អានតួអត្ថបទ

ជនជាតិប៉ាឡេស្ទីន២នាក់ត្រូវបានសម្លាប់ដោយទ័ពអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅតំបន់ហ្កាហ្សា

កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ បុរសវ័យជំទង់ជនជាតិប៉ាឡេស្ទីន​២នាក់ត្រូវបានសម្លាប់ដោយ​កងទ័ព​អ៊ីស្រាអែល បន្ទាប់ពីទាហាន​អ៊ីស្រាអែល​៤នាក់បានទទួលរងរបួស​ដោយការផ្ទុះគ្រាប់បែក​នៅតំបន់ហ្កាហ្សា។ ជំរំទ័ពរបស់ក្រុមកងប្រដាប់អាវុធ​ហាម៉ាសចំនួន១៨ទីតាំង ត្រូវបានវាយប្រហារ​ដោយកងទ័ពអ៊ីស្រាអែល​ផងដែរ​បន្ទាប់ពីការផ្ទុះគ្រាប់បែកនោះ។

ទាហានអ៊ីស្រាអែលនៅជិតព្រំដែនតំបន់ហ្កាហ្សា ថ្ងៃទី ១៧ កុម្ភៈ ២០១៨
ទាហានអ៊ីស្រាអែលនៅជិតព្រំដែនតំបន់ហ្កាហ្សា ថ្ងៃទី ១៧ កុម្ភៈ ២០១៨ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

យោងតាមការអះអាងរបស់សាក្សីប៉ាឡេស្ទីនជាច្រើននាក់ដែលបានឃើញហេតុការណ៍ បុរសជនជាតិប៉ាឡេស្ទីនអាយុ១៨ឆ្នាំ២នាក់ ដែលមានឈ្មោះថា Salam Sabah ​Abdullah និង Abu Sheikha ត្រូវបានបាញ់សម្លាប់ដោយកងទ័ពអ៊ីស្រាអែលដែលយាមការពារព្រំប្រទល់នៅតំបន់ហ្កាហ្សា។ បុរសប៉ាឡេស្ទីន២នាក់ផ្សេងទៀតត្រូវបានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់នាយប់នោះផងដែរ។

កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានបាញ់សញ្ញាព្រមានជាច្រើនដងរួចមកហើយទៅកាន់ជនប៉ាឡេស្ទីនមួយក្រុមនោះដែលបានចូលទៅជិតរបងព្រំដែនដោយអាកប្បកិរិយាគួរអោយសង្ស័យ។

នាព្រឹកថ្ងៃសៅរ៍ម្សិលមិញ នៅតំបន់ហ្កាហ្សានេះដែរ កងទ័ពអ៊ីស្រាអែលចំនួន២នាក់ត្រូវបានរងរបួស​ធ្ងន់និង២នាក់ទៀតរងរបួសមធ្យម នៅពេលដែលឧបករណ៍ផ្ទុះមួយបានផ្ទុះឡើងនៅជិតជំរុំទ័ពនៅតាមរបងព្រំដែន។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោកវរសេនីយ៍ឯក Jonathan Conricus បានលើកឡើងថា ក្រុមនោះ ដែលទំនងជាក្រុមអ៊ីស្លាមជ្រុលនិយមដែលមានវត្តមាននៅក្នុងហ្កាហ្សា បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់បែកនេះ។ តែទោះជាយ៉ាងណាក្តី លោកបានទទូចថា ក្រុមកងប្រដាប់អាវុធហាម៉ាសជាអ្នកនៅពីក្រោយរឿងនេះ ហើយលោកបានបន្ថែមថា គ្រាប់បែកនោះត្រូវបានគេដាក់នៅទីនោះនៅក្នុងកំឡុងពេលនៃការតវ៉ាមួយដែលរៀបចំដោយក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។

នាព្រឹកថ្ងៃសៅរ៍ដដែលនេះ ក្រុមយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំដោយបាញ់គ្រប់រ៉ូកែតជាច្រើនគ្រាប់ សំដៅទៅលើអង្គភាពរបស់ក្រុមហាម៉ាសចំនួន១៨ទីតាំងនៅតំបន់ហ្កាហ្សា។ ក្នុងចំណោមនោះ មាន៨ទីតាំងដែលជាកន្លែងផលិតអាវុធ និងហេដ្ឋារចនាសម្ព័ន្ធបណ្តុះបណ្ដាលកងទ័ព។

នៅពេលដែលត្រូវសួរសំណួរអំពីស្ថានភាពដ៏អាក្រក់នៅតំបន់ហ្កាហ្សា នាយករដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែល Avigdor Lieberman បានឆ្លើយទៅកាន់វិទ្យុកងទ័ពថា "កំហុសឆ្គងជាមូលដ្ឋាន គឺត្រូវឆ្ងល់ថា តើយើងខុសកន្លែងណា?!" លោកបានបន្ថែមទៀតថា លោក Abbas បានបញ្ឈប់ការផ្ទេរថវិកាដែលគាត់ធ្លាប់បានផ្ទេរចំនួន ​២៦០លានដុល្លារ។ ហាម៉ាសកំពុងវិនិយោគលើរ៉ូកែតនិងផ្លូវរូងក្រោមដី មិនមែននៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេ។ ​អ៊ីស្រាអែលមិនមែនកំពុងសាងសង់ផ្លូវរូងក្រោមដីដើម្បីធ្វើភេរវកម្ម ឬកំពុងព្យាយាមយកតំបន់ហ្កាហ្សាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