rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?

ដោយ អ៊ុង គឹមអ៊ាន់

លោក​កាកឡូស​ ហ្គោន​ (Carlos Ghosn) នាយក​ក្រុមហ៊ុន​រថយន្ត​បារាំង “​រឺណូ (Renault)​ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធទៅនឹង​ រឿងអាស្រូវ​កេង​បន្លំ​ថវិកា​ កាលពី​ថ្ងៃចន្ទ​ ទី១៩ វិច្ឆិកា​ ម្សិលមិញ​ នៅក្នុង​ទីក្រុងតូក្យូ​ នៃ​ប្រទេសជប៉ុន​។ នាខណៈនេះ​ លោកហ្គោន​ ត្រូវបាន​ឃុំខ្លួន​ជាបណ្តោះអាសន្ន​ ដោយអាជ្ញាធរជប៉ុន​ ហើយ​ហេតុការណ៍នេះ​ វា​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្នុង​ពិភពឧស្សាហកម្មផលិតរថយន្ត​ពិភពលោក​។ មិនតែប៉ុណ្ណោះ​ នាពេលនេះ​ គេកំពុង​ចោទជាសំណួរ​ ថាតើ​ជោគវាសនា ​របស់នាយក​ក្រុមហ៊ុន​រថយន្ត​បារាំង​ដ៏ល្បីរូបនេះ​នឹងក្លាយ​ទៅជា​យ៉ាងណា​ទៅ​?

លោក​កាកឡូស​ ហ្គោន​ នាយក​ក្រុមហ៊ុន​រថយន្ត​បារាំង​ "រឺណូ” ជាអ្នកណា?

លោក​កាកឡូស​ ហ្គោន​ ជា​បុគ្គលល្បីមួយ​ដែល​ត្រូវបាន​គេស្គាល់​ជាទូទៅ​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​ បន្ទាប់ពី​រូបលោក​អាច​ជួយ​ស្រោចស្រង់​ជីវិត​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នីសាន់​ ដែល​ធ្លាប់បានធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​កាលពី​១៩ ឆ្នាំមុន​ ពោលគឺ​កាលពី​ឆ្នាំ​១៩៩៩​។

ត្រង់ចំណុចនេះ​ គេ​ក៏ត្រូវដឹង​ដែរថា​ គឺស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់លោក ​កាកឡូស​ ហ្គោនេះ​ហើយ​ ទើបធ្វើឲ្យ​កើតមាន​សម្ព័ន្ធ​ក្រុមហ៊ុន​រថយន្ត​បី​រួមបញ្ចូលគ្នា​ ដែល​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​រថយន្ត​បារាំង​រឺណូ​ ក្រុមហ៊ុន​រថយន្ត​ជប៉ុន​នីសាន់​ និង​ Mitsubishi​។ រឿង​ដ៏គួរឲ្យ​កត់សម្គាល់​មួយទៀត​នោះថា​ គឺ​លោក​កាកឡូស​ ហ្គោន​ នេះឯង​ដែលជា​បុគ្គល​ ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​រថយន្ត ​Renault​-Nissan​-Mitsubishi​ឲ្យក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំឈានមុខគេ ​នៅ​លើ​ពិភពលោក​ ដោយអាច​នាំមុខ​ក្រុម​វ៉ុលវ៉ាហ្គែន​របស់អាឡឺម៉ង់​ និង​ក្រុមហ៊ុន​តូយ៉ូតា​ជប៉ុន​។

គេ​គួរដឹង​ទៀតថា​ បច្ចុប្បន្ននេះ​ សម្ព័ន្ធភាព​នៃ​ក្រុមហ៊ុន​ទាំងបី​ បាន​ផ្តល់​ការងារ​ដល់បុគ្គលិក​ជាង​ ៤៧​ម៉ឺននាក់​ មាន​រោងចក្រ​ប្រតិបត្តិការ​ចំនួន​ ១២២​ និង​អាច​លក់រថយន្ត​បាន១០,៦​ លានគ្រឿង​ ក្នុងឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​ ក្រោយពេល​មានការចាប់ខ្លួន​លោកហ្គោន កាលពី​ម្សិលមិញនេះ​ ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុនទាំងបី​ ដែលបានធ្លាក់ចុះ​ ដែលក្នុងនោះ​ក្រុមហ៊ុន​បារាំងរឺណូ​ បានធ្លាក់ភាគ​ហ៊ុនរហូតដល់​ ១៤ ភាគរយហើយ​ បើគិត​ត្រឹម​ព្រឹកថ្ងៃ​អង្គារ​ ម៉ោង​នៅក្នុង​ប្រទេសបារាំង​។

