rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

ដោយ ឆន ឌីណា

ក្រៅពី​​កម្លាំងពលកម្ម មូលធន និង​បច្ចេកវិទ្យាដែល​ជាប្រភពយ៉ាង​ចម្បង​សម្រាប់​​ការអភិវឌ្ឍ​ អ្នកសេដ្ឋកិច្ចជាទូទៅបានចាត់ទុក “ព័ត៌មានអាក្រក់” ឬជាភាសាអង់គ្លេស “Bad News” ជាកត្តាដ៏មានសារៈសំខាន់​មួយដែល​ងាយ​នឹង​ជះ​ឥទ្ធិពលអាក្រក់ដល់​​សេដ្ឋកិច្ច​ជាតិទាំងមូល។ តើព័ត៌មានអាក្រក់អាចប៉ះពាល់អ្វីខ្លះដល់​សេដ្ឋកិច្ច?​

កម្លាំងពលកម្ម មូលធន និង​បច្ចេកវិទ្យា ជា​ប្រភពដ៏ចម្បង សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច​ ក្នុង​ប្រជាជាតិ​មួយ។ នៅពេល​ណា​ដែល​ប្រភព​ធនធាន​ទាំង​អស់​នេះ​ធ្លាក់ចុះ សេដ្ឋកិច្ចជាតិក៏​អាចនឹង​ធ្លាក់​ចុះផងដែរ។ ក៏ប៉ុន្តែ ក្នុង​ស្ថានភាព​ខ្លះ ទោះជាប្រភពធនធាន​ទាំងអស់​នេះមិន​មាន​អ្វីប្រែប្រួលក៏ដោយ តែ​បើ​មានព័ត៌មានអាក្រក់ ឬ Bad News ផ្ទុះឡើង សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ក៏នឹង​អាច​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរផងដែរ។

ក្នុង​ប្រទេស​មួយ ក្រុមហ៊ុនធំៗដើរតួនាទីយ៉ាងសំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ក្រុមហ៊ុន​ទាំងនោះ បង្កើត​ការងារ និង​​ផ្តល់​ឱកាស​ពាណិជ្ជកម្ម សម្រាប់អ្នកផ្គត់ផ្គង់ ​ក្រុមហ៊ុនម៉ៅការបន្ត និងបុគ្គលិក​បម្រើការងារ​យ៉ាង​ច្រើន។ ដើម្បីអាចបន្ត​ភាព​ប្រកួតប្រជែងរបស់​ខ្លួន ក្រុមហ៊ុនទាំងនោះ​ចាំបាច់​ត្រូវ​បន្ត​វត្តមានផែនការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់ជាដរាប។

ក្នុង​ករណីដែល​ក្រុមហ៊ុន​ទាំងនោះមិន​មាន​ដើមទុន​គ្រប់គ្រាន់ ពួកគេ​​អាច​ទទួល​បាន​ហិរញ្ញប្បទាន តាមរយៈទីផ្សារមូលធន ឬក៏ទទួលប្រាក់កម្ចីពីធនាគារ។ ហើយ​ដើម្បីទទួលបានហិរញ្ញប្បទាន ពីទីផ្សារមូលធន ពួកគេត្រូវបោះផ្សាយមូលបត្រ ដូចជា ភាគហ៊ុន និងបំណុល ដែលវិនិយោគិនអាចទិញក្នុងតម្លៃថេរណាមួយ ដោយការ​រំពឹងថានឹង​ទទួលបានប្រាក់ចំណូលលើមូលបត្រទាំងនេះ នាពេលអនាគត។

មូលបត្រទាំងនេះត្រូវទិញ និងលក់ នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ តម្លៃមូលបត្រ អាស្រ័យលើចំនួនវិនិយោគិនដែលចាប់អារម្មណ៍ ឬនិយាយម្យ៉ាងទៀត តម្លៃ​អាស្រ័យ​លើទំនាក់ទំនងរវាងការផ្គត់ផ្គង់ និងតម្រូវការមូលបត្រ លើទីផ្សារជាក់ស្ដែង។

យោង​តាម​​ Dessine-moi l'éco ការប្រកាសអំពីដំណឹងអាក្រក់ ដូចជា វិបត្តិសេដ្ឋកិច្ចនៅក្រិក ការធ្លាក់ចុះកំណើន​ចំណូលជាតិ ការក្ស័យធនរបស់ក្រុមហ៊ុន ឬធនាគារធំៗ អាចបង្កឱ្យខូចទំនុកចិត្តដល់វិនិយោគិនក្នុងសេដ្ឋកិច្ច។ វិនិយោគិនអាចមានការព្រួយបារម្ភអំពីអនាគត ហើយពួកគេមិនចង់ប្រថុយប្រថានវិនិយោគបន្ថែមទៀតនោះទេ។

កត្តា​នេះអាចញ៉ាំងឱ្យមានផល​លំបាកច្រើន សម្រាប់ក្រុមហ៊ុន ក្នុងការលក់មូលបត្ររបស់ខ្លួន និងទទួលបានសាច់ប្រាក់ដែល​ពួកគេ​ត្រូវការ​។ ដូច្នេះ ក្រុមហ៊ុននានា​ចាំបាច់ត្រូវ​ងាកទៅរកប្រាក់កម្ចីពីធនាគារ។ ទោះយ៉ាងណាក៏ដោយ ជាទូទៅ ធនាគារដែលជាតួអង្គសំខាន់នៅក្នុងទីផ្សារហិរញ្ញវត្ថុ ក៏ទទួលបានដំណឹងអាក្រក់ផងដែរ។ ដូច្នេះ ពួកគេ​អាច​បង្កើន​ការ​ប្រយ័ត្នប្រយែង អំពីផលវិបាក ទៅលើសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការសងប្រាក់មកវិញ​។

ជាលទ្ធផល ក្រុមហ៊ុន​ទាំងនោះ​ត្រូវ​ប្រឈមជាមួយ​ល័ក្ខខ័ណ្ឌតឹងរ៉ឹងជាងមុន ដើម្បី​ទទួល​បានហិរញ្ញប្បទានដែលពួកគេត្រូវការ។ ផ្ទុយទៅវិញ ក្រុមហ៊ុន​ដែល​មិន​អាច​ទទួល​បាន​​ហិរញ្ញប្បទាន ក៏​នឹង​ត្រូវបោះបង់ចោល ផែនការអភិវឌ្ឍអាជីវកម្មរបស់ពួកគេតែម្ដង។ ក្នុងស្ថានភាព​នេះ វា​នឹង​មានន័យថា ពួកគេ​ត្រូវលុបចោល រាល់ការបញ្ជាទិញ ពី​អ្នកផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ៅការបន្ត និងពេល​ខ្លះ ពួកគេ​ត្រូវ​បង្ខំចិត្ត​ជួលមនុស្សតិចជាងផែនការដែលបានគ្រោងទុក។

នៅពេលមានព័ត៌មានអាក្រក់កើតឡើង អតិថិជនក៏មានប្រតិកម្ម និងការ​​ព្រួយបារម្ភផងដែរ។ ពួកគេ​នឹង​ប្រយ័ត្នប្រយែងជាងមុន ក្នុង​ការ​ចំណាយ ឬ​ការសម្រេចចិត្តប្រើប្រាស់ផ្ទាល់ខ្លួន ហើយ​ត្រូវរងចាំរហូតដល់សេដ្ឋកិច្ចងើបឡើងវិញ។

ផលប៉ះពាល់ទាំងនេះ​មាន​ឥទ្ធិពល​លើប្រាក់ចំណូលនៃអាជីវកម្មគ្រប់ប្រភេទ។ នៅក្រោមកាលៈទេសៈទាំងនេះ ក្រុមហ៊ុនត្រូវតែអនុវត្តវិធានការកាត់បន្ថយការចំណាយដើម្បីរស់។ ពួកគេអាចសម្រេច​ចិត្ត ប្រើប្រាស់សេវា​ខាង​ក្រៅតិចជាងមុន មិន​បង្កើន​​ប្រាក់ខែបុគ្គលិក ឬសូម្បីតែបញ្ឈប់ការងារបុគ្គលិកតែម្ដង។

សរុបជារួម ទាំងនេះហើយគឺជារបៀបដែលព័ត៌មានអាក្រក់ ឬការរំពឹងទុកនៃព័ត៌មានអាក្រក់ អាចធ្វើឱ្យមានអស្ថិរភាពដំណើរការនៃសេដ្ឋកិច្ចទាំងមូល៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?