អានតួអត្ថបទ

ការ​បោះឆ្នោត​នៅ​កោះតៃវ៉ាន់​​ បង្ហាញពី​វិបត្ដិសង្គម​ និង​នយោបាយ​

ពលរដ្ឋ​តៃវ៉ាន់​រាប់លាន​នាក់​ នៅថ្ងៃសៅរ៍​ទី២៤​ វិច្ឆិកា​ នេះ​ បាន​ចេញទៅ​បោះឆ្នោត​ដ៏សំខាន់​មួយ​ក្នុង​ប្រទេស​ ដើម្បី​សម្រេច​ជោគវាសនា​របស់​ប្រទេស​ ទាក់ទិន​នឹង​គោលនយោបាយ​ដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​ក្នុងនោះ​រួមមាន​ បញ្ហាផ្ទៃក្នុងប្រទេស​ ទំនាក់ទំនង​ជាមួយ​ទីក្រុងប៉េកាំង​ និង​សិទ្ធិ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រីស្សៃ អ៊ីងវេន ពេលបោះឆ្នោតឃុំសង្កាត់ នៅក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រធានាធិបតីតៃវ៉ាន់ លោកស្រីស្សៃ អ៊ីងវេន ពេលបោះឆ្នោតឃុំសង្កាត់ នៅក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ REUTERS/Chang Haoan/Pool
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ទូទាំង​ប្រទេស​តៃវ៉ាន់​ នា​ថ្ងៃ​សៅរ៍​នេះ​ គឺជា​ការ​ធ្វើតេស​សាកល្បង​ ពាក់កណ្តាល​អាណត្តិ​មួយ​ ជុំវិញ​មតិ​របស់​សារធារណជន​តៃវ៉ាន់​ ចំពោះ​គោលនយោបាយ​របស់​គណបក្ស​ចំរើន​ប្រជាធិបតេយ្យ​តៃវ៉ាន់​ ដែល​ជា​បក្សកាន់អំណាច​ ដឹកនាំ​ដោយ​ លោកស្រី​ ឆៃ​ អ៊ីងវេន​ ( Tsai Ing-wen)​។

ការ​បោះឆ្នោត​ ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ លើកនេះ​ ក៏​មាន​ការធ្វើ​ប្រជាមតិ​ចំនួន ​១០​ ករណី​ផ្សេងទៀត​ផងដែរ​ ដែល​រាប់​បញ្ចូលទាំង​ ការគាំទ្រ​ ឬ​មិនគាំ​ទ្រចំពោះ​ សិទ្ធិ​ការ​រៀបអាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​ជនជាតិភាគតិច​ ដែល​កំពុង​រស់នៅ​ក្នុងទឹកដៃ​តៃវ៉ាន់​ និង​ការ​ប្រើឈ្មោះ​ប្រទេសតៃវ៉ាន់​ ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ព្រឹត្តិការណ៍​កីឡាអន្តរជាតិ​ននា​ ដែល​បាន​ធ្វើឱ្យ​ប្រទេសចិន​ផ្ទុះ​កំហឹង​ជាខ្លាំង​។

គួរ​ជម្រាប​ជូនថា​ នា​ពេលបច្ចុប្បន្ននេះ​ រដ្ឋការ​របស់​ លោកស្រី​ឆៃ​ អ៊ីងវេន​ ជា​អ្នកមាន​និន្នាការជាតិ​និយមខ្លាំង និង​មិនទទួល​ស្គាល់​នយោបាយ​ចិន​តែមួយ។ ការ​បោះឆ្នោត​ប្រជាមិតិ​លើកនេះ​ វា​បានធ្វើឲ្យ​គណបក្ស​កាន់អំណាច​ របស់​លោក​ស្រីឆៃ ឈឺក្បាល​យ៉ាងខ្លាំង​។

ដោយសារអ្វី?​ មូលហេតុនោះ​គឺថា​ រដ្ឋាភិបាល​របស់​លោកស្រី​ កំពុង​ទទួលរង​ការរិះគន់​យ៉ាង​សម្បើម​ ពី​សំណាក់​ប្រជាជន​តៃវ៉ាន់​ លើ​គោលនយោបាយ​ដឹកនាំ​ប្រទេស​ជាច្រើន​ ដែលក្នុងនោះ​បញ្ហាសំខាន់​ គឺ​រួមមាន​ទំនាក់ទំនង​មិនល្អ​ ជាមួយ​ប្រទេសចិន​ ដែល​ជាហេតុ​ធ្វើឲ្យ​គណបក្ស​កាន់អំណាច​របស់​លោកស្រី​ អាច​បាត់បង់​សំឡេងគាំទ្រ​ និង​ចាញ់ឆ្នោត​។

តែទោះជាយ៉ាងណាក្តី​ ប្រធានាធិបតី​តៃវ៉ាន់​ លោកស្រីឆៃ​ នៅតែ​រៀបចំ​ការបោះឆ្នោត​តាមមូលដ្ឋាន​ ដើម្បី​ជា​សារ​ប្រាប់ទៅកាន់​ពិភពលោក​ ថា ​តៃវ៉ាន់​ នឹងមិ​នឱនក្បាល​នៅចំ​ពោះមុខ​ទីក្រុងប៉េកាំង​ ដែល​បាននិងកពុង​បង្កើន​ទាំងសម្ពាធយោធា​ និងការទូត​ លើរដ្ឋាភិបាល​តៃវ៉ាន់​ គឺចាប់តាំងពី​ គណបក្ស​ឯករាជ្យ​និយម​ របស់​លោកស្រី​ឆៃ អ៊ីងវេន​ ឡើងកាន់​តំណែងនៅឆ្នាំ​២០១៦ មកម្ល៉េះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