បើ​និយាយពី​ប្រវត្តិរូប​របស់​លោក​កាកឡូស​ ហ្គោន​ វិញ​ ​ លោកហ្គោន​ ជាបុគ្គល​ ដែល​មាន​បទពិសោធន៍​ ធ្វើការ​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​ រយៈពេល​៤០ឆ្នាំ​។ លោកហ្គោន​ មានសញ្ជាតិបី​ជាប់នឹងខ្លួន​គឺ​ សញ្ជាតិបារាំង​ ប្រេស៊ីល​និងលីបង់​។ បច្ចុប្បន្ននេះ​ លោកកាកឡូស​ ហ្គោន​ មានវ័យ​ ៦៤ ឆ្នាំ​ លោកមាន​ដើមកំណើត​លីបង់​ តែកើត​និងធំដឹងក្តី​ក្នុង​ប្រទេសប្រេស៊ីល​ និងចាប់ផ្តើម​មកអឺរ៉ុប​ធ្វើការ​ក្នុងផលិតកម្ម​រថយន្ត​ តាំងពី​អាយុ១៨​ ឆ្នាំ​។

លោកហ្គោន​ បានចំណាយពេល​ ១៨ ឆ្នាំ​ ធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅក្នុង​ទ្វីបអឺរ៉ុប​។ មិនតែប៉ុណ្ណោះ​ ដោយសារតែ​ជា​មនុស្ស​មានសមត្ថភាព​ និងពោរពេញ​ទៅដោយ​បទពិសោធន៍​ខ្ពស់​ នៅឆ្នាំ​១៩៩៦​ លោកកាកឡូស​ ហ្គោន​ ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ដ៏ធំ​រឺណូ​ ជ្រើសរើស​ជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​។ ក្រោយទៀត​ លោកបាន​ហោះជំហាន​ក្លាយខ្លួនជា​មេដឹកនាំ​សម្ព័ន្ធ​រថយន្តដ៏ធំ​ក្នុងលោក​ Renault-Nissan នាឆ្នាំ១៩៩៩។

ប្រតិកម្មរបស់ក្រុមហ៊ុនរឺណូ នីសាន់ ក្រោយការចាប់ខ្លួនរបស់លោកកាកឡូស ហ្គោន

គួររឭកទៀតថា លោក​កាកឡូស​ ហ្គោន​ ត្រូវបាន​ចាប់ខ្លួន​ ដូចដែល​គេ​ដឹងហើយថា​ គឺ​នៅថ្ងៃ​ចន្ទ​ ទី១៩​ វិច្ឆិកា​ ម្សិលមិញនេះ​។ មួយវិញទៀត​ គេ​ក៏គួរ​ដឹង​ហើយថា​ គឺ​តំណាងក្រុមហ៊ុន​ជប៉ុន​នីសាន់​ នេះឯង​ ដែលជា​អ្នក​រាយការណ៍​ឲ្យ​អាជ្ញាធរ​ជប៉ុន​ ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​របស់ខ្លួន​ ដែល​គេ​ស្គាល់ថា​ ជា​លោកកាកឡូស​ ហ្គោន​។

បន្ថែមលើនេះ​ ក្រុមហ៊ុន​នីសាន់​ ក៏​បាននិយាយ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ដែរថា​ ខ្លួន​បានធ្វើ​ការ​ស៊ើបអង្កេត​រយៈពេល​មួយខែ​មកហើយ​ ជុំវិញ​ការ​កេងបន្លំថវិកា​របស់​លោក​ហ្គោន​។ ក្រុម​ហ៊ុន​បានរកឃើញ​ របាយការណ៍​គួរឲ្យ​សង្ស័យ​មួយចំនួន​ ពាក់ព័ន្ធនឹង​ការ​លួច​កេង​បន្លំ​ថវិកា និង​ការបន្ទាប​ប្រាក់​ចំណូល របស់​លោកហ្គោន​។

គួរជ្រាបថា​ ក្នុងនាមជា​នាយកប្រតបត្តិលោក​កាកឡូស​ ហ្គោន​ ទទួលបាន​ប្រាក់បៀវត្សរ៍ក្នុងមួយខែពីក្រុមហ៊ុនបារាំងរឺណូ ចំនួន ៧លាន​អឺរ៉ូ​ ក្នុងមួយឆ្នាំ និង ទទួលបានមួយ​ឆ្នាំ​ ​ជិត ៩លាន​អឺរ៉ូ​ ក្នុង​ឋានៈ​ប្រធាន​ក្រុមហ៊ុន​ជប៉ុននីសាន់​។

រឿង​ដ៏គួរឲ្យ​កត់សម្គាល់​ផងដែរនោះ​ គឺថា​ក្រោយ​មានការចាប់ខ្លួន​លោកកាកឡូស​ ហ្គោន​ ភ្លាម​ ថៅកែក្រុម​ហ៊ុននីសាន់​ ថែមទាំង​ស្នើឲ្យ​បញ្ចប់តួនាទី​ របស់​លោកហ្គោន​ ក្នុងនាម​ប្រធាន​ក្រុមហ៊ុន​នីសាន់ភ្លាម​ ទោះបី​ព្រះរាជអាជ្ញា​ជប៉ុន​ មិនទាន់​បានសម្រច​ថា​ លោក​កាកឡូស​ ហ្គោន​ ពិតជា​បាន​ប្រព្រឹត្តិ​បទល្មើស​ ពាក់ព័ន្ធ​នឹង​ការលួច​កេង​បន្លំ​ថវិកា ឬក៏អត់ផង​។

ដោយឡែក​ រហូត​មកដល់ពេលនេះ​ អ្នកតំណាង​របស់ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​រឺណូ​ នៅ​មិនទាន់​បានបញ្ចេញប្រិតិកម្ម​ ឬ​មាន​ចំណាត់ការ​ណាមួយ​ទៅលើ​រូប​លោក​ហ្គោន​ ឡើយ​។

តែ​ទោះជាយ៉ាងណាក្តី​ តំណាង​ក្រុមហ៊ុន​បារាំង​រឺណូ​ បាន​លើកឡើងថា​ សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នឹង​គ្រោងជួបប្រជុំគ្នា​នៅថ្ងៃអង្គារ​នេះ​។ មួយវិញទៀត​ ក្រុមហ៊ុន​រឺណូ​ បញ្ជាក់ថា​ក្រុមហ៊ុន​នឹង​ធ្វើការ​សម្រេចចិត្ត​ណាមួយ​ពាក់ព័ន្ធ​នឹង​ករណី​របស់​លោក​កាកឡូស​ ហ្គោន​គឺ​ក្រោយពី​លទ្ធផល​ នៃ​ការស៊ើបអង្កេត​របស់​ព្រះរាជ​អាជ្ញាជប៉ុន​ ចេញ​ជាផ្លូវការ​។

ជោគ​វាសនា​របស់​លោក​កាកឡូស​ ហ្គោន​

ក្រោយពី​ការចាប់ខ្លួន​ រហូត​មកដល់ពេលនេះ​ លោក​កាកឡូស​ ហ្គោន​ ដែល​ជា​នាយក​ដឹកនាំ​សម័្ពន្ធ​ Renault​-Nissan​-Mitsubishi​នៅមិនទាន់​បានបញ្ចេញប្រតិកម្ម​ ឬ​និយាយ​អ្វី​មួយមាត់​នៅឡើយ​ទេ​។ គេ​គ្រាន់​តែដឹងថា​ កាល​ពីម្សិលមិញ​នេះ​ លោក​បាន​យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ​ជប៉ុន​ ជុំវិញ​ការស៊ើបអង្កេត​នានា​ ទាក់ទងនឹង​បទ​សង្ស័យថា​ លោក​មាន​លួច​បន្លំថវិកា​។

