rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

ដោយ អ៊ុង គឹមអ៊ាន់

តុលាការ​ធម្មនុញ្ញថៃ​ នៅថ្ងៃ​ព្រហស្បតិ៍ ទី៧ មីនានេះ​ បានសម្រេច​រំលាយ​គណបក្សថៃ​រ៉ាក់សាឆាត​ ដែលជា​បក្សនយោបាយ​មានចំណងទាក់ទង​យ៉ាងស្អិតល្មួត​ ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកថាក់ស៊ីន​ ស៊ីណាវ៉ាត់​។ តំណាង​តុលាការ​ធម្មនុញ្ញថៃ​បានឲ្យដឹង​ដែរថា​ ក្រៅតែពី​ត្រូវរំលាយបក្ស​ សមាជិកជាន់​ខ្ពស់​របស់​គណបក្ស​ថៃរ៉ាក់សាឆាត​ ក៏ត្រូវ​បាន​ហាមប្រាម​ មិនឲ្យ​ចូលប្រឡូក​ក្នុងឆាក​នយោបាយ​រយៈពេល​ ១០ឆ្នាំ​ទៀតផង​។

ហេតុផល​ដែលនាំឲ្យ​តុលាការ​ធម្មនុញ្ញ​ថៃ​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​

ការរំលាយ​គណបក្សថៃ​រ៉ាក់សាឆាត​ នៅថ្ងៃព្រហស្បតិ៍​ ទី ៧ មីនា នេះ ត្រូវបាន​សម្រេច​អនុម័ត​តាមរយៈ​ការបោះឆ្នោតជា​ឯកច្ឆន្ទ​ដោយ​សមាជិក​ចំនួន​ប្រាំបួនរូប​របស់​តុលាការ​ធម្មនុញ្ញថៃ​។ បើតាម​តុលាការ​ធម្មនុញ្ញថៃ​ គណបក្ស​ថៃរ៉ាក់សាឆាត​មានទោសកំហុស​ពីបទ​ធ្វើសកម្មភាព​ប្រឆាំងនឹង​ច្បាប់​របស់​ប្រទេស​ដែលជា​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ និង​ធ្វើឲ្យ​ឆាក​នយោបាយថៃ​រញេរញៃ ​ក្នុងការណ៍​ដែល​គណបក្សនេះ​ ធ្លាប់បាន​ស្នើដាក់​ឈ្មោះ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ អ៊ុប៊ុនរ៉ាត់​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នាថ្ងៃទី​២៤​ ខែមីនា​ខាងមុខនេះ​។

តុលាការ​ធម្មនុញ្ញថៃ​ អះអាង​បែបនេះ​ ដោយសារ​ថៃ​គឺជា​ប្រទេស​មួយ​ដែល​ឲ្យតម្លៃខ្ពស់ខ្លាំងណាស់​ចំពោះ​សមាជិក​រាជ​វង្សានុវង្ស​ និង​ថា​តាម​រដ្ឋធម្មនុញ្ញថៃ​ ព្រះមហាក្សត្រ​ និង​ខ្សែរាជវង្សានុវង្ស​មានឋានៈខ្ពស់​ជាង​អ្នកនយោបាយ​ ជាពិសេស​ត្រូវ​មាន​អព្យាក្រឹត​នយោបាយ​ទៀតផង​។

ទាក់ទងរឿងនេះដែរ​ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ថៃ​ក៏បាន​ចាត់ទុក​ការស្នើសុំ​ដាក់​ឈ្មោះ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ អ៊ុប៊ុនរ៉ាត់​ ដែលជា​បុត្រីច្បង​របស់​អតីត​មហាក្សត្រថៃ​ភូមិបុន​អាប់ឌុលយ៉ាដែត​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ ថាជា​ទង្វើ​រំលោភច្បាប់​បោះឆ្នោតថៃផងដែរ​។ មួយវិញទៀត​ គឺគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតថៃនេះឯង​ ដែលជា​អ្នក​បញ្ជូន​សំណុំរឿង​រំលាយ​គណបក្សថៃ​រ៉ាក់សាឆាត​ទៅ​តុលាការ​កាលពីថ្ងៃទី​១៣ ខែកុម្ភៈ​។

គួរជ្រាបដែរថា​ ក្រៅតែត្រូវ​រំលាយ ​សមាជិក​ជាន់ខ្ពស់​របស់​គណបក្សថៃ​រ៉ាក់សាឆាត​ ក៏ត្រូវ​បានហាមប្រាម​ មិនឲ្យ​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​រយៈពេល​១០ ឆ្នាំ​ផងដែរ​។

ការរំលាយ​គណបក្ស​នយោបាយនៅថៃ​មិនមែនជារឿងថ្មីថ្មោងនោះទេ

ជាការពិត​ រឿង​រំលាយ​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេសថៃ​មិនមែន​ជារឿង​ចម្លែក​ខ្លាំង​ និង​ជារឿង​ថ្មីថ្មោង​អ្វីនោះទេ​ ពីព្រោះ​ថា​នៅគ្រាកន្លងមក​ក៏ធ្លាប់មាន​គណបក្ស​ចំនួនពីរ​មកហើយ​ដែល​ត្រូវបាន​រំលាយចេញពី​ឆាកនយោបាយ​នៅស្រុកថៃ​។

