បើយោងតាមមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញឥណ្ឌា រដ្ឋចាមមួ និងកាស្មៀរ មានស្វ័យភាពពិសេស ដើម្បីបង្កើតច្បាប់ផ្ទាល់ខ្លួន និងមានទំនាក់ទំនងស្មុគស្មាញជាមួយរដ្ឋាភិបាលឥណ្ឌា អស់រយៈពេលប្រហែលជា ៧០ ឆ្នាំមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌាកាលពីសប្តាហ៍មុន បានសម្រេចដកហូតសិទ្ធិស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ។ ជាហេតុធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់ កើនកម្តៅខ្លាំង ដូចភ្នំភ្លើងកំពុងតែចង់ផ្ទុះអីចឹងដែរ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រៀបប្រដូចរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ទៅនឹងរបបហ៊ីត្លែរណាហ្ស៊ី

ជាការពិត ប៉ាគីស្ថាន បានផ្ទុះកំហឹងជាខ្លាំង ចំពោះការណ៍ដែលរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី សម្រេចដកស្វ័យភាពពិសេសរបស់តំបន់កាស្មៀរ។ លោកថា នេះមិនខុសពីរបបដឹកនាំតាមបែបណាហ្ស៊ីហ៊ីត្លែរនោះទេ។

ជាក់ស្តែង ក្រៅតែពីផ្តាច់ទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ជាមួយឥណ្ឌា កាលពីថ្ងៃអាទិត្យ ម្សិលមិញ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសរសេរសារនៅលើគណនីយធ្វីតទឺរ របស់លោក ដោយបានរិះគន់យ៉ាងខ្លាំង ទៅលើគោលនយោបាយចុងក្រោយ អនុវត្តន៍ដោយរដ្ឋាភិបាលឥណ្ឌា។ ដែលក្រោយពីដកស្វ័យភាពរបស់តំបន់កាស្មៀរហើយ បានដាក់ពង្រាយកងទ័ពប្រមាណជា ៨ ០០០ នាក់ ដើម្បីបង្ក្រាបចលនាបះបោរប្រឆាំង។

គួរជ្រាបដែរថា បើតាមអ្នកស្រុកម្នាក់ រស់នៅក្នុងតំបន់កាស្មៀរ ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចាប់តាំងពីរដ្ឋាភិបាលឥណ្ឌា សម្រេចយកតំបន់ការស្មៀរមកគ្រប់គ្រងវិញកាលពីថ្ងៃទី ៨ សីហា រហូតមកដល់ពេលេនេះ មានការក្រោកឈរប្រឆាំងតវ៉ាចំនួន ៣ លើកមកហើយ ពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាមរាប់សិននាក់។

ក៏ប៉ុន្តែ រាល់ការប្រឆាំងតវ៉ាទាំងនោះ ត្រូវបានបង្ក្រាបទៅវិញ ដោយកងទ័ពឥណ្ឌា ដែលឈរជើងប្រចាំការ នៅទីនោះរាប់ពាន់អ្នក ដោយការបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែក និងដំបង។

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបរិហារភាពអសកម្មរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិកាស្មៀរ

ទន្ទឹមពេលចេញមុខរិះគន់ឥណ្ឌា នាថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានឆ្លៀតពេលចោទសួរសហគមន៍អន្តរជាតិ បែបឌឺដងផងដែរចំពោះភាពសកម្មរបស់ពួកគេ ដែលហាក់មិនយកចិត្តទុកដាក់ទៅនឹងបញ្ហានៅកាស្មៀរ តាមការស្នើសុំរបស់លោក។

ក្រោយភាពតានតឹងចុងក្រោយផ្ទុះឡើងខ្លាំង នៅក្នុងតំបន់ លោកអ៊ីមរ៉ាន ខាន់បានខិតខំស្វះស្វែងរកអន្តរាគមន៍ពីសំណាក់សហគមន៍អន្តរជាតិភ្លាមៗតែម្តង។

ជាក់ស្តែង តាមរយៈការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកប៉ាគីស្ថាន នៅមួយរយៈពេលចុងក្រោយនេះ លោកអ៊ីរ៉ាន ខាន់ បានខិតខំ ទាក់ទងទៅកាន់ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក​ និងសហភាពអឺរ៉ុបជាដើម ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងតំបន់។

តែទោះជាបែបនេះក្តី សហគមន៍អន្តរជាតិ មិនបានចាត់វិធានអ្វី ចំពោះទង្វើរបស់រដ្ឋាភិបាលឥណ្ឌា តាមការលើកឡើង ឬតាមការស្នើ របស់ប៉ាគីស្ថានឡើយ។ នេះដោយសារមូលហេតុអ្វី?

បើតាមការបកស្រាយរបស់អាមេរិក និងសហភាពអឺរ៉ុប វិបត្តិនៅកាស្មៀរ មិនមែនជាបញ្ហាអន្តរជាតិនោះទេ។ វា ជាបញ្ហាទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន ហេតុដូចនេះហើយទើបពួកគេមិនហ៊ានលូកដៃកកូរកកាយ បញ្ហានៅតំបន់កាស្មៀរនេះ៕

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច

តើបាតុកម្ម​នៅអេហ្ស៊ីប​នឹង​អាច​រង្គោះរង្គើ​អំណាច​លោកប្រធានាធិបតី​ស៊ីស៊ី ដែរឬទេ?