rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រដូវសិល្បៈកម្ពុជានៅបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ទិវាសាមគ្គី (Samaki Days) នៅវត្តវ៉ាំងសែនក្រុងប៉ារីស (វីដេអូ)

media
របាំឆៃយ៉ាំ ក្នុង "ទិវាសាមគ្គី" (Samaki Days) នៅ​វត្តវ៉ាំងសែន ថ្ងៃទី៦ ឧសភា ២០១៨ RFI

ក្នុង«ទិវាសាមគ្គី» (Samaki Days) ពលរដ្ឋខ្មែរនៅស្រុកបារាំង ប្រមូលផ្តុំគ្នានៅវត្តវ៉ាំងសែន (Vincennes) ដើម្បីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនា និងមានការរាំរបាំប្រពៃណី ព្រមទាំងទទួលទានម្ហូបអាហារខ្មែរ។ ក្រៅពីនេះ ក៏មានពិព័រណ៍សកម្មភាពរបស់សមាគមខ្មែរផងដែរ។ ព្រឹត្តិការណ៍នេះ រៀបចំ​ធ្វើឡើង​ដោយ​សមាគម "សាមគ្គីកូនខ្មែរ" ហើយ​ជាផ្នែកមួយនៃមហោស្រព«រដូវសិល្បៈកម្ពុជា» ដែលធ្វើនៅក្រុងប៉ារីស ក្នុងខែឧសភា។


ខាងក្រោមនេះ គឺ​ជា​បទយកការណ៍​វីដេអូ អំពី​ "ទិវាសាមគ្គី" នេះ