ក៏ប៉ុន្តែ​ អ្វីដែលគេ​ចាប់អារម្មណ៍​ខ្លាំងនោះ​គឺ​គ្រប់​គណបក្ស​នយោបាយ​ដែល​ត្រូវរំលាយ​គឺសុទ្ធតែជា​បក្ស​ដែល​មានទំនាក់ទំនង​ជិតស្និទ្ធនឹង​អតីត​លោកនាយករដ្ឋមន្ត្រីថៃ​ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ ដែល​ត្រូវ​បាន​ពួកយោធាថៃ​ធ្វើរដ្ឋប្រហារ​ទម្លាក់ចេញពី​តំណែង​កាលពី​ឆ្នាំ ២០០៦​។

ជាក់ស្តែង​ ថៃរ៉ាក់សាឆាត​មិនមែនត្រឹមតែជា​គណបក្ស​ដែលស្និទ្ធនឹង​លោក​ថាក់ស៊ីន​ប៉ុណ្ណោះនោះទេ​ តែ​ក៏ជា​បក្សនយោបាយ​ដ៏ធំ​ និង​មានសក្តានុពលខ្លាំង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​ ឬហៅ​ជា​ភាសាខ្មែរ​ថា​គណបក្ស​កម្លាំង​ប្រជារាស្ត្រ​របស់​លោកប្រាយុទ្ធ​ ចាន់អូចា ក្នុងការ​បោះឆ្នោត​នាថ្ងៃទី​ ២៤ មីនា​ ខាងមុខនេះដែរ​។

គួរបញ្ជាក់ជូនដែរថា​ ក្នុង​រយៈពេល​ ១៣ ឆ្នាំ​ រាប់ចាប់តាំងពី​រដ្ឋប្រហារ​ទម្លាក់​លោកថាក់ស៊ីន​នា​ឆ្នាំ​ ២០០៦ មក​ មាន​គណបក្សនយោបាយ​ដែលមានទំនោរ​ ឬស្និទ្ធនឹង​លោកថាក់ស៊ីន​សរុប​ទាំងអស់​ចំនួន៣​ ហើយ​ត្រូវបានរំលាយ​ ដែលក្នុងនោះរួមមាន​ គណបក្ស​ថៃរ័កថៃ​ គណបក្ស​ផាឡាំងប្រាឆាឆុន​ និងចុងក្រោយគេ​គឺគណបក្ស​ថៃរ៉ាក់សាឆាត​នេះឯង​។

ផលលំបាក​ដែល​អាច​កើតចេញពី​ការរំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​

គេ​ពិបាក​សន្និដ្ឋានពី​ផលវិបាក​ស៊ីជម្រៅ​​ដែល​អាចកើតចេញពី​ការការរំលាយ​គណបក្សថៃរ៉ាក់សាឆាត​ខ្លាំងណាស់​ដោយសារតែ​ស្ថានការណ៍នេះ​ទើបកើតឡើង​ថ្មីៗពេក​។ ដូច្នោះហើយ​ ការពិត​ជាក់ស្តែង​ប្រែទៅជា​យ៉ាងណានោះ​ គេមានតែ​រងចាំមើល​បន្តិចទៀតថា​នឹងមាន​ហេតុការណ៍​អ្វីពិសេស​ ឬក៏ក៏ស្ថានការ​អស្ថេរភាព​អ្វី​កើតឡើង​នៅក្នុង​ប្រទេសថៃ​ដែលជា​ប្រទេស​ជើងឯកមូយ​ខាង​ធ្វើរដ្ឋប្រហារ​ក្នុង​ប្រវត្តិ​នយោបាយ​ពិភពលោកយើង​នេះ​។

តែទោះជាយ៉ាងណាក្តី​ ហេតុការណ៍​នៅថ្ងៃនេះ​ វាបាន​ជះឥទ្ធិពល​អាក្រក់​យ៉ាងខ្លាំង​ចំពោះ​គណបក្ស​ថៃរ៉ាក់សាឆាត​និងក្រុមអ្នក​ស្និទ្ធនឹង​លោកថាក់ស៊ីន​។ ជាឥទ្ធិពល​ ដែល​បាន​ដុតបំផ្លាញ​ឱកាស​ក្នុងការ​ប្រកួតប្រជែង​ដឹកនាំ​ប្រទេស​ ជាមួយ​បក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​លោកប្រយុទ្ធ ចានអូចា​។

ទាក់ទងរឿងនេះដែរ​ អ្នកវិភាគ​នយោបាយថៃ​ម្នាក់​នៅសាកលវិទ្យាល័យ​ជូឡាឡុងកន​បាននិយាយថា​ សេចក្តីសម្រេច​របស់​តុលាការ​ក្នុងការ​រំលាយ​គណបក្សថៃ​រ៉ាក់សាឆាត​នៅមុន​ការបោះឆ្នោត​តែ​រយៈពេល​ ១៧ ថ្ងៃ​ អាច​ធ្វើឲ្យ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​អាស៊ី​មួយនេះ​កើនឡើង​។

លោក​បាន​បន្ថែមទៀតថា​ ប្រទេសនេះ​អាច​ត្រូវ​បែងចែកជាពីរ​សាជាថ្មី​ម្តងទៀត​ ដែល​ម្ខាង​ជាក្រុម​អ្នក​គាំទ្រ​បក្ស​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​ តំណាងដោយ​ពួក​អាវក្រហម​ និងម្ខាង​ទៀត​ជាអ្នក​ដែលគាំទ្រ​របប​ដឹកនាំ​យោធា​របស់​លោកប្រាយុទ្ធ​ ចាន់អូចា​ និង​មាន​ពួកអាវលឿង​ជាតំណាង​៕

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា