rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដោយ អ៊ុង គឹមអ៊ាន់

អូស្ត្រាលីដែលជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយដ៏ធំក្នុងពិភពលោក កំពុងរៀបចំការបោះឆ្នោតសភានាថ្ងៃសៅរ៍ ទី១៨ ឧសភានេះ។ ប្រជាពលរដ្ឋអូស្ត្រាលីជាច្រើនលាននាក់ បានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងសភា ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។

រហូតមកដល់ពេលនេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតនៅមិនទាន់ចេញជាផ្លូវការនៅឡើយនោះទេ។ តែទោះជាយ៉ាងនេះក្តី បើយោងទៅតាមការស្ទង់មតិបឋមបង្ហាញឲ្យដឹងថា គណបក្សប្រឆាំងដែលគេស្គាល់ឈ្មោះថា គណបក្សពលករ ជាអ្នកនាំមុខក្នុងការប្រកួតប្រជែងការបោះឆ្នោតនាអាណត្តិនេះ។

ព្រឹត្តិការណ៍នៃការបោះឆ្នោតសភាលើកទី ៤៦ របស់អូស្ត្រាលី

គ្រប់ការបោះឆ្នោតសភានៅអូស្ត្រាលី តែងតែត្រូវបានគេរៀបចំឡើងនៅថ្ងៃសៅរ៍ ហើយសម្រាប់ការបោះឆ្នោតនៅអាណត្តិនេះ គឺគេរៀបចំនៅថ្ងៃសៅរ៍ ទី ១៨ ឧសភានេះ។

នៅថ្ងៃនេះដែរ គេឃើញគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ត្រូវបានបើកទ្វារ នៅខ្ទង់ចន្លោះវេលាម៉ោង ៨ ព្រឹក និងបិទវិញនៅខ្ទង់ម៉ោងប្រមាណ ៦ល្ងាច ម៉ោងនៅក្នុងប្រទេសអូស្ត្រាលី ។ មណ្ឌលបោះឆ្នោត មានទីតាំងនៅតាមសាលារៀន ព្រះវិហារ ឬអគារសហគមន៍ផ្សេងៗទៀត។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រជាជនអូស្ត្រាលីដែលគ្រប់អាយុបោះឆ្នោត ពោលគឺរាប់ចាប់ពីអាយុ ១៨ ឆ្នាំ ចំនួនមិនលើសពី ១៧ លាននាក់ទេដែល បានចេញទៅបោះឆ្នោត។ អត្រានេះស្មើនឹងប្រមាណជា ៧៥ ភាគរយ នៃចំនួនប្រជាជនសរុបទាំងអស់ ដែលមានចំនួនរហូតដល់ប្រមាណជាង ២៥ លាននាក់។

ចាប់តាំងពីព្រឹក រហូតដល់ល្ងាចថ្ងៃសៅរ៍នេះ គេសង្កេតឃើញថាការបោះឆ្នោតសភានៅក្នុងប្រទេសអូស្ត្រាលី ប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ មិនមានហេតុការណ៍ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយត្រូវបានគេរាយការណ៍នោះទេ។

នីតិវិធីនៃការបោះឆ្នោតសភាអូស្ត្រាលី និងគណបក្សនយោបាយ

ការបោះឆ្នោតសភានៅអូស្ត្រាលី ប្រព្រឹត្តទៅជារៀងរាល់ ៣ ឆ្នាំម្តង ហើយក្នុងអំឡុងពេលនេះ ប្រជាជនអូស្រ្តាលីអាចប្រើសិទ្ធិអំណាចរបស់ខ្លួន ដើម្បីជ្រើសរើសសមាជិកសភា និងព្រឹទ្ធសភា ក៏ដូចជានាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួនបាន។

សូមបញ្ជាក់ជូនដែរថា កៅ​អីសភា​តំណាងរាស្ត្រអូស្ត្រាលី​សរុប​មានចំនួន​១៥០ កៅអី និង​កៅអី​សមាជិក​​ព្រឹទ្ធសភា​វិញមានចំនួន ​៧៦ កៅអី ហើយដើម្បី​ទទួល​បាន​សំឡេងភាគច្រើន​នៅ​សភា​ គណបក្សនយោបាយមួយ ​ត្រូវធ្វើយ៉ាងណា​ទទួល​បានកៅអីសភាចំនួន ​៧៦ ។

បើងាកមកនិយាយពី គណបក្សនយោបាយដែលចូលរួមក្នុងការប្រកួតក្នុងការបោះឆ្នោតនេះវិញ គេសង្កេតឃើញថា គណបក្សតូចៗចំនួនប្រមាណ ៨ ចូលរួមប្រកួតប្រជែង ក៏ប៉ុន្តែមានតែគណបក្សនយោបាយធំៗចំនួនពីរប៉ុណ្ណោះ ដែលគេជឿថាអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលបានការគាំទ្រ និងឈានដល់ការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសនាអាណត្តិនេះបាន។

ទី១ គឺគណៈបក្សកាន់អំណាច “សេរីនិយម” របស់លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន និងគណបក្សប្រឆាំងដែលកំពុងឡើងកូតខ្លាំងរបស់លោកប៊ីល ហ្ស៊តថែន (Bill Shorten)។ បើតាមការស្ទង់មតិជាបឋម គណបក្សប្រឆាំងរបស់លោក Bill Shortenកំពុងនាំមុខ និងទំនងជាឈ្នះការបោះឆ្នោតសភាលើកនេះទៀតផង។ 

ហេតុផលដែលធ្វើបក្សប្រឆាំងទទួលបានការគាំទ្រច្រើន

បើយោងតាមការស្ទង់មតិជាបឋមមួយ បានបង្ហាញថាគណបក្សបឆាំង កំពុងតែណ្តើមកាន់កាប់បានសំឡេងភាគច្រើននៅសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥២ សំឡេង ទល់នឹង ៤៨ សំឡេងរបស់គណក្សកាន់អំណាចរបស់លោកស្កុត ម៉ូរីសុន។

គាប់ជួនជាមួយគ្នានេះ អ្នកវិភាគនយោបាយអូស្ត្រាលីមួយចំនួន ថែមទាំងបាននិយាយទៀតថា មេដឹកនាំបក្សប្រឆាំងគឺលោក Bill Shorten ទំនងជាដណ្តើមបានតំណែងនាយករដ្ឋមន្ត្រីពីលោកស្កុត ម៉ូរីសុនជាខានទៀតផង។

គេសង្កេតឃើញថា បក្សប្រឆាំងស្រាប់តែទទួលបានសំឡេងគាំទ្រច្រើន នាពេលនេះ ក៏ព្រោះតែគណបក្សប្រឆាំង មិនត្រឹមតែមានយុទ្ធសាស្ត្រគោលនយោបាយយកចិត្តទុកដាក់លើ​ពលករ-កម្មករ​ និង​ជីវភាព​សមរម្យរបស់ប្រពលរដ្ឋអូស្ត្រាលីនោះទេ ក៏ប៉ុន្តែបក្សប្រឆាំងក៏បានផ្តោតអាទិភាពខ្ពស់លើបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។

អូស្ត្រាលី ជាប្រទេសមួយដែលទទួលរងគ្រោះមិនតិចដងឡើយ ពីបញ្ហាប្រែប្រួលអាកាសធាតុនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងគឺបញ្ហាកំដៅឡើងក្តៅខ្លាំងហួសហេតុជាដើម។ ដូច្នោះហើយ ការប្រែប្រួលអាកាសធាតុបានក្លាយទៅជាប្រធានបទក៏ក្តៅគគុក និងជាអ្វីដែលប្រជាពលរដ្ឋអូស្ត្រាលី ចង់ឲ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយជាបន្ទាន់។

គេមិនត្រូវភ្លេចទេថា នាយករដ្ឋមន្ត្រីអូស្ត្រាលីជាបន្តបន្ទាប់ត្រូវបានផ្លាស់ប្តូរចំនួន ៦ ដងហើយ ក្នុងរយៈពេលតែ ១២ ឆ្នាំកន្លងមកនេះ ដោយសារតែជម្លោះផ្ទៃក្នុង និងវិបត្តិសង្គមជាច្រើនទៀត។ ដូចគ្នាអីចឹងដែរ ភាពយឺតយ៉ាវរបស់បក្សកាន់អំណាចដឹកនាំដោយលោក ស្កុត ម៉ូរីសុន ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ជាហេតុផលចម្បងមួយ ដែលធ្វើឲ្យគេគិតថា គណបក្សរបស់លោក បាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋ៕

លោកស៊ី ជីនពីង ទៅទស្សនកិច្ចនៅព្យុងយ៉ាង ប្រជ្រៀតខ្លួននៅចន្លោះ​កូរ៉េខាងជើង និងអាមេរិក

UNHCR៖មានចំនួនជនភៀសខ្លួន ជនបម្លាស់ទី និងជនសុំសិទ្ធិជ្រកកោនសរុបជាង ៧០លាននាក់លើលោក​ក្នុងឆ្នាំ ២០១៨

អាមេរិក​បង្ហាញ​ភស្តុតាង​បន្ថែម​ចោទ​អ៊ីរ៉ង់ និង​បញ្ជូន​ទាហាន​បន្ថែម​១០០០​នាក់

ចំនួន​អាវុធ​នុយក្លេអ៊ែរ​លើ​ពិភពលោក​ថយចុះ ប៉ុន្តែ​​កាន់​តែ​​ទំនើប​​​ខ្លាំង​

ហេតុអ្វី ប្រមុខ​ដឹកនាំ​ហុងកុង ផ្អាក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន នៅពេលនេះ?

អ៊ីរ៉ង់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ដែលថា​អ៊ីរ៉ង់​​នៅ​ពី​ក្រោយ​ការវាយប្រហារ​កប៉ាល់​ដឹកប្រេង

អាមេរិកនឹងបញ្ជូនទ័ពបន្ថែមនៅកាន់ប៉ូឡូញ តែបន្តពិចារណារឿងបង្កើតមូលដ្ឋានទ័ព

ហុងកុង៖ មហាបាតុកម្ម ​បានបង្ខំ​ឲ្យ​សភា​ហុងកុង​ លើកការ​ប្រជុំ​ពិភាក្សា ​លើ​ច្បាប់​បត្យាប័ន

បរិស្ថាន៖ចាប់ពីឆ្នាំ ២០២១ កាណាដាហាមការប្រើរបស់របរប្លាស្ទិកណាដែលប្រើតែម្តងរួចបោះចោល

អង្គការ​ពលកម្ម​អន្តរជាតិ​បើក​សន្និសីទ​ដែល​និយាយ​ពី អនាគត​របស់​ការងារ នៅ១០០​ឆ្នាំខាងមុខ

លោកស្រី​មេ​ បញ្ចប់​តួនាទី​ជា​មេបក្ស​កាន់អំណាច​អង់គ្លេស​នៅថ្ងៃ​ទី៧​ មិថុនា​នេះ​

ថៃ៖​នាយករដ្ឋមន្រ្តី​ថ្មីប្រហែល​ជាចៀសមិនផុត​ពី​កណ្តាប់​កងទ័ព​ដែលដឹកនាំ​ដោយលោក​ប្រាយុទ្ធ ចាន់អូចា

លោកដូណាល់ ត្រាំ ទៅ​ទស្សនកិច្ច​នៅ​អង់គ្លេស បើ​ទោះបី​ម្ចាស់​ផ្ទះ​ខ្លះ​ មិន​ពេញចិត្ត

ចិន​បង្ហាញ​សៀវភៅ ស ដើម្បី​បញ្ជាក់ជំហរ​មុតមាំ​របស់ខ្លួន ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ឥណ្ឌា៖ លោកម៉ូឌី​ផ្តើម​​អាណត្តិថ្មី ជាមួយ​នឹង​ការ​បាត់បង់​នូវប្រព័ន្ធអនុគ្រោះពន្ធ​របស់អាមេរិក

លោកដូណាល់ ត្រាំ​គំរាមដំឡើង​ពន្ធ បើសិន​ម៉ិចស៊ិក​មិន​ជួយ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍

អ៊ីស្រាអែល៖ហេតុអ្វីបានជាលោកនេតាន់យ៉ាហ៊ូបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី?

លោហៈកម្រ អាច​ក្លាយ​ជា​អាវុធ​របស់ចិន ក្នុង​ការ​ធ្វើបាប​បច្ចេកវិទ្យា​អាមេរិក?

មុននឹងចាកចេញពីទឹកដីជប៉ុន លោកត្រាំបញ្ជាក់ពីអានុភាពយោធាអាមេរិកដែលគ្មានគូប្រៀបនៅតំបន់ប៉ាស៊ីហ្វិក

តើសភាអឺរ៉ុប​ថ្មី​នឹង​មានមុខ​មាត់​​យ៉ាង​ដូចម្តេច ?