មួយវិញទៀត​ ក្នុង​ករណី​ដែល​ព្រះរាជ​អាជ្ញាជប៉ុន​ ពិតជា​រកឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់ថា​ លោក​កាកឡូស​ ហ្គោន​ ពិត​ជា​បាន​ប្រព្រឹត្តិ​អំពើ​លួច​បន្លំថវិកា​ខុសច្បាប់​មែននោះ​ បើ​តាម​ច្បាប់​របស់​ប្រទេសជប៉ុន​ លោកអាចនឹង​ត្រូវ​ជាប់ពន្ធធនាគា​រហូតដល់​ ១០ ឆ្នាំ ​និង​ត្រូវពិន័យ​ជាប្រាក់​រហូត​ដល់​ ១០​ លាន​យ៉េន​ជប៉ុន​ ស្មើនឹង​ ៨៩ ០០០ ដុល្លារ​អាមេរិក​៕

សង់ជញ្ជាំងព្រំដែន៖ តើ​លោកដូណាល់ ត្រាំ កំពុង​ទ័ល​គំនិត?

ជំនួប​លើកទី២​រវាង​លោកត្រាំ​និង​លោក​គីម ជុងអ៊ុន​ គ្រោងធ្វើនា​​ចុងខែកុម្ភៈ​

បារាំង​ចាប់​បង្ហាញ​ចង្កូម សម្រាប់​សង្រ្គាម​អ៊ីនធ័រនែត

តើ​ភេរវកម្មអត្តឃាត​សម្លាប់​ទាហានអាមេរិក​នៅ​ស៊ីរី​​អាច​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ប្តូរ​ជំហរ​វិញ​ដែរ​ឬ​ទេ?

សភា​អង់គ្លេស​ច្រានចោល​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប តើ​Brexit នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?

បារាំង៖​ហេតុអ្វី​បាន​ជា​លោក​​ម៉ាក្រុង​យល់ព្រម​រៀបចំ « វេទិកាតស៊ូមតិជាតិ » ពេល​នេះ?

លោក ត្រាំ ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ទៅ​នឹង​សន្តិសុខ​យុទ្ធជនគួដ ?

អាមេរិក៖​លោកដូណាល់ ត្រាំ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង FBI ពិសេស​លោក James Comey

បារាំង​ចោទ​ប្រកាន់​ជាផ្លូវការ​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន​ពី​បទ​ពុករលួយ

លោកដូណាល់ ត្រាំ គំរាម​ប្រកាស​អាសន្នជាតិ​ដើម្បី​យកលុយ​សង់ជញ្ជាំង​នៅព្រំដែន

កាសែតចិន៖ លោកស៊ី ជីនពីង​គាំទ្រ​ជំហរ​របស់​កូរ៉េខាងជើង

អ.ស.ប​ ស្នើឲ្យ​អូស្ត្រាលី​ទទួលយក​នារីអារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​

នៅ​មុខ​តុលាការ​ជប៉ុន លោក​ការឡូស ហ្គោន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់

នាវា​យោធា​អាមេរិកទៅ​សមុទ្ទ​ចិន​ខាងត្បូង ចំ​ពេលប៉េកាំង​និង​វ៉ាស៊ីនតោន​​បើក​កិច្ចចរចាពាណិជ្ជកម្ម

បារាំង៖ បាតុកម្ម​របស់​ចលនាអាវកាក់លឿង​អូសបន្លាយ​ដល់​ឆ្នាំ ២០១៩

អ្វីទៅ​ជា​ដើមចម​នៃ​ការ​ងើប​បះបោរ​របស់​ក្រុមឧទ្ទាម​អ្នកកាន់​ព្រះពុទ្ធសាសនា​នៅ​ភូមា?

ក្រុមហ៊ុន​ទូរសព្ទ​ Apple និង​ Huawei រងផលប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​​សង្គ្រាម​ពាណិជ្ជកម្ម​

លោក​ដូណាល់​ត្រាំ ថា“Shutdown”នឹង​បន្តទៀត ដរាបណា​សភា​មិនព្រមផ្តល់​​​ថវិកា​​ធ្វើ​​ជញ្ជាំង​​​ព្រំដែន

ចិន-តៃវ៉ាន់​៖ ចិន​គំរាម​វាយ​ប្រហារ​តៃវ៉ាន់​​ បើតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯក​រាជ្យ

អាមេរិក-កូរ៉េខាងជើង៖​លោកគីម ជុងអ៊ុន​បាន​ត្រៀម​ខ្លួន​ជួប​លោក​ដូណាល់ ត្រាំជា​ថ្មី តែ​បាន​ព្រមាន និង​ដាក់​លក្ខខណ្ឌ