rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ណូបែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រង្វាន់ណូបែល​សន្តិភាព​២០១៨​ត្រូវបាន​ប្រគល់ទៅឲ្យ​សកម្មជន​ប្រឆាំង​អំពើហិង្សា​ផ្លូវភេទ​លើស្រ្តី

media
លោក Denis Mukwege និង​លោកស្រី Nadia Murad ជ័យលាភី​ណូបែល​សន្តិភាព​២០១៨ REUTERS/Lucas Jackson/Vincent Kessler/File photos

គណៈកម្មាធិការ​ណូបែល​ទើប​នឹង​បាន​ប្រកាស​ឲ្យដឹង​នៅថ្ងៃ​សុក្រ​នេះ​ថា រង្វាន់ណូបែល​សន្តិភាពសម្រាប់​ឆ្នាំ២០១៨​នេះ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សកម្មជន​ពីរ​រូប ដែល​សកម្ម​ក្នុង​ការការពារ​ស្រ្តី​ពី​អំពើ​ហិង្សា​ផ្លូវភេទ ទីមួយ គឺ​​លោក​ Denis Makwege វេជ្ជបណ្ឌិតជំនាញ​ខាង​រោគស្រ្តី​នៅ​ប្រទេស​កុងហ្គោ និង​ទីពីរ គឺ​លោកស្រី Nadia Murad ជនជាតិភាគតិច​យ៉ាហ្ស៊ីឌី នៅ​អ៊ីរ៉ាក់ ដែល​ធ្លាប់​ជា​ទសករផ្លូវភេទ​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។


ម្នាក់​ជា​វេជ្ជបណ្ឌិត​ជំនាញ​ខាង​រោគស្រ្តី ឯ​ម្នាក់ទៀតគឺ​ជា​ជនរងគ្រោះ​ផ្លូវភេទ “លោក​ Denis Makwege (៦៣ឆ្នាំ) និង​លោកស្រី Nadia Murad (២៥ឆ្នាំ) គឺ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​រំលោភបំពាន​លើ​ស្រ្តីភេទ។

នៅ​ក្នុង​ពេល​ប្រកាស​ប្រគល់​រង្វាន់នៅ​ថ្ងៃ​សុក្រនេះ ប្រធានគណៈកម្មាធិការណូបែល​បាន​លើកឡើង​ថា “លោក Denis Makwege និង​លោកស្រី Nadia Murad បាន​ធ្វើការ ទាំង​ប្រថុយជីវិត​ផ្ទាល់ខ្លួនឯង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ទាមទារ​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ។