rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ក្រោម​សម្ពាធ​​​មតិ​​សាធារណជន​​ ​លោក​ដូណាល់ ត្រាំ បន្ទន់​ជំហរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាវុធ​​​

ដោយ ព្រំ សឿន សូលីណា

ហេតុការណ៍​បាញ់​ប្រហារ​នៅ​សាលារៀន​​រដ្ឋ ​Florida កាលពី​ថ្ងៃ​១៤កុម្ភៈ ធ្វើអោយ​ប្រជាជន​អាមេរិក​រិះគន់​ជាបន្តបន្ទាប់។ ​​ថ្ងៃពុធ​នេះ ​សិស្ស​សាលា​​​រងគ្រោះ​​រដ្ឋ ​Florida ​នឹង​​​ជួប​តំណាងរាស្ត្រ​ ​​ដើម្បីបរិហារ​ពី​​ភាព​អសកម្ម​របស់​​ថ្នាក់ដឹកនាំ​នយោបាយ ​ប្រឈម​នឹង​ការបាញ់​ប្រហារ​ផ្សេងៗនៅតាមសាលារៀន ​​ក្នុង​ប្រទេស។ ​សម្ពាធ​ទាំងអស់នេះ ធ្វើអោយ​​​​​លោក​ដូណាល់ ត្រាំ ​​​ ប្តូរ​ជំហរ​មកវិញ ទាក់ទង​ការ​រឹតបន្តឹង​ការ​ប្រើប្រាស់អាវុធ​។ ​

ថ្ងៃអង្គារ​ម្សិលមិញ លោក​ត្រាំ​ប្រាប់ថា ​​​លោក​បាន​ស្នើ​ទៅ​​ក្រសួង​យុត្តិធម៌​អោយ​​ហាមឃាត់​ការ ប្រើប្រាស់​​​ស្នូកកាំភ្លើង​ ​Bump Stock ​។ ​​ថ្ងៃពុធ​នេះ ប្រធានាធិបតី​អាមេរិក​​​​ទទួល​ជួប​និស្សិត​ គ្រូបង្រៀន និងតំណាងកងកម្លាំង​ក្នុងស្រុក។

ប្រធានាធិបតី​អាមេរិក ចង់ហាមឃាត់​​​​ស្នូក​កាំភ្លើង​ ​Bump Stock

​Bump Stock ជា​ស្នូកកាំភ្លើងវែង​ ​ដែល​​គេ​អាចដោះចេញ​បាន ហើយ​ប្រើ​ទៅ ធ្វើអោយ​កាំភ្លើង​វែង​បាញ់​រះ​បាន​លឿន​ស្ទើរ​តែ​ស្វ័យប្រវត្ត​ទៅហើយ។ បើតាម​ដឹង ​ឧបករណ៍​Bump Stock ​​​អាច​​ជួយ​អោយ​គេ​​​​បាញ់​បាន​ជាង​៥០០គ្រាប់ ​ក្នុង​មួយនាទី​ឯណោះ គឺ​រហ័ស​ណាស់។ ក្នុង​ការ​បាញ់ប្រហារ​នៅLas Vegas ដែល​បាន​សម្លាប់​មនុស្ស​៥៨នាក់ ក្នុង​ខែ​តុលា​ឆ្នាំ​មុននេះ ​ឃាតករ​ក៏បាន​ប្រើ​ស្នូកកាំភ្លើង​នេះដែរ ហើយ​​គឺបាញ់​រះ​បាន​ដល់ទៅ​៩គ្រាប់ ក្នុង​មួយ​វិនាទី។ ​​

