rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​ប្រទេស​រុស្ស៊ី​ ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ចិន​ទៅវិញ?​

ដោយ អ៊ុង គឹមអ៊ាន់

បច្ចុប្បន្ននេះ​ នៅពេល​និយាយពី​សម្ព័ន្ធភាព​រវាង​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ គេ​មិនជាភ្ញាក់ផ្អើល​អ្វី​នោះទេ​។ ក៏ប៉ុន្តែ​ នៅពេល​ដែល​និយាយពី​ការ​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​ចិន​វិញ​ គេ​ច្បាស់ជា​ពិបាក​ជឿណាស់​ថាតើ​ប្រទេស​ទាំងពីរ​ អាច​ក្លាយជា​សម្ព័ន្ធមិត្ត​ល្អ​នឹងគ្នា​យ៉ាងម៉េចកើត​ បើ​ធ្លាប់​មានប្រវត្តិ​មិនល្អ​នឹងគ្នា​រាប់សិបឆ្នាំ​ទៅហើយនោះ​។

ប៉ុន្តែ​ គេ​ក៏​មិនត្រូវភ្លេច​ដែរថា​ ដើម្បី​ផលប្រយោជន៍​រួម​ ប្រទេស​ដែលជា​គូប្រជែង​នឹងគ្នា​ អាច​ក្លាយជា​មិត្តនឹងគ្នា​បាន​ ហើយករណីនេះក៏អាចកើតឡើងចំពោះ​ប្រទេស​រុស្ស៊ី​ និង​ប្រទេសចិន​ដែរ​។ ជាក់ស្តែង នាពេលថ្មីៗនេះ​ មាន​ព័ត៌មា​នលេចឮ​ថា​ រុស្ស៊ី​កំពុង​តែ​ចែចូវ​ចិន​ខ្លាំងសម្បើមណាស់​ ឲ្យ​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​។

ដូច្នោះហើយ​ តើ​ហេតុផល​អ្វីទៅ​ដែល​ជំរុញឲ្យ​ប្រទេស​រុស្ស៊ី​ ចង់​ចងសម្ព័ន្ធភាព​ជាមួយនឹង​ប្រទេស​ចិន​?

នៅ​សតវត្សរ៍​ទី២១នេះ​ ពិភពលោក​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំងណាស់​ ទៅលើ​សហរដ្ឋអាមេរិក​ ដែល​ជា​ប្រទេសមហាអំណាច​ខ្លាំង​ដាច់គេ​មួយ​ និង​ប្រទេសចិន​ដែល​គេ​ចាត់ទុកបានថា​ ជាគូប្រជែង​ដ៏មានសក្តានុពល ​និងគួរឲ្យ​បារម្ភបំផុត​របស់​អាមេរិក​។ ចុះ​ប្រទេសរុស្ស៊ី​ស្ថិត​នៅ​កន្លែងណា​ដែរ?

សហភាពសូវៀត​ បាន​ដួលរលំ​ទៅ​អស់រយៈពេល​ជិត​ ៣ ទស្សវត្សរ៍​កន្លង​មកហើយ​ ពោល​គឺ​តាំងពីឆ្នាំ​១៩៩១ មក​។ ក្រោយ​ការដួលរលំ​នេះ​ ប្រទេសរុស្ស៊ី​បាន​តស៊ូពុះពារ​ រក្សា​ឈ្មោះ​ជា​ប្រទេស​មហាអំណាច​មួយ​នឹងគេ​ដែរ​។

តែទោះជាបែបនេះក្តី​ រុស្ស៊ី​នៅតែ​មាន​ទំនាក់ទំនង​មិនល្អ​ឡើយ​ ជាមួយនឹង​សហរដ្ឋអាមេរិក​ ក៏ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ ជាពិសេស​ជាមួយ​បណ្តាប្រទេស​សហភាពអឺរ៉ុប​តែម្តង​។ ដោយសារតែ​ ភាព​ល្អក់កករ​នៅតែ​បន្តមាន​ ​ទើប​នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ការមមៃ​គិតរបស់​ប្រទេសរុស្ស៊ី​ ចំពោះ​អឺរ៉ុប​បាន​កែប្រែ​។ វិមានក្រឹមឡាំង លែងចាប់​អារម្មណ៍​លើ​ទ្វីបអឺរ៉ុបទៀតហើយ​​ តែអ្វី​ដែល​ក្រឹមឡាំងចាប់​អាម្មណ៍​នាពេលនេះ​ គឺ​ការបំបែកបំបាក់​ប្រទេសនៅអឺរ៉ុប ឬក៏​ទាញបណ្តា​ប្រទេសអឺរ៉ុបមួយចំនួន​ កុំឲ្យ​ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​អាមេរិក​ ​ ដោយ​ការងាក​ទៅចាប់ដៃ​ជាមួយ​ប្រទេស​ចិន​។

ទីក្រុងម៉ូស្គូ​ ចង់​បញ្ចុះបញ្ចូល​ប៉េកាំង​ឲ្យ​រួមដៃ​គ្នា​ បង្កើតជា​សម្ព័ន្ធ​ដ៏​រឹងមាំ​មួយ ​ដើម្បី​ប្រឆាំង​ទល់នឹង​លោក​ខាងលិច​ ដែល​មាន​អាមេរិក​ជា​ក្បាល​ដឹកនាំ​។ សម្រាប់​វិមានក្រឹមឡាំង​នៅពេលរុស្ស៊ី​ និង​ចិន រួមកម្លាំងគ្នា​ ពួកគេ​អាច​យកឈ្នះ​ក្រុម​ប្រទេស​លោកខាងលិច​ និង​អាច​ដណ្តើម​យក​ពិភពលោក​មក​ក្តោបក្តាប់​នៅក្នុងដៃ​បាន​។

ដោយឡែក​ តើ​រុស្ស៊ី​អាច​បញ្ចុះបញ្ចូល​ចិន​ឲ្យ​សហការ​ជាមួយ​ខ្លួន​បាន​ដែរ​អត់​?

ទាក់ទងរឿងនេះ​ដែរ​ លោក ប៊្រុយនោ ម៉ាហ្សេស Bruno Maçães អតីត​រដ្ឋមន្រ្តី​ប្រទេស​ព័រទុយហ្គាល់​ ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​  បាន​ប្រាប់​សារ​ព័តមាន​ Politico​ ថា​ កិច្ចពិភាក្សា​រវាង​ប្រទេស​រុស្ស៊ី​ និងចិន​តាមពិតទៅ​បាន​ចាប់ផ្តើម​រួចទៅហើយ​នៅ​ខាងក្រោយ​ឆាក​។ លោក​បាន​អះអាង​ទៀតថា ​រុស្ស៊ី​ព្យាយាម​អោបក្រសោប​ចិន​ ដើម្បី​អាច​តោងចាប់​យក​ឥទ្ធិពល​បន្ថែម​ និង​ពង្រីក​ដែនអំណាច​របស់ខ្លួន​ ហើយ​រុស្ស៊ី​បាន​មើលឃើញ​ពី​សក្តានុពល​របស់​ចិន​តាំងពី​ ៥​ឆ្នាំ​មុន​មកម្ល៉ោះ​។

ទន្ទឹមគ្នានេះ​ កាលពី​ខែ​មករា​កន្លងទៅ​ មាន​របាយការណ៍​មួយ​ចេញផ្សាយ​ ដោយ​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​កាន់តែ​រីកចម្រើន​ រវាង​ទីក្រុងម៉ូស្គូ​និង​ក្រុងប៉េកាំង​ផងដែរ​។

ដូចគ្នានេះដែរ​ ក្រុម​អ្នក​វិភាគ​បាន​សន្និដ្ឋានថា​ ប្រទេសចិន​ និង​ប្រទេសរុស្ស៊ី​មាន​ភាព​ស៊ីសង្វាក់​គ្នា​ ជាង​ពេលណាៗ​ទាំងអស់​ នៅលើគ្រប់ចំណុច​ រាប់​ចាប់តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ ហើយ​ទំនាក់ទំនងនេះ​ នឹងកាន់តែល្អ​ប្រសើរឡើង​នាពេល​ខាងមុខ​ ក្នុងគោលដៅ​ប្រឆាំងទល់​នឹង​អាមេរិក​ និង​លើកខាងលិច​ដែល​មាននិន្នការ​នយោបាយ​ខុសពី​ប្រទេសទាំងពីរ​ ពាក់ព័ន្ធនឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បញ្ហាសិ​ទ្ធិមនុស្ស​។

ទាក់ទងរឿងនេះដែរ​ អតីត​រដ្ឋមន្រ្តី​ព័រទុយហ្គាល់​ ទទួលបន្ទុកកិច្ចការអឺរ៉ុបលោក ម៉ាហ្សេស បានបកស្រាយថា​ ឥឡូវនេះ​ទីក្រុងវ៉ាស៊ីនតោន​ កំពុងធ្វើ​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ ទីក្រុង​ប៉េកាំ​ង ហើយ​ទាញចេញពី​ចំណុចនេះ​ រុស្ស៊ី​កាន់តែ​សង្ឃឹមថា​ចិន​នឹង​យល់ច្បាស់​ ថា​ទីក្រុង​វ៉ាស៊ីនតោន​គឺជា​បញ្ហា​ប្រឈម​របស់​ប៉េកាំង​ មិនមែន​ទីក្រុង​ម៉ូស្គូទេ​។

សរុបសេចក្តីមក​ ភាពតាន​តឹង​រវាង​ប្រទេស​ចិន​ ជាមួយ​សហរដ្ឋអាមេរិក​ ព្រមទាំង​ប្រទេស​លោក​ខាងលិច​ផ្សេងទៀត​ អាច​រុញច្រាន​ឲ្យ​ចិន​ ងាក​មក​ស្រវ៉ា​អោ​បរុស្ស៊ី​វិញ​បាន​ ដូចដែល​អាមេរិក​ ធ្លាប់​ពួតដៃ​ជាមួយ​ចិន​ ប្រយុទ្ធប្រឆាំង​ទៅនឹង​អតីត​សហភាពសូវៀត​ក្នុង​សម័យសង្គ្រាម​ត្រជាក់​។ ជាពិសេស​ នៅ​ខណៈពេល​ដែល​ ចិន​កំពុង​មានទំនាក់ទំនងរកាំរកូសខ្លាំង ជាមួយ​ប្រទេស​លោក​ខាងលិច​ ដោយសារ​សង្គ្រាមពាណិជ្ជកម្ម​ និង​សង្គ្រាម​បច្ចេកវិទ្យា​ 5G​ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន​ Huawei។

បើយោងតាម​លោកម៉ាហ្សេស អតីត​រដ្ឋមន្រ្តី​ប្រទេស​ព័រទុយហ្គាល់​ ទទួលបន្ទុក​កិច្ចការ​អឺរ៉ុប​ ​ សម្ព័ន្ធភាព​ថ្មី​រវាង​មហា​អំណាច​ទាំងពីរ​ ពោល​គឺចិន​ និងរុស្ស៊ី​ មានន័យថា​ទីក្រុងវ៉ាស៊ីនតោន​ ត្រូវ​ប្រឈម​នឹង​ការវាយប្រហារ​ពី​គូប្រជែង​ដ៏ខ្លាំង​ ហើយ​អឺរ៉ុបវិញ​នឹង​មានអារម្មណ៍ភ័យព្រួយ​ គ្មានថ្ងៃ​ស្ងប់ចិត្ត​បានឡើយ​។ លោក​បាន​បន្ថែមថា​ ប្រសិនបើ​សម្ព័ន្ធភាព​នេះ​ ក្លាយ​ទៅជា​ការពិត​មែននោះ​ ពិភពនយោយបាយ​ក្នុង​សកល​លោក​នឹង​ក្រឡាប់ចាក់​។ វិបត្តិ​អន្តរជាតិ​នឹង​កើនឡើង​ហួស​ពីការស្មាន​ នៅពេល​ដែល​រុស្ស៊ី​និង​ចិន​បានលេច​ឡើង​ជាប្លុក​តែមួយ​ ប្រឆាំង​ទៅនឹង​ប្លុកចាស់​ដែល​មាន​លោកខាងលិច​ជាក្បាល​ម៉ាស៊ីន​ដឹកនាំ​៕

ហេតុអ្វី​បានជា​គេ​មិនជឿ​ថា​អាមេរិក​បាន​បញ្ជូន​មនុស្ស​ទៅ​ឋានព្រះចន្ទ?

វិសមភាពសង្គម​ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម

សេរីភាព​សារព័ត៌មាន​កំពុង​រង​ការគំរាមកំហែង នៅ​ឥណ្ឌា ?

ពិភពលោក​បិទភ្នែក មិនឃើញ​សង្រ្គាម​ដែលបំផ្លាញ​ខ្ទេចខ្ទាំ យេម៉ែន ៥​ឆ្នាំមកហើយ

សេដ្ឋកិច្ចសាកល៖ ​កំពង់ផែ​ពាណិជ្ជកម្ម​ដ៏មមាញឹក​បំផុត

ឥណ្ឌូណេស៊ី ប្រទេស​​ស្ថាបនិក​​អាស៊ាន និយម​ទិញ​អាវុធ​រុស្ស៊ី

សឹង្ហបុរី៖ ក្មេងសិស្ស​សាលា​មាន​ចំណេះដឹង​ខ្ពស់ តែ​ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ​ផ្លូវចិត្ត

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

កំណើនសេដ្ឋកិច្ច និងទំហំប្រជាជន៖ ជោគវាសនាអនាគត?

ការឡើងកម្តៅអាកាសធាតុ រដ្ឋាភិបាល​​បារាំង​​បញ្ចេញ​សកម្មភាព​មិន​គ្រប់គ្រាន់ ?

ឥណ្ឌា​ប្រឈមនឹង​វិបត្តិ​ខ្វះទឹក​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន

មជ្ឈិមបូព៌ា៖ផែនការសន្តិភាពដែលអាមេរិកចង់បង្រួបបង្រួមអ៊ីស្រាអែល និងក្រុមប្រទេសនៅឈូងសមុទ្រពែក្សដើម្បីប្រឆាំងអ៊ីរ៉ង់

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?