ការ​​បាញ់ប្រហារ​នៅ​សាលារៀន ក្នុង​រដ្ឋ​Florida ១​សប្តាហ៍​មុននេះ ធ្វើអោយ​គេ​រិះគន់​ជាខ្លាំង ​ពី​ភាពធូររលុង ​ក្នុង​ការ​ប្រើប្រាស់​អាវុធ​។ ដំបូង ​លោក​ដូណាល់ ត្រាំ ខំ​បន្ទោស​ FBI ដែរ ដើម្បី​ធ្វើជា​ខែល​កុំអោយ​គេ​រិះគន់​រដ្ឋាភិបាល​ ​​​ដែល​គាំទ្រ​ការ​ប្រើប្រាស់​អាវុធ​ក្នុងស្រុក​។ តែ​​​មាន​ទៅ​ទប់ជាប់​ឯណា ​មាន​មនុស្ស​​ស្លាប់​ ដល់ទៅ​១៧នាក់ ក្នុង​សាលា រឿងអី​ដែល​ប្រជាជន​នៅស្ងៀម រឿងអី​ដែល​សិស្សសាលានៅ​Packland ​រដ្ឋ​​Floridaមួយនោះ​នៅស្ងៀម។ ពួកគេ​​ត្រូវតែ​ធ្វើគ្រប់យ៉ាង ដើម្បី​ដាក់​សម្ពាធ កុំអោយ​ហេតុការណ៍​បាញ់ប្រហារ​មិនថា​តែ​នៅ សាលារៀន ទេ នៅ​ទីណា​ក៏ដោយចុះ ត្រូវតែ​លែង​កើតឡើង​ក្នុងស្រុងអាមេរិ​ក​ទៀត។ ​ក្រុម​សិស្សសាលា​​Parkland នឹង​រៀបចំ​ក្បួនដង្ហែ​​មួយ នៅ​ខែមិនា​ខាងមុខ​នេះ។ ​​​ តារាល្បីៗ​អាមេរិក​ ​ជាច្រើននាក់ មាន​​​ដូចជា​លោក​ចច ក្លូនណី ជាដើម បាន​គាំទ្រផ្តល់​ជាថវិកា​​សន្ធឹកសន្ធាប់ ដល់​​ចលនា​​សិស្សសាលាទាំងនេះ គិតទៅ​ចលនា​សិស្សសាលា​នេះ ​​ទទួលថវិកា​បាន​ខ្ទង់​លាន​ដុល្លារ​ដែរ​។ ​

សម្ពាធ​ទាំងអស់​នេះ ធ្វើអោយ​​​លោក​ដូណាល់ ត្រាំ ព្រម​ប្តូរជំហរបន្តិច​វិញ។ លោកត្រាំ​គាំទ្រ​ជាថ្មី​ទៀត ​អោយ​ពង្រឹង​ការគ្រប់គ្រង​អាវុធ អោយ​លែងប្រើ​ស្នូកកាំភ្លើង Bump Stock អោយ​ពង្រឹង​ការត្រួតពិនិត្យ​​ប្រវត្តិ​អ្នកចង់​ទិញ​អាវុធ​យកទៅប្រើ។ សេតវិមាន​ក៏​ប្រាប់ដែរ​ថា បើកចំហ​ការជជែក​ដេញដោល​ពី​អាយុ​អ្នកទិញ​កាំភ្លើង​ដែរ គឺថា តើ​ចាប់ពី​អាយុ​ប៉ុន្មាន​ទៅទើប​អាច​ទិញ​បាន។

គួរបញ្ជាក់ដែរថា កាលពី​មុន ​បក្ស​សាធារណរដ្ឋ​ មានទាំង​សមាគម​ដែល​គាំទ្រសិទ្ធិ​កាន់​អាវុធ ​ក៏​ធ្លាប់​ចង់​អោយត្រួតពិនិត្យអោយ​ច្រើនជាងមុន ​​ពី​ស្នូក​​កាំភ្លើង​ Bump Stock​នេះដែរ តែ​សភា​ដូចជា​មិនបានធ្វើការ​អ្វីសោះ​ កន្លងមក។

ការ​រឹតបន្តឹង​ការគ្រប់គ្រង​អាវុធ ​ដើម្បី​អនុវត្ត​តាម​បំណង​លោក​ដូណាល់ ត្រាំ អាច​នៅ​មាន​កម្រិត​​

គេ​មិនដឹងថា តើ​ការ​រឹត​បន្តឹង​​ការ​គ្រប់គ្រង​អាវុធ ដើម្បី​អនុវត្ត​​តាម​បំណងប្រធានាធិបតី​អាមេរិក អាច​ធ្វើបាន​កម្រិត​កម្រិត​ណា​​ទេ។ ​​ការ​​ប្រើប្រាស់​​អាវុធ ​​ជា​ប្រធានបទ​ក្តៅ​គគុក​ក្នុងស្រុក​អាមេរិក។ ទំរាំ​លោក​ដូណាល់ ត្រាំ ​បន្ទន់​ជំហរ​បាន​បន្តិច​ប៉ុណ្ណេះ គឺ​ទាល់តែ​មាន​សម្ពាធ​ខ្លាំងក្លាណាស់​ពី​ប្រជាជន​ក្នុងស្រុក។ ​ហើយ​ទាល់តែ​មាន​ការបាញ់ប្រហារ​កើតឡើង ស្លាប់​មនុស្ស​២ ទៅ​៣ដង ដែរ​ ​ទើប​អាច​រុញ​លោក​ត្រាំ​បានខ្លះ។ ​

លោកត្រាំ ប្តូរជំហរ​តែ​ម្នាក់​ឯង មិនទាន់អាច​គ្រប់គ្រាន់ទេ។ ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​គ្រប់រូប គឺបក្ស​សាធារណរដ្ឋ​ហ្នឹងតែម្តង ​ត្រូវតែ​ព្រម​ដូចគ្នាដែរ ព្រោះ​ថា ​មើលទៅពួកគេ​​ដូច​ជារឹងរូស​​មិនចង់​ប្តូរជំហរ​សោះ នៅតែ​ចង់​ការពារ​សិទ្ធិអ្នកប្រើអាវុធ ការពារ​ការលក់​អាវុធ ​​ក្នុងស្រុក​ដដែល​ហ្នឹង។ ជាក់ស្តែង ​នៅ​រដ្ឋ​ផ្លរីដា ដែល​មា​នការបាញ់​សម្លាប់​នេះ គេ​ទើប​នឹង​បោះឆ្នោត​ទាត់ចោល​ការ​ពង្រឹង​ច្បាប់​​ទាក់ទង​​​អាវុធ​ប៉ុណ្ណោះ។ គឺ​មិនព្រម​ហាម​ការលក់​កាភ្លើង​វែង​ ពាក់កណ្តាល​ស្វ័យប្រវត្ត ប្រភេទ AR-15 ទេ ​ទាំងដឹងថា AR-15 នេះ ត្រូវបាន​ខ្មាន់កាំភ្លើង​​ ​​ប្រើ​ក្នុង​ការ​សម្លាប់​មនុស្ស​ ក្នុង​ប្រទេស​ច្រើនដង​​ហើយ។ ប្រជាជន​អាមេរិក​យល់ថា ថ្នាក់ដឹកនាំ​​​​មិនបាន​ធ្វើអ្វី​​គ្រប់គ្រាន់ទេ ប្រឈម​នឹង​ហេតុការណ៍​បាញ់​ប្រហារ​ក្នុងស្រុក។ ​

បញ្ហា​មួយទៀត គឺ​ត្រង់ថា ការកាន់អាវុធ​​ វា​ដូចជា​ប្រពៃណី ជារឿង​ធម្មតា​​នៅ​សហរដ្ឋ​អាមេរិក​ទៅហើយ។ ការលក់ដូរ​អាវុធនៅ​អាមេរិក ​​ដូច​ជាការលក់ដូរ​ទំនិញ​ផ្សេងៗ​ដែរ គឺថា មាន​រហូត​​​លក់​បញ្ចុះ​តម្លៃ​ទៀតផង។ បែបយ៉ាងកន្លងមក ​​​​មាន​ការ​លក់បញ្ចុះ​តម្លៃ​ស្នូកកាំភ្លើង​​ Bump Stock ដែល​លោកត្រាំ​ចង់​ហាមឃាត់​ជាដើម។ ការប្រើប្រាស់អាវុធ ​បាន​​​ក្លាយជា​ទំលាប់​ប្រពៃណី​ហើយ គឺពិបាក​ប្តូរ​ណាស់ ទាល់តែ​គ្រប់គ្នា​ហ្នឹង ​​តាំងចិត្ត​អោយ​មែនទែន​ ថា​ត្រូវ​កែប្រែ​ទំលាប់​នេះ​បន្តិចម្តងៗ​ បើ​​ចង់​បន្ថយ​ហិង្សា​ក្នុងស្រុក។ ​ក្នុង​ហេតុការណ៍​​​​​បាញ់សិស្ស​សាលា ​​នៅ​ផ្លរីដា ឃាតករ​នីកូឡា គ្រូស​នោះ ដូចជា​មានសតិ​មិនសូវគ្រប់។ ​FBI ទៀតសោត ​​ក៏ធ្វើការ​មិនហ្មត់ចត់ មិន​បាន​តាមដាន​​ការ​បញ្ជូន​សញ្ញាអាសន្ន​អោយ​ដិតដល់​ពីដំបូង។ ដូច្នេះ ​បើ​មាន​មនុស្ស​ណា​ម្នាក់ បាក់ខូច​ចិត្ត ទៅជា​​បាត់បង់សតិ ហើយ​ចង់ទិញ​កាំភ្លើង​មកបាញ់គេឯង ​ដូច​​ក្នុង​ហេតុការណ៍នេះដែរ​ គឺ​ងាយស្រួលណាស់៕ ​ ​

